Connect with us

KPT+

ទម្លាយប្រាក់ខែអ្នកបោសសម្អាតក្នុងវិមានម្ចាស់ក្សត្រី Elizabeth

បានផុស

នៅ

មិនចម្លែកឡើយ ដែលអ្នកមានៗលើលោករមែងចំណាយប្រាក់ឈ្នួលរាប់សិបលានដុល្លារក្នុង១ឆ្នាំៗ ដើម្បីជួលមនុស្សមកធ្វើការក្នុងផ្ទះ ឬជួលអង្គរក្សក្នុងតម្លៃកប់ពពកដើម្បីការពារសុវត្ថិភាពរបស់ពួកគេ។

Các đại gia, quý tộc tuyển người làm: Nữ hoàng Anh trả 700 triệu/năm
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូចគ្នានេះគ្រួសាររាជវង្សអង់គ្លេស ត្រូវបានបណ្ដាញសារព័ត៌មានក្នុងស្រុក​កាស់កកាយនូវតម្លៃប្រាក់ឈ្នួលអ្នកបម្រើម្នាក់ៗ ហើយបន្ទាប់ពីសាធារណជនជាច្រើនបានដឹង ពួកគេពិតជាភ្ញាក់ផ្អើលជាខ្លាំង។

Các đại gia, quý tộc tuyển người làm: Nữ hoàng Anh trả 700 triệu/năm

យោងតាមព័ត៌មានពី Daily Mail បានឲ្យដឹងថា ក្នុង១ឆ្នាំ វិមាន Buckingham Palace នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានផ្ដល់ប្រាក់បៀវត្សរ៍ឱ្យបុគ្គលិកដែលជាអ្នកសម្អាតធូលីគ្រឿងសង្ហារឹមក្នុងបរមរាជវាំង ក្នុងម្នាក់ទទួលបានចាប់ពី ១១,៣០០ ផោន (ជាង ១៤,៨០០ដុល្លារ) ដល់ ២២,៦០០ (ជាង៣៤,០០០ ដុល្លារ)។ ការងាររបស់ពួកគេ បោសជូតតែលើគ្រឿងសង្ហារឹមប៉ុណ្ណោះ ខណៈប្រាក់ខែជាក់លាក់នឹងត្រូវផ្ដល់ជូន អាស្រ័យលើចំនួនម៉ោងធ្វើការរបស់ពួកគេម្នាក់ៗ។

Các đại gia, quý tộc tuyển người làm: Nữ hoàng Anh trả 700 triệu/năm

ក្នុងនោះដែរ គេដឹងថា បុគ្គលិកទាំងអស់អាចជ្រើសរើសធ្វើការចាប់ពី ២០-៤០ ម៉ោង ក្នុងមួយសប្តាហ៍ នៅក្នុងវិមានដែលមានផ្ទៃសរុប ៧៧,០០០ ម៉ែត្រការ៉េ និង ៧៧៥ បន្ទប់ ហើយពេលវេលាធ្វើការគឺអាចបត់បែនបានតាមការស្នើសុំរបស់បុគ្គលិក។

Các đại gia, quý tộc tuyển người làm: Nữ hoàng Anh trả 700 triệu/năm

ប្រភពបន្ថែមថា ទោះជាបុគ្គលិកបោសសម្អាត​មិនតម្រូវឱ្យមានការកម្រិតវប្បធម៌ល្អក្ដី ប៉ុន្តែពួកគេត្រូវមានបុគ្គលិកលក្ខណៈរវាសរវៃ យកចិត្តទុកដាក់ខ្ពស់ និងហ្មត់ចត់ ដើម្បីអាចសម្រេចបាននូវប្រសិទ្ធភាពការងារល្អបំផុត៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ អាហារ ៦មុខ ម្ចាស់ក្សត្រី អេលីហ្សាបែត មិនសោយទាល់តែសោះ និងសោយជាប្រចាំ

ចុចអាន៖ សួយសារអាករ​អ្វី​ដែលព្រះ​មហាក្សត្រី ELIZABETH មាន​សិទ្ធ​ទទួល​យក​ពី​ប្រទេស​ផ្សេង?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងដូនកែវ
ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរក្រុងដូនកែវ ហាមម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កុំដំឡើងថ្លៃអំឡុងពេលរៀបចំពិធីបុណ្យទន្លេ

អាជ្ញាធរជាតិអប្សរា
ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរជាតិអប្សរា កំពុងប្រឹងប្រែងជួសជុលពង្រឹង​ស្ពានហាលខាងកើតប្រាសាទបេងមាលា ឲ្យរឹងមាំឡើងវិញ

ក្រសួងទេសចរណ៍
ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងទេសចរណ៍ ជំរុញអ្នកពាក់ព័ន្ធយកចិត្តទុកដាក់ពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជំនួយការ ហ្សេលេនស្គី៖ ទោះមានបទឈប់បាញ់ ក៏អ៊ុយក្រែន មិនបោះឆ្នោតរើសមេដឹកនាំថ្មីដែរ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ការងារ៖ ភាពរីកចម្រើននៃការបង្កើត​រោងចក្រ សហគ្រាសថ្មីៗ គឺបង្ហាញពីទំនុកចិត្តវិនិយោគទុន និងកំណើនឱកាសការងារដល់ពលរដ្ឋនៅកម្ពុជា

សន្តិសុខសង្គម២០ ម៉ោង មុន

ម្ចាស់​ប្រេន​សម្រស់ធារ៉ា ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ពាក់ព័ន្ធ​ការ​កែច្នៃ​គ្រឿង​សំអាង​គ្មាន​ច្បាប់​អនុញ្ញាត

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុប​ឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស

សន្តិសុខសង្គម៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១

ព័ត៌មានជាតិ៨ ម៉ោង មុន

អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាលរាជធានី ចាប់ខ្លួនបុរសម្នាក់ដែលប្រៀប​ធៀបការចាប់ខ្លួនប្រធានាធិបតីហ្វីលីពីនជាមួយសម្ដេចតេជោ ហ៊ុន សែន

Sokha Hotels

ព័ត៌មានពេញនិយម