Connect with us

KPT+

កាបូបលុយបុរសទាំង ៦ នេះ ជាប្រេនលំដាប់ធំៗ ជួយបង្កើនទំនុកចិត្តកាន់ខ្ពស់ នាឆ្នាំថ្មី

បានផុស

នៅ

កាបូបរបស់បុរសត្រូវបានគេដឹងថា ជាវត្ថុកំពូលដែលមានសារៈសំខាន់ខ្លាំង នៅពេលចេញពីផ្ទះ ឬត្រូវទៅធ្វើកិច្ចការគ្រប់ទីកន្លែង។ កាបូបមិនត្រឹមតែជារបស់ដែលមានន័យ សម្រាប់​កាន់​របស់របរប៉ុណ្ណោះទេ ថែមទាំងជួយបង្កើនទំនុកចិត្ត និងបុគ្គលិកលក្ខណៈ​របស់អ្នកប្រើប្រាស់​ផងដែរ។ ព្រោះ​កាបូប​នីមួយៗ​មាន​ស្ទីល​លាក់ ​ពី​ក្រោម​ការ​រចនា​នោះ។

ខាងក្រោម​នេះ​ ​ជាកាបូប​លុយ​បុរស​ទាំង ៦ ជួយ​បង្កើនទំនុកចិត្ត និងបុគ្គលិកលក្ខណៈ​ឲ្យប្រសើរជាងមុន។

១ កាបូបស្បែក PRADA SAFFIANO

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើនិយាយអំពីម៉ាកកាបូបបុរសដ៏ពេញនិយមនោះ ប្រាកដជាមិនអាចក្លាយជាម៉ាកផ្សេងក្រៅពី Prada ដែលល្បីល្បាញ​ខាងផលិតគ្រឿងស្បែក អស់រយៈពេលជាយូរនោះទេ។ យីហោនេះ​ បាន​ដាក់​លក់​កាបូប​បុរស​ម៉ាក Prada Saffiano Leather Wallet ដែលមានទំហំតូច និងមានរន្ធដោត​កាត​ជា​ច្រើន​ប្រភេទ រួម​ទាំង​ឡូហ្គោ​ម៉ាក Prada ដែល​បង្កប់​​និងស្អាត​ឆើតឆាយ មាន​ស្ទីល​ប្លែក​គួរ​ឲ្យ​ចង់​កាន់ខ្លាំង។

២ កាបូប DIOR OBLIQUE JACQUARD

អ្នក​ណា​ដែល​ស្គាល់ Dior ប្រហែល​ជា​ស្គាល់​ម៉ូដ “Oblique” ដែល​មាន​លក្ខណៈ​ពិសេស​ សម្រាប់​ម៉ាក​យីហោ ជាពិសេស​គឺ Dior Oblique Jacquard Wallet វា​គឺ​ជា​ម៉ូដ​ដ៏​ពេញ​និយម​របស់​ម៉ាក Dior។ វា​មាន​លក្ខណៈ​ពិសេស​របស់​ម៉ាក Oblique motif ដែល​ជា​លំនាំ​ដែល​ត្រួត​លើ​គ្នានៃអក្សរ​របស់ម៉ាក ហើយ​សំខាន់​បំផុត​គឺ​វា​តូច​ល្មម​ ឆបគ្នាជាមួយគ្រប់រូបរាង មិនថាទៅធ្វើការ​ ឬប្រើក្នុងជីវិតប្រចាំថ្ងៃ ។

៣ កាបូប CELINE BI-FOLD

នាទីនេះ គ្មានម៉ាកណាដែលល្បីជាងម៉ាក Celine ដែលពេញនិយមខ្លាំងពីមនុស្សជុំវិញពិភពលោក មិនថាតូចឬធំ សុទ្ធតែល្បី។ ព្រោះម៉ាកនេះគឺមាន Lisa ជាទូតឆន្ទៈផ្ទាល់ ហើយ​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ចង់​មាន​កាបូបម៉ាក Celine យកមកប្រើ។

៤ កាបូប BOTTEGA VENETA BI FOLD WALLET

Fashionistas ត្រូវបានគេស្គាល់យ៉ាងច្បាស់សម្រាប់ម៉ាកយីហោអ៊ីតាលី Bottega Veneta ដែលមា​នប្រជាប្រិយភាព​ខ្លាំងនា​ពេល​បច្ចុប្បន្ន​នេះ។ ដោយសារតែវា​ជាម៉ាក​ដែល​ប្លែក​ពី​បច្ចេកទេស ​នៃ​ការ​ត្បាញ​ពី​ស្បែក​របស់ Intrecciato ដូចជា Bottega Veneta Bi-fold Wallet ដែលជាកាបូប​ស្បែក​ពណ៌ខ្មៅ​ដែល​ឆើតឆាយ មើលទៅមានតម្លៃថ្លៃ មានប្រអប់ជាច្រើនសម្រាប់កាត និងក្រដាស​ប្រាក់ ដែលសំខាន់បំផុតនោះគឺ ប្រើប្រាស់បានយូរផងដែរ។

៥ កាបូប GUCCI GG MARMONT LEATHER BI-FOLD

ប្រិយមិត្តជាច្រើនប្រហែលជាធ្លាប់ស្គាល់ម៉ាកយីហោ Gucci ជាមួយនឹងខ្សែក្រវាត់របស់ខ្លួន ដែល​បាន​ក្លាយ​ជា​ការពេញនិយមយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ប៉ុន្តែ​នៅក្នុង​កាបូបរបស់បុរស ក៏ជាវត្ថុមួយផ្សេងទៀតដែលមានតម្លៃជាកម្មសិទ្ធិផងដែរ ដូចជា​កាបូប Gucci GG Marmont Leather Bi-Fold Wallet កាបូបស្បែកពណ៌ខ្មៅ ដែល​រំលេច​ដោយ​ស្លាក​សញ្ញា​យីហោ គ្រឿង​រឹង​មាស Double G ដែលជា គេស្គាល់ថាជាអត្តសញ្ញាណរបស់ម៉ាក មានវាទាំងអស់ រួម​ទាំង​មាន​រន្ធ​ដោត​កាត​រហូត​ដល់​ទៅ៨។

៦ កាបូបម៉ាក LOUIS VUITTON

អ្នក​ណា​ដែល​ជា​ Fashionista ប្រហែល​ជា​ស្គាល់​ច្បាស់​ពី​ម៉ាក​យីហោ​ដែល​មាន​អាយុកាល​ជាង ១៥០ ឆ្នាំ​មក​ហើយ​នោះ​គឺ Louis Vuitton ជា​ម៉ាក​យីហោ​មួយ​ទៀត​​ ដែល​មាន​ការ​ពេញ​និយម​ខ្លាំង​ជុំវិញ​ពិភពលោក ដែលគ្រប់គ្នាធ្លាប់ស្គាល់ពីគំរូអក្សរ LV នោះគឺ Monogram Canvas ប៉ុន្តែ​ម៉ាក​បាន​ចេញ​កាបូប​បុរសថ្មីដូច Louis Vuitton Multiple Wallet ដែលមានភាពឆើតឆាយ រូបរាង​ល្អ សក្ដិសម​សម្រាប់​បុរស​ខ្លាំងណាស់។ ដោយសារ​តែវាជាស្បែកខ្មៅទាំងអស់ ហើយ​មានតែ​ស្លាក​សញ្ញា​ម៉ាក​ដូចជា​អក្សរ LV ដែល​ប្រើបច្ចេកទេស​បោះពុម្ព​ក្រឡោត​តែប៉ុណ្ណោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖តាមជំនឿ បើមានរបស់ទាំងនេះក្នុងកាបូប ដូចហៅទ្រព្យសម្បត្តិ លុយកាក់ ចូលមក

ចុចអាន៖ពណ៌កាបូប ៥ នេះ ជាហុងស៊ុយទាក់ទាញលុយណែនៗ ជាពិសេសបង្កើនកិត្យានុភាព​ខ្លាំងក្លា


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

Sokha Hotels

ព័ត៌មានពេញនិយម