KPT+
និស្សិតនៅភ្នំពេញគ្រោងធ្វើអ្វីខ្លះ ពេលត្រឡប់ទៅស្រុកកំណើតក្នុងឱកាសចូលឆ្នាំថ្មី?
ចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលបានប្រកាសឱ្យដំណើរការឡើងវិញ បន្ទាប់ពីបានផ្អាក ២ ឆ្នាំកន្លងមក ដោយសារបង្ការការឆ្លងរាលដាលជំងឺកូវីដ-១៩។ ក្នុងចំណោមមន្ត្រីរាជការ បុគ្គលិកឯកជន និងប្រជាពលរដ្ឋទូទៅដែលនឹងត្រូវឈប់សម្រាក និសិ្សតមួយចំនួនបានរៀបចំគម្រោងនៅពេលពួកគេទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំនៅខានស្អែក។

កញ្ញា ហុង រក្សា និសិ្សតឆ្នាំទី៣ ជំនាញទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យកម្ពុជា បានប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃទី១២ ខែមេសា នេះថា នាងមានសេចក្តីរីករាយឥតឧបមាដែលមានឱកាសបានទៅលេងស្រុកកំណើត លេងសង្រ្កាន្ត និងល្បែងប្រជាប្រិយខ្មែរនៅក្នុងភូមិ និងតាមទីវត្តអារាមជាថ្មីម្តងទៀត បន្ទាប់ពីខានលេងអស់រយៈពេលេជាពីរឆ្នាំ។
កញ្ញា រក្សា និយាយថា៖ “នៅក្នុងឱកាសចូលឆ្នាំខ្មែរនេះ ខ្ញុំនឹងធ្វើដំណើរទៅស្រុកកំណើតរបស់ខ្ញុំនៅឯខេត្តព្រៃវែង រួចហើយខ្ញុំនឹងមានឱកាសធ្វើម្ហូបជាមួយម្តាយខ្ញុំ យកទៅប្រគេនព្រះសង្ឃនៅឯវត្ត ដើម្បីធ្វើពិធី បង្សុកូល ឧទិ្ទសកុសលទៅដល់ដូនតាដែលបានចែកឋានទៅអស់កាលជាយូរ។ ខ្ញុំពិតជានឹករាល់សកម្មភាពទាំងនេះណាស់ ខ្ញុំចង់ឱ្យដល់ថ្ងៃចូលឆ្នាំឆាប់ៗនេះ”។

យុវជន ហ៊ន សុខហួន ជានិសិ្សតឆ្នាំទី៤ ជំនាញអក្សរសាស្រ្តខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឱ្យ “កម្ពុជាថ្មី” ដឹងថា ថ្វីដ្បិតតែ២ឆ្នាំមុនមានការបិទខ្ទប់មិនឱ្យជួបជុំមែន តែគ្រួសារលោកក៏អាចទៅលេងស្រុកកំណើតបានធម្មតាដែរ គ្រាន់តែមិនអាចធ្វើកម្មវិធីឱ្យបានកុះករនៅតាមផ្ទះ ឬតាមវត្តអារាមបាន។
លោក ហ៊ន សុខហួន និយាយថា៖ “តែដោយឡែកឆ្នាំនេះដោយមានការបើកចំហរភ្លើងខៀវ ដូច្នេះវាស្មើនឹងអារម្មណ៍សប្បាយគុណនឹងពីរឯណោះ។ សម្រាប់គម្រោងទៅស្រុកកំណើត គឺខ្ញុំមិនមានគម្រោងថានឹងទៅកម្សាន្តនៅឯណាឡើយ តែនៅជុំគ្រួសារធ្វើបុណ្យ ប្រគេនចង្ហាន់នៅវត្តក្នុងភូមិ”។
កញ្ញា ស្វាយ និរតី និស្សិតឆ្នាំទី៤ មុខជំនាញវិស្វករ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មានស្រុកកំណើតមកពីខេត្តសៀមរាប បាននិយាយថា នាងសប្បាយចិត្តខ្លាំងណាស់នៅពេលមានពិធីចូលឆ្នាំខ្មែរម្តងៗ ព្រោះនៅផ្ទះរបស់នាងមានលក់ភេសជ្ជៈគ្រប់មុខ ព្រមទាំងម្សៅផងដែរ ជាហេតុអាចធ្វើឱ្យគ្រួសារនាងរកប្រាក់កម្រៃបានច្រើនពីពិធីបុណ្យប្រពៃណីជាតិនេះ។

កញ្ញា និរតី បានប្រាប់ថា៖ “ចំពោះគម្រោងពេលចូលឆ្នាំខ្មែរ គឺខ្ញុំនឹងទៅសៀមរាប ជួយលោកម៉ាក់ប៉ានៅផ្ទះជិត ផបស្ទីត (Pub Street) ហើយនៅពេលយប់ គឺខ្ញុំដើរលេងជាមួយមិត្តភក្តិ និងលេងបាញ់ទឹកនៅ ផតស្ទីតជាមួយគ្នា”។
គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ នឹងចូលមកដល់នៅថ្ងៃព្រហស្បតិ៍ ១៣ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមសា ឆ្នាំ ២០២២ នៅវេលាម៉ោង ១០:០០ នាទី។ ពិធីបុណ្យនឹងបន្តដល់ថ្ងៃទី១៥ និងទី១៦ ខែមេសា និងត្រូវឈប់សម្រាកភ្ជាប់ដល់ថ្ងៃទី១៧ ខែមេសា ដែលជាថ្ងៃអាទិត្យ៕
អត្ថបទ៖ អុន ស្រីមាន


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ