KPT+
តារាកំប្លែង ថៃ ជើងចាស់ ៧ រូប ធ្លាប់ធ្វើឲ្យទស្សនិកជន កម្ពុជា ផ្ទុះសំណើចមិនចេះរីងស្ងួត
ទស្សនិកជនដែលនិយមតាមដានរឿងថៃ ប្រាកដជាស្គាល់ច្បាស់ ពីតារាជើងចាស់ដែលជាតួកំប្លែងល្បីៗ បើទោះជាអ្នកខ្លះ បានបាត់បងជីវិតហើយក្ដី តែស្នាដៃនិងក្ដីនឹករលឹក នៅតែមានក្នុងដួងចិត្តអ្នកគាំទ្រជានិច្ច។
១ kom chauncheun

លោកគឺជាតារាកំប្លែង និងជាតួសម្តែងដែលល្បីនៅក្នុងភាពយន្ត និងទូរទស្សន៍ ហើយត្រូវបានកម្ពុជាស្គាល់ច្បាស់ថា ជាតួអង្គក្នុងរឿង “ឆ្កែស៊ីមនុស្ស”។ តារាជើងចាស់រូបនេះ បានឈានជើងចូលក្នុងរឿងភាគ បន្ទាប់ពីសម្ដែងក្នុងរឿង Heavens Seven ឆ្នាំ២០២២ ,Saep Sanit Sid Saai Naa រឿងភាគជាង ៨០ រឿងដូចជា See How They Run , Bikeman Sakkarin Toodmuek , Bikeman 2 និង E Riam Sing ។ យ៉ាងណាមិញ ជារឿងសោកស្ដាយក្រៃលែង លោកបានបាត់បង់ជីវិតនៅថ្ងៃទៅ ៣០ ខែមេសា ឆ្នាំមុន ដោយសារតែជំងឺកូវីដ ចូលទៅដល់សួតធ្ងន់ធ្ងរ។
២ Kohtee Aramboy

កើតនៅថ្ងៃទី៣១ ធ្នូ ឆ្នាំ ១៩៨០ បុរសមានរាងទាបម្នាក់នេះ បានលេចមុខសម្ដែងរឿងជាច្រើនដូចជា “អ្នកប្រដាល់មិនដែលឈ្នះ”, “The Dog”, “The Ghost and Master Boh”, “The Magnificent Five “ និង “SINGLE LADY” ជាដើម។
៣ Petchtai Wongkamlao

កើតនៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ១៩៦៥ នៅខេត្ត Yasothon លោកគឺជាតារាកំប្លែង និងជាអ្នកដឹកនាំរឿង។ តួដែលកម្ពុជាស្គាល់ជាងគេគឺរឿង” ខ្មោចត្រឡោកបែក” ដែលលោកដើរតួជាភេទទី៣, “អ្នកប្រដាល់មិនដែលឈ្នះ” និង “កែងឆេះជង្គង់ហោះ”។
៤ Pongsak Pongsuwan

កើតថ្ងៃទី ០៧ ខែមេសា ឆ្នាំ ១៩៦៦ នៅស្រុក Sawankhalok ខេត្ត Sukhothai លោកគឺជាតារាកំប្លែង និងតារាសម្ដែង។ តារាកំប្លែងដ៏មានប្រជាប្រិយរូបនេះ បានបង្ហាញខ្លួនជាលើកដំបូងក្នុងខ្សែភាពយន្ត Killer Tattoo នាឆ្នាំ ២០១១ ។ ក្នុងឆ្នាំ ២០០៥ លោកបានសម្ដែងនៅក្នុងរឿងដ៏ល្បីបំផុតប្រចាំឆ្នាំ” ព្រះសង្ឃចិត្តស៊ូ វគ្គ២ ” ដោយជាតួអង្គព្រះសង្ឃតែម្ដង។ រឿងកំប្លែងនេះ រកចំណូលបាន ១៤១ លានបាតនៅ Box Office ។
៥ Jaturong Mokjok

កើតនៅថ្ងៃទី ២២ខែធ្នូ ឆ្នាំ១៩៦៣ លោកគឺជាតារាភាពយន្តបែបកំប្លែង កម្មវិធីទូរទស្សន៍អ្នកដឹកនាំរឿងដ៏ល្បីមួយរូប។លោកត្រូវបានទស្សនិកជកម្ពុជា ស្គាល់ច្បាស់ថា ជាតួអង្គកំប្លែងក្នុងរឿង “ខ្លាចអីញោម”, ខ្មោចត្រឡោកបែក, ” អ្នកចម្បាំងញ៉ិកញ៉ក់” និងរឿងភាគល្បីៗជាច្រើនថែមទៀត។
៦ Klinsee Tik

កើតនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ១៩៦១ Klinsee Tik ជាតារាភាពយន្ត និងកម្មវិធីទូរទស្សន៍ដ៏ល្បីល្បាញមួយរូប។ លោកធ្លាប់បានសម្ដែងរឿងល្បីៗជាច្រើន ដូចជា “ខ្មោចត្រលោកបែក”, “ខ្មោមញោមពុក” ជាដើម។
៧ Nong Cha Cha Cha

ទស្សនិកជនកម្ពុជា ប្រាកដជាស្គាល់ច្បាស់ពីបុរសមានរាងធាត់ និងក្បាលត្រងោលរូបនេះ។ ភាគច្រើននៃរឿងដែលគាត់សម្ដែង តែងតែចាប់ដៃគូជាមួយតារាកំប្លែងម្នាក់មានឈ្មោះថា Theng។ បែរមកមើលរឿងដែលគាត់សម្ដែងក៏មិនតិចដែរមានដូចជា៖ “Teng Nong Khon Maha-Hia”, “32nd December Love Error”, “Teng Nong jiworn bin”, “Saturday Killer”, “The Three Cripples” និងរឿងផ្សេងទៀត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាប្រុស-ស្រី ថៃ ៩ រូប កំពុងក្លាយជាបុគ្គលមានប្រជាប្រិយភាពខ្លាំងក្លា ក្នុងប្រទេសខ្លួន
ចុចអាន៖រឿងពិតមួយចំនួនពី Mark Prin តារាប្រុសជួរមុខក្នុងប្រទេស ថៃ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក