KPT+
តំបន់ស្រើបស្រាលលើដងខ្លួនស្រីៗ ៥ កន្លែង គូស្នេហ៍គួរស្វែងយល់
ពិតណាស់ការស្វែងយល់ និងដឹងពីតំបន់ធ្វើឲ្យស្រីៗមានភាពស្រើបស្រាលនៅអំឡុងពេលរួមភេទ គឺជារឿងសំខាន់មួយ សម្រាប់ជីវិតផ្លូវភេទរបស់ភរិយា និងស្វាមី។

ហេតុផលមួយដែលស្រីៗពេលខ្លះមិនបានទទួលអារម្មណ៍ល្អពីការរួមភេទ ឬមិនមានអារម្មណ៍សុខស្រួលទាល់តែសោះនោះ ក៏ព្រោះតែបុរសជាដៃគូមិនបានដឹងពីវិធីជួយភ្ញោចអារម្មណ៍ដល់ស្រីៗ ជាហេតុនាំឲ្យសកម្មភាពលើគ្រែបែរជាសោះកក្រោះទៅវិញ។
អ៊ីចឹងបើស្វាមីចង់ឲ្យសកម្មភាពលើគ្រែរបស់ខ្លួនដំណើរការទៅដោយរលូន មានភាពរីករាយ និងពេញចិត្តទាំងអស់គ្នា គួរស្វែងយល់ពីតំបន់ស្រើបស្រាលលើដងខ្លួនស្រីៗទាំងនេះ។
១. មុខ
មុខជាតំបន់មានរំញោចខ្លាំងមួយលើដងខ្លួនស្រីៗ ដូចនេះបុរសត្រូវបង្ហាឲ្យដៃគូដឹងថាខ្លួនកំពុងយកចិត្តទុកដាក់លើនាង ដោយអាចឱប កាន់ដៃ និងថើបថ្ងាសថ្នមៗ។ ការធ្វើដូចនេះ អាចធ្វើឲ្យភាគីខាងស្រីមានអារម្មណ៍កក់ក្ដៅ និងក៏ចាប់ផ្ដើមមានរំញោចដល់អារម្មណ៍ផ្លូវភេទដែរ។
២. ត្រចៀក
បើតាមអ្នកជំនាញផ្នែកសុខភាពផ្លូវភេទ អារម្មណ៍ស្រើបស្រាលអាចកើតចេញពីផ្លូវកាយ និងផ្លូវចិត្ត។ ដូចគ្នាដែរ ត្រចៀក ក៏ជាច្រកមួយជួយបើកផ្លូវឲ្យនារីជាដៃគូមានអារម្មណ៍នេះដែរ។ បើសិនជាប្រុសៗយើងចង់ឲ្យដៃគូរបស់ខ្លួនមានអារម្មណ៍ល្អក្នុងពេលរួមភេទនោះ គួរសាកល្បងយកមេដៃ ឬម្រាមដៃអង្អែលបរិវេណត្រចៀកដៃគូថ្នមៗ។ ដូចគ្នាដែរ ពេលឃើញថាដៃគូខ្លួនមានអារម្មណ៍ស្រើបស្រាលបន្តិចហើយនោះ ភាគីខាងប្រុសអាចប៉ះចុងច្រមុះនាង និងខាំតិចៗ ដើម្បីជួយភ្ញោចអារម្មណ៍បន្ថែមទៀតក៏បាន។ មួយវិញទៀត ប្រុសៗយើងក៏អាចខ្សឹបដាក់ត្រចៀកដៃគូខ្លួននូវពាក្យផ្អែមល្ហែមមួយចំនួន និងសរសើរពីសម្រស់ ឬក្លិនរបស់ដៃគូខ្លួនថែមទៀតកាន់តែប្រសើរ។
៣. ក
ទីតាំងដែលមានរំញោចខ្លាំងរបស់ស្រីៗមួយទៀតគឺនៅត្រង់ក។ ក ជាកន្លែងដែលងាយមានរំញោចមួយនៅលើរាងកាយស្រីៗ ដោយសារថាស្បែកនៅទីនោះមានសភាពស្ដើងជាងកន្លែងផ្សេង ដូចនេះសរសៃឈាមក៏នៅកៀកទៅនឹងផ្ទៃស្បែកដែរ។ ការណ៍នេះធ្វើស្រីៗឆាប់មានអារម្មណ៍នៅពេលមានការប៉ះ ឬស្ទាប។
៤. បបូរមាត់
ការថើបដៃគូរបស់ខ្លួនដោយក្ដីស្រឡាញ់ មិនប្រញាប់ប្រញាល់ នឹងជួយបង្កើនអារម្មណ៍ដៃគូទាំងពីរអាចបន្តសកម្មភាពលើគ្រែបានយូរ។ ថើបបបូរមាត់ថ្នមៗ ជាវិធីមួយជួយរំញោចអារម្មណ៍ផ្លូវភេទរបស់ស្រីៗ ដែលដៃគូជាបុរសគួរធ្វើ និងបង្ហាញពីក្ដីស្រឡាញ់។

៥. ម្រាមដៃ
ពេលកំពុងថើបដៃគូរបស់ខ្លួន ប្រុសៗយើងក៏គួរចាប់ម្រាមដៃខាងស្រីថ្នមៗដូចគ្នា។ ការថើប បបោសអង្អែល និងការចាប់ម្រាមដៃថ្នមៗ នឹងបង្កើនភាពស្និទ្ធស្នាលរវាងដៃគូកាន់តែខ្លាំង និងធ្វើឲ្យរាងកាយទាំងមូលមានរំញោចថែមទៀតផង។
អ្វីគួរដឹង ពិសេសប្រុសៗ គឺថានារីនៅបណ្ដាប្រទេសនៅអាស៊ីច្រើនមានការអៀនខ្មាសពេលនិយាយដល់រឿងលើគ្រែ ដែលនេះជាហេតុមួយភាគីខាងប្រុសគួរស្វែងយល់ពីចំណុចសំខាន់ដែលភាគីខាងស្រីត្រូវការ និងកន្លែងសំខាន់ៗ អាចជួយភ្ញោចអារម្មណ៍របស់ដៃគូខ្លួនបាន។ មួយវិញទៀត ត្រូវចាំថា ការរួមភេទដោយគ្មានការព្រមព្រៀង ឬយល់ចិត្ត គឺនឹងមិនធ្វើឲ្យសកម្មភាពមួយនេះមានក្ដីសុខនោះទេ។ ចូរស្វែងយល់ពីដៃគូរបស់យើង ដើម្បីឲ្យជីវិតគូធ្វើដំណើរទៅមុខប្រកបដោយភាពរីករាយ៕
ចុចអាន៖នោមក្រោយរួមភេទរួច អាចបញ្ចៀសការមានផ្ទៃពោះបានអត់?

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?