KPT+
សាវតារបស់ Pancake តារាស្រីមានប្រវត្តិការសិក្សាល្អបំផុត ក្នុងវិស័យសិល្បៈ
ទទួលបានភាពល្បីល្បាញជាង ២០ឆ្នាំ Pancake ពេលនេះបានក្លាយជាតារាស្រី ថៃ កំពូលមួយរូប ដែលអ្នកសិល្បៈជំនាន់ក្រោយពិបាកប្រជែងទាំងរូបសម្រស់ កេរ្តិ៍ឈ្មោះ សមត្ថភាព និងចំណេះដឹង។ មិនតែប៉ុណ្ណោះ នាងជាតារាស្រីមានប្រវត្តិការសិក្សាខ្ពស់ក្នុងចំណោមអ្នកសិល្បៈថៃ ដោយបានរៀនចប់ដល់ថ្នាក់បណ្ឌិតទៀតផង។

តារាស្រីវ័យ ៣៤ឆ្នាំរូបនេះ ជាតារាសម្តែង តារាចម្រៀង តារាបង្ហាញម៉ូដ និងជាពិធីការិនីរបស់ទូរទស្សន៍ថៃដ៏មានប្រជាប្រិយភាព ជាច្រើនឆ្នាំមកហើយ។ ថ្វីត្បិតប៉ុន្មានឆ្នាំចុងក្រោយនេះ Pancake ពុំសូវលេចមុខក្នុងរង្វង់សិល្បៈ ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់នាង នៅតែវាយលុកទីផ្សារភាពយន្ត ស្ពត និងនៅជាប់ក្នុងដួងចិត្តអ្នកគាំទ្រ មិនស្រកស្រុតឡើយ។
ងាកបែរទៅក្រោយវិញ Pancake តាមពិតមានឈ្មោះដើមថា Khemanit Jamikorn។ នាងកើតនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ១៩៨៨ ក្នុងទីក្រុងបាងកក និងមានឪពុកម្ដាយជាជនជាតិថៃសុទ្ធ។ នាងមានបងប្អូនប្រុសស្រី ៣នាក់ ដែលនាងជាកូនទី២ នៃគ្រួសារ។
.jpg)
Pancake ឬ Khemanit Jamikorn បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកមនុស្សសាស្ត្រពីសាកលវិទ្យាល័យ Kasetsart ។ នៅក្នុងឆ្នាំ ២០១៤ នាងបានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈពីសាកលវិទ្យាល័យ Ram Kham Haeng និងក្នុងឆ្នាំ២០២២ Pancake បានបញ្ចប់ថ្នាក់បណ្ឌិតផ្នែក វិទ្យាសាស្ត្រនយោបាយ និងរដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យដដែល។

មុនល្បីល្បាញដូចសព្វថ្ងៃ Pancake ធ្លាប់ឈ្នះពានរង្វាន់កម្មវិធី Thai Supermodel Contest ឆ្នាំ២០០៤ និងក្រោយមកបានឈ្នះមកុដ Model of the World នាឆ្នាំដដែលនៅប្រទេសចិន។
តារាស្រីរូបនេះល្បីល្បាញខ្លាំង និងមានអ្នកស្គាល់ច្រើនបំផុត ក្នុងឆ្នាំ២០១០ ក្រោយពេលបង្ហាញខ្លួនជាតួសម្ដែងក្នុងរឿង Thoe Kap Khao Lae Rak Khong Rao លើទូរទស្សន៍ប៉ុស្តិ៍លេខ ៧។ ចាប់តាំងពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៥ នាងបានចុះកុងត្រាជាមួយទូរទស្សន៍ប៉ុស្តិ៍លេខ ៧ និងបានលេចមុខជាតួឯកបន្តបន្ទាប់ តាមរយៈភាពយន្តភាគល្បីៗជាច្រើន។ មិនតែប៉ុណ្ណោះនាងក៏បង្ហាញខ្លួនជាអ្នកផ្សាយពាណិជ្ជកម្មឱ្យប្រេនធំៗនៅក្នុងស្រុកទៀតផង។ គិតចាប់តាំងពីនាងប្រឡូកសិល្បៈ រហូតមកដល់បច្ចុប្បន្ន Pancake មានមុខលើក្របទស្សនាវដ្ដីមិនតិចជាង ៤៣៦ ទស្សនាវដ្ដីឡើយ។



មកដល់ឆ្នាំ ២០១៦ Pancake បានចុះកិច្ចសន្យាការងារជាមួយ True4U ហើយបានចូលរួមក្នុងគម្រោង “Fang Nam Jarod Fang Fah” អស់រយៈពេល ៣ឆ្នាំ រហូតដល់នាងបានចូលរួមជាមួយ LINETV ហើយក៏បានឈ្នះពានរង្វាន់ជា “តារាសម្តែងឆ្នើម” នៅឯកម្មវិធី “Nataraja Awards 2021” របស់ LINETV ។

ដោយឡែកផ្នែកការងារថតវិញ បើទោះបីជាពេលនេះ Pancake មិនសូវមានវត្តមានក្នុងពិភពសិល្បៈ តែបើនាងចូលថតរឿងម្តងៗស៊ីថ្លៃមិនក្រោម ២ពាន់ដុល្លារនោះទេ ក្នុងមួយភាគៗ។ សម្រាប់តម្លៃកុងត្រាផ្សព្វផ្សាយពាណិជ្ជកម្មវិញ ម្តងបានជាង ១សែនដុល្លារ។ ចំណែកតម្លៃខ្លួនពេលចូលរួមកម្មវិធីម្តងគឺ ២ពាន់ដុល្លារ។ ដូច្នេះហើយ ទើបទស្សនាវដ្ដី Forbes និង Business Insider ធ្វើការប៉ាន់ប្រមាណទ្រព្យសម្បត្តិសុទ្ធរបស់នាង និងបានរកឃើញថា ដើមឆ្នាំ២០២២ Pancake មានទ្រព្យសម្បត្តិយ៉ាងហោចពី ១.៥-៥ លានដុល្លារអាមេរិក នៅក្នុងដៃ៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប្រវត្តិរបស់ Chompoo តារាស្រីថៃទទួលបានការគោរពស្រឡាញ់ច្រើនបំផុត
ចុចអាន៖ បវរកញ្ញាពិការ ៣រូប ប្រឹងជម្នះឧបសគ្គ ក្លាយជាបុគ្គលជំរុញទឹកចិត្តខ្លាំងបំផុតលើពិភពលោក

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង