KPT+
ខ្ញុំគួរសង់ផ្ទះក្នុងព្រៃមួយសម្រាប់លំហែរដែរទេ?
ដំបូងត្រូវដឹងសិនថា ហេតុអ្វីយើងចង់រស់នៅក្នុងព្រៃហើយហេតុអ្វីមនុស្សមានលទ្ធភាពជាច្រើនកំពុងគិតពីរឿងនេះ? ព្រោះថា ផលប្រយោជន៍នៃការស្នាក់នៅក្នុងធម្មជាតិ៖
១ ការកាត់បន្ថយស្ត្រេស
កាត់ស្ត្រេសចោលរហ័ស គឺជាអត្ថប្រយោជន៍មួយចម្បង ក្នុងចំណោមអត្ថប្រយោជន៍ច្រើនទៀតដែលភាពជាធម្មជាតិផ្តល់ឱ្យយើង។ ការចេញទៅសម្រាកមើលឈុតឆាកនៃធម្មជាតិ កាត់បន្ថយកំហឹងចុះបានត្រឹមតែមួយប៉ព្រិចភ្នែក កាត់បន្ថយការភ័យព្រួយនិងបង្កើនអារម្មណ៍រីករាយ កាត់បន្ថយសម្ពាធឈាមចង្វាក់បេះដូង ភាពតានតឹងសាច់ដុំនិងការផលិតអរម៉ូនស្ត្រេស។
២ លើកទឹកចិត្តដល់សកម្មភាពរាងកាយនិងភាពស្វាហាប់
ទីធ្លាបៃតងលើកទឹកចិត្តឱ្យមនុស្សចេញមកក្រៅ ជំរុញពួកគេឱ្យមានភាពសកម្មខាងរាងកាយ ខាងស្មារតីនិងសង្គមដែលអាចប៉ះប៉ូវជំងឺរ៉ាំរ៉ៃពិការភាពនិងឯកោ។ ការចំណាយពេលនៅខាងក្រៅក៏ប្រឆាំងនឹងការធុញទ្រាន់និងបង្កើនការគោរពខ្លួនឯង។ លើសពីនេះទៅទៀតការនៅខាងក្រៅធ្វើឱ្យយើងមានអារម្មណ៍ស្វាហាប់និងរស់រានមានជីវិត – ជាហេតុផលគ្រប់គ្រាន់ដើម្បីចេញក្រៅនិងផ្លាស់ទីលំនៅ។
៣ ធ្វើអោយប្រសើរឡើងនូវការចងចាំ
ជឿឬមិនជឿ? ថាការរស់ក្នុងធម្មជាតិអាចជួយបង្កើនការចងចាំ ដូចជា ការដើរមួយៗ អង្គុយជជែក ឬគេង មួយស្របក់ ក្នុងធម្មជាតិអាចជួយបង្កើនការចងចាំឡើងភ្លាមៗបាន ២០ ភាគរយ។ ការសិក្សាស្រដៀងគ្នាមួយទៀត លើបុគ្គលដែលមានជំងឺធ្លាក់ទឹកចិត្តបានរកឃើញថា ការដើរក្នុងធម្មជាតិបានជំរុញដល់ការចងចាំរឿងការងារច្រើន ជាងការដើរក្នុងបរិស្ថានទីក្រុង។
៤ កាត់បន្ថយការរលាក
ការរលាកគឺជាដំណើរការធម្មជាតិមួយដែលរាងកាយប្រើដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនានា ដូចជាម្រាមជើងជាប់ឬប៉ះពាល់នឹងជំងឺផ្តាសាយ។ ប៉ុន្តែនៅពេលមានការរលាកច្រើនពេកនៅក្នុងខ្លួនអាចកើតជាជំងឺដទៃទៀតដូចជាជំងឺរលាកពោះវៀន ការធ្លាក់ទឹកចិត្តនិងជំងឺមហារីក។ ការចំណាយពេលក្នុងធម្មជាតិអាចជាវិធីមួយដើម្បីជួយ ពិសេស នៅក្នុងការសិក្សាមួយលើអ្នកជម្ងឺវ័យចំណាស់ដែលត្រូវបានបញ្ជូនទៅព្រៃរយៈពេលមួយសប្តាហ៍ បានបង្ហាញពីការថយចុះនូវរោគសញ្ញានៃការរលាក ក៏ដូចជាការចង្អុលបង្ហាញខ្លះថា ការដើរព្រៃមានឥទ្ធិពលវិជ្ជមានទៅលើជំងឺលើសឈាមរបស់ពួកគេ។
៥ បំបាត់ភាពតានតឹងនិងការថប់បារម្ភ
គ្រាន់តែអង្គុយនៅទីធ្លាបៃតងឬស្តាប់សំឡេងទឹកធ្លាក់ ពិតជាអាចជួយឱ្យមនុស្សមានអារម្មណ៍កាន់តែចង់រស់រានមានជីវិត ហើយសម្រាប់មនុស្សវ័យចំណាស់កំពុងតស៊ូនឹងការធ្លាក់ទឹកចិត្តឬអារម្មណ៍អស់សង្ឃឹម នាំគាត់ទៅសម្រាកក្នុងជម្មជាតិ នេះគឺជាអំណោយដែលមិនអាចវាស់បាន។ ការថប់បារម្ភ ការធ្លាក់ទឹកចិត្តនិងបញ្ហាសុខភាពផ្លូវចិត្តផ្សេងទៀតអាចត្រូវបានបន្ធូរបន្ថយជាមួយការសម្រាកហោចណាស់បាន មួយខែម្តងនៅក្បែរសមុទ្រឬព្រៃ។
ចងបានផ្ទះលំហែរផ្ទាល់ខ្លួនក្នុងធម្មជាតិ ដំបូងត្រូវបំពេញលក្ខខណ្ឌជាម្ចាស់ដីសិន ព្រោះថាទោះបីជាដីព្រៃក្តី ការកសាងភូមិដ្ឋាននៅលើដីដែលមិនមែនកម្មសិទ្ធិជាការបំពានច្បាប់។
ការរចនាប្រព័ន្ធទឹក ការប្តេជ្ញាចិត្តគោរពព្រំដែនដី ការគោរពបរិស្ថានជាដើមសុទ្ធតែមានចែងក្នុងច្បាប់។ប្រសិនបើចង់សាងសង់ផ្ទះលំហែរផ្ទាល់ខ្លួន នៅក្នុងតំបន់ដែលមិនមានការអភិវឌ្ឍ មិនមានមនុស្សរស់នៅ យើងអាចធ្វើបានលុះត្រាមានប្រព័ន្ធការពារសត្វ មានអ្នកថែទាំ និងមានសន្តិសុខយាមកាម។
ឮបើនោះជាដីរបស់យើងហើយ យើងអាចសុំច្បាប់សាងសង់ និងរៀបចំទឹកភ្លើង តាមលទ្ធភាព។ ប្រសិននៅឆ្ងាយពីភូមិពេក ពិបាកក្នុងការមានប្រភពទឹកស្អាត ឬភ្លើងអគ្គីសនី យើងនៅតែអាចប្រើភ្លើងធម្មជាតិ និង ភ្លើងម៉ាស៊ីនបានគ្រាន់តែចំណាយច្រើន។
សុភា
ចុចអាន ហេតុផលដែលគេនិយមស្លៀកពាក់បែបនេះទៅសមុទ្រ
ចុចអាន លេងថ្គាម V ចាក់ Botox ដឹងថាកូនៗកើតមកនឹងរងជំងឺអ្វីខ្លះដែរ?
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ