KPT+
Amazon’s prime day កំពុងតែឈានមុខនិងប្រកួតប្រជែងខ្លាំងក្នុងការដណ្ដើមអតិថិជនថ្មី
ក្នុងរយៈពេលប្រាំមួយឆ្នាំមកហើយ ដែលក្រុមហ៊ុន Amazon បានប្រារព្ធទិវា Amazon’s Prime Day ដែលជាព្រឹត្តិការណ៍ទិញទំនិញ marquee តែងតែត្រូវបានធ្វើនៅពាក់កណ្ដាលខែកក្កដា សម្រាប់បង្កើនការលក់ដែលតែងធ្លាក់ចុះខ្វះបញ្ជាទិញក្នុងរដូវក្ដៅ។
ប៉ុន្តែនៅថ្ងៃអង្គារអាទិត្យក្រោយនេះ ព្រឹត្តិការណ៍រយៈពេល២ថ្ងៃដដែល នឹងចាប់ផ្ដើមធ្វើខុសទម្លាប់ ដោយក្រុមហ៊ុន Amazon ចង់ជំរុញអតិថិជនមុនរដូវទិញទំនិញចុះថ្លៃដ៏ធំដែលត្រៀមមុនថ្ងៃឈប់សម្រាកគ្រីស្មាស់។

ក្រុមហ៊ុននេះបានជំរុញព្រឹត្តិការណ៍ទិញទំនិញបញ្ចុះតម្លៃប្រចាំឆ្នាំ Amazon’s Prime Day ដែលទម្លាប់មានពីពាក់កណ្ដាលខែកក្កដា បន្លាយថែមដល់ថ្ងៃទី ១៣-១៤ ខែតុលានេះ បន្ទាប់ពីជំងឺរាតត្បាតបង្កឲ្យមានបញ្ហាច្រើនផ្នែកសេដ្ឋកិច្ច។
ពីឆ្នាំមុន Amazon’s Prime Day ២ថ្ងៃដដែលនេះបាននាំមកនូវការបញ្ជាទិញតាមអ៊ីនធឺណិតយ៉ាងឆាប់រហ័សស្មានមិនដល់ រហូតក្រុមហ៊ុន Amazon អស់ពីស្តុកហើយនៅលើគេហទំព័ររបស់ខ្លួនគេប្រកាសថា មិនអាចឆ្លើយតបនឹងការចែកចាយបានដល់ទៅរយៈពេលពីរថ្ងៃទេ។
ក្រុមហ៊ុននេះក៏កំពុងមមាញឹកក្នុងការពង្រីកជំហរឃ្លាំងរបស់ខ្លួន ដោយមានគោលដៅពង្រីកបណ្ដាញការ៉េទូទាំងពិភពលោកឡើងថែមចំនួន ៥០ ភាគរយនៅចុងឆ្នាំ ២០២០ ដែលកើនឡើងពីការកើនឡើង ១៥ ភាគរយធៀបនឹងឆ្នាំ ២០១៩ ។

អ្នកនាំពាក្យក្រុមហ៊ុន Amazon បាននិយាយថា ខ្លួនកំពុងដំណើរការបើកមជ្ឈមណ្ឌលបំពេញថ្មីចំនួន ៣៣ ទៀតនៅសហរដ្ឋអាមេរិកហើយក៏បន្ថែមនូវស្ថានីយដឹកជញ្ជូនដែលអនុញ្ញាតឲ្យក្រុមហ៊ុន Amazon ខិតទៅជិតអតិថិជននិងបង្កើនល្បឿននៃការចែកចាយជាំងមុនទ្វេគុណ។
ខ្សែសង្វាក់ផ្គត់ផ្គង់និងដឹកជញ្ចូនក្រុមហ៊ុន Amazon បានបើកស្ថានីយចែកចាយចុងក្រោយចំនួន ១៥៨ នៅចន្លោះរវាងខែមីនានិងតុលានេះ។
គេក៏កំពុងស្វះស្វែងរកកន្លែងទំនេរបន្ថែមទៀតដើម្បីឆ្លើយតបនឹងការប្រញាប់ប្រញាល់របស់អតិថិជន នារដូវទិញទំនិញមុនថ្ងៃឈប់សម្រាកដំណាច់ឆ្នាំ។
Amazon’s Prime Day បានចាប់ផ្ដើមនៅឆ្នាំ ២០១៥ បានរីកចម្រើនក្លាយជាព្រឹត្តិការណ៍លក់រាយនិងទីផ្សារដ៏សំខាន់បំផុតមួយរបស់ក្រុមហ៊ុននេះដោយ ធានានាំមកនូវអតិថិជនថ្មីៗជានិច្ចអនុញ្ញាតឲ្យក្រុមហ៊ុន Amazon ផ្សព្វផ្សាយផលិតផលនិងសេវាកម្មរបស់ខ្លួនបន្ថែមមិនឈប់ឈរ។
សម្រាប់អ្នកទិញឥវ៉ាន់ Prime Day អាចមើលរំលងថ្ងៃសុក្រសប្ដាហ៍ Black Friday និង Cyber Monday នៅឆ្នាំនេះ ដោយ ៦៧% នៃអតិថិជនដើរផ្សារអាមេរិកគ្រោងនឹងទិញទំនិញក្នុងព្រឹត្តិការណ៍Amazon’s Prime Dayបើយោងតាមការស្ទង់មតិរបស់ RetailMeNot អ្នកប្រើប្រាស់ជាង ១០០០ នាក់។
ប្រែសម្រួល ៖ តុង ឡុង
ប្រភព ៖ CNBC

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត