Connect with us

KPT+

ជំនួយ​សម្រាប់​ឪពុកម្ដាយ​ពេល​មាន​កូនៗ​វ័យជំទង់​ដែល​មាន​បញ្ហា

បានផុស

នៅ

តើ​ដឹង​ម្ដេច​បាន​ថា ក្មេង​ជំទង់​ក្នុង​គ្រួសារ​នីមួយៗ អាច​រង​រោគ​ធ្លាក់ទឹកចិត្ត ឈាន​ទៅ​សេព​គ្រឿង​ស្រវឹង​ឬ​គ្រឿងញៀន ឬ​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​តឹងតែង​មិន​ទំនង​នានា?

អាន​វិធី​បន្ធូរ​ភាព​តាន​តឹង​និង​ជួយ​ក្មេង​ជំទង់​ផ្លាស់ប្តូរ​ទៅ​ជា​មនុស្ស​ពេញវ័យ​ដ៏​ជោគជ័យ​កុំ​ភ្លេច​នៅ​ស្និត​ជាមួយ​កម្ពុជាថ្មី ក្នុង​មាតិកា មនុស្ស​ជំទង់ ដែល​អាច​ជួយ​បាន​ទាន់​ពេលវេលា​មុន​ពេល​គ្រប់យ៉ាង​សល់​តែ​វិប្បដិសារី។

ហេតុអ្វី​បាន​ជា​ក្មេងជំទង់ងាយ​នឹង​មានបញ្ហា?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចិញ្ចឹម​កូន​ជំទង់គឺ​មិន​ងាយស្រួល​ពិតមែន យើង​បារម្ភ​ជានិច្ច​ថា កូនៗ​រាប់អាន​ជាមួយ​នរណា​និង​ពួកគេ​កំពុង​ធ្វើអ្វី គិត​យ៉ាងណា គែ​អាច​អស់សង្ឃឹម​ចំពោះ​ការ​បង្ខំ​ឲ្យ​រៀន ឬ​ការ​ដែល​បរាជ័យ​ក្នុង​ការ​ទំនាក់ទំនង​គ្នា​តាម​សម្រួល​កំពុង​ចិញ្ច្រាំ​គ្រួសារ។

ពេល​តឹងតែង​បំផុត​គឺពេល​កូនៗ មិននិយាយ​ពី​អារម្មណ៍ខ្លួនចេញមក។ គេ​ស្ងប់ស្ងាត់ និង​មិន​រំជើបរំជួល​ជាមួយ​រង្វាន់ មិន​ចង់​ដើរលេង ឬ​មាន​អាកប្បកិរិយា​ដែល​ចង់​ឲ្យ​អ្នកណា​ដឹង​ពី​ពិភពពិត​របស់​ពួកគេ​ ទាំង​ដែល​ពួកគេ​នៅក្មេង​សេចក្ដី​មិន​ស្គាល់​អ្វី​ហៅថា​ជីវិត​ឡើយ។

ក្មេង​ជំទង់​មិនមែន​ជា​មនុស្ស​ក្រៅ​ភព​ទេ​​ ពួកគេ​គិត​ដូច​យើង​ទាំងអស់ ប៉ុន្តែ​ខុសគ្នា​ត្រង់​គេ​ធ្វើសកម្មភាព​ផ្ទុយពី​ខួរក្បាល ទោះ​បី​រាងកាយ​និង​ផ្នត់គំនិត​នៅ​តែ​មាន​ការ​អភិវឌ្ឍ​យ៉ាង​សកម្ម ​មាន​ដំណើរការ​ព័ត៌មាន​មិន​សូវ​ខុស​គ្នា​ពី​ខួរក្បាល​មនុស្ស​ពេញវ័យ​គ្រាន់​តែ​គេ​សម្ដែង​ផ្ទុយ។ ឧទាហរណ៍ គេ​ចង់​បាន​ការ​ថើប​តែ​គេ​គេច​មិន​ឲ្យ​ថើប គេ​ចង់​និយាយ​ជាមួយ​មនុស្ស​ដែល​គេ​ទុកចិត្ត​ ​តែ​គេ​បែរ​ជា​មិន​ព្រម​និយាយ ។

ភាព​ប្រឆាំង​នេះ ធ្វើ​ឲ្យ​គេ​មាន​បញ្ហា​

ដើម្បីគ្រប់គ្រងអារម្មណ៍ រៀនធ្វើការសម្រេចចិត្ត រៀនគិត​ហេតុផលនិងការទប់ស្កាត់ការអស់សង្ឃឹម​ក្នុង​កំឡុងពេល​វ័យជំទង់​ឈាន​ដល់​ភាព​ពេញវ័យ​គេ​ចង់​បាន​សេរីភាព​ខ្លាំង​ក្នុង​ការ​នៅ​ស្ងប់ ចង់​បាន​ការ​ស្រលាញ់​ខ្លាំង​ក្នុង​ការ​ឧបត្ថម្ភ​គាំទ្រ​ស្មារតី​និង​សម្ភារៈ គេ​ចង់បាន​ការ​គោរព​ខ្លាំង​សូម្បី​សម្រេច​ចិត្ត​រើផ្ទះ​ឬទិញ​សង្ហារឹម ប៉ុន្តែ​ជារឿយៗ​ពួកគេ​មិនសូវ​បាន​ទទួល​ទេ ​ព្រោះ​ឪពុកម្ដាយ​មើល​រំលង​ហើយ​ទុក​ពួកគេ​ថា​ក្មេង។

អរម៉ូនដែលត្រូវបានផលិតក្នុងកំឡុងពេលនៃការផ្លាស់ប្តូររាងកាយរបស់មនុស្ស​វ័យជំទង់​អាច​ធ្វើ​ឲ្យ​អ្វីៗកាន់តែ​ស្មុគស្មាញ។ ភាព​ខុសគ្នាខាង​ជីវសាស្ត្រ​នាំ​មក​នូវ​អាកប្បកិរិយា​មិន​ល្អ​ដែល​ច្បាប់​នៅ​ឲ្យ​​ពួកគេ​រួចផុត​ពី​ការ​ទទួល​ខុសត្រូវ​ចំពោះ​សកម្មភាព​សង្គម​នានា ប៉ុន្តែ​ឪពុកម្ដាយ​និង​គ្រូ​មាន​អារម្មណ៍​មិនល្អ​ជាមួយ​នឹង​ការ​សម្រេចចិត្ត​ទាំងនោះ​នឹង​ត្រូវ​ទទួលខុស​ត្រូវ​ជំនួស។

ការ​ថប់បារម្ភ​អាច​កាត់បន្ថយ​បានប្រសិនបើ​ឪពុកម្ដាយ​ចេះ​អនុវត្ត៖

និយាយ​គ្នាចំហរ

ទម្លាប់​ប្រជុំគ្នា​និង​និយាយរឿង​គុណសម្បត្តិ
កាត់ចោល​វប្បធម៌​ស្ដី​បន្ទោស

កុំ​ប្រៀបធៀប

៥​ បង្រៀនកូនរឹងមាំនិងឯករាជ្យម្ចាស់ការ

ប្រែសម្រួល៖ ស្រស់

ចុចអាន៖មាន​កូនវ័យចាប់ពី១២ឡើង ឳពុកម្តាយ​គួរចេះ​រឿងទំាង​នេះ…..

ចុចអាន៖មូលហេតុអ្វី​ពលរដ្ឋសម័យ​នេះ​ចេះផឹក​គ្រឿង​ស្រវឹង​ និង​ជក់បារីតាំងពីវ័យជំទង់?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម