KPT+
វិថីសិល្បៈរបស់ Kimberley តារាស្រី ថៃ ស្រករក្រោយដែលពោរពេញដោយទេពកោសល្យ
Kimberley ត្រូវបានទស្សនិកជនក្នុងនិងក្រៅប្រទេសទទួលស្គាល់ជាសាធារណៈក្នុងនាមតារាស្រីថៃស្រករក្រោយដែលពោរពេញដោយសមត្ថភាព និងទេពកោសល្យខ្ពស់។ នាងមានឈ្មោះបោះសំឡេងក្នុងស្រទាប់មហាជន ចាប់តាំងពីឆ្នាំ២០១០ ហើយមកទល់នឹងបច្ចុប្បន្ន តារាស្រីរូបនេះ កាន់តែមានប្រជាប្រិយភាពទ្វេដង ដោយអាចក្ដោបតំណែងតួឯកជាបន្តបន្ទាប់ និងលេចមុខក្នុងស្ពតពាណិជ្ជកម្មធំៗមិនថានៅក្នុងប្រទេសថៃ ឬអន្តរជាតិឡើយ។

Kimberley មានឈ្មោះពេញ Kimberley Anne Woltemas Tiamsiri កើតនៅប្រទេសអាល្លឺម៉ង់ នាថ្ងៃទី២២ ខែមករា ឆ្នាំ១៩៩២។ នាងគឺជាតារាសម្តែង និងជាតារាម៉ូឌែលថៃ ដែលមានឪពុកជាជនជាតិអាល្លឺម៉ង់ និងម្ដាយជាជនជាតិថៃ។ នាងមានបងប្រុស ២នាក់ ឈ្មោះ ថូម៉ាស និងដានីយ៉ែល និងមានបងស្រីម្នាក់ឈ្មោះ ជេននីហ្វឺរ។
Kimberley បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រជំនាញ សិល្បៈ នៅសាកលវិទ្យាល័យ Siam University ក្នុងឆ្នាំ២០១៨។ នាងចេះនិយាយ ៣ភាសាយ៉ាងស្ទាត់ជំនាញគឺ ថៃ អង់គ្លេស និងអាល្លឺម៉ង់ ហើយមានឈ្មោះហៅក្រៅថា Kimmy ឬ Kim។

មុនល្បីល្បាញដូចសព្វថ្ងៃ Kimberley បានចូលប្រឡូកក្នុងឧស្សាហកម្មកម្សាន្តថៃ តាំងពីឆ្នាំ ២០០៩មកម្ល៉េះ ដោយកាលណោះនាងធ្វើជាម៉ូឌែល និងទទួលថតវីដេអូចម្រៀង។ លុះដល់ឆ្នាំ២០១០ នាងបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងរឿងភាគទូរទស្សន៍ របស់ស្ថានីយ៍ប៉ុស្តិ៍លេខ 3 គឺរឿង “4 Huajai Haeng Koon Kao”។
តារាស្រីវ័យ ៣០ឆ្នាំរូបនេះ បានទទួលបានអ្នកគាំទ្ររាប់សែននាក់ពីជុំវិញពិភពលោកចាប់តាំងពីពេលនោះមក។ នាងកាន់តែមានប្រជាប្រិយភាព និងទទួលបានការគាំទ្រពីទស្សនិកជនកាន់តែច្រើនឡើងៗ ក៏ដូចជាការចាប់អារម្មណ៍ពីអ្នកដឹកនាំរឿងនានា បន្ទាប់ពីសម្ដែងក្នុងរឿងភាគទូរទស្សន៍។

ក្នុងឆ្នាំ២០១២ Kimberley និង Mark Prin សម្ដែងជាមួយគ្នាលើកដំបូង ក្នុងរឿង “Punya Chon Kon Krua” ដែលកាលណោះតារាទាំងពីរទទួលបានការគាំទ្រខ្លាំងមែនទែនពីទស្សនិកជន ហើយតាំងពីពេលនោះឯងដែលអ្នកទាំងពីរចាប់ផ្ដើមស្រឡាញ់គ្នា។ មិនប៉ុន្មានខែក្រោយ បន្ទាប់ពីរឿងភាគបញ្ចាំងលើអេក្រង់ទូរទស្សន៍ សារព័ត៌មានថៃ បានផ្សាយថា Kimberley និង Mark ជាគូស្នេហ៍នឹងគ្នា។

ក្រៅពីនោះ Kimberley គឺជាតារាស្រីមួយរូបដែលត្រូវបានគេស្វែងរកច្រើនបំផុតក្នុងចំណោមតារាស្រីជំនាន់នាង។ នាងថែមទាំងទទួលបានការកោតសរសើរខ្លាំងពីតារារៀមច្បងជាច្រើនរូប និងមិត្តសិល្បៈជំនាន់ជាមួយគ្នា។ ពួកគេសុទ្ធតែនិយាយស្រដៀងៗគ្នាថា Kimberley ជាសិល្បការិនីឆ្នើម និងពោរពេញដោយទេពកោលសល្យថែមទៀតផង។
ឈរជើងក្នុងវិស័យសិល្បៈជាង ១០ឆ្នាំ Kimberley បង្ហាញខ្លួនក្នុងរឿងភាគថៃល្បីៗ ១៨រឿង លេចមុខលើក្របទស្សនាវដ្ដីជាង ៨០ដង ថតស្ពតធំតូចជាង ៦០ប្រេន និងឈ្នះពានរង្វាន់ក្នុងស្រុកជិត ២០ពានរង្វាន់។ មិនតែប៉ុណ្ណោះ Kimberley ក៏តែងតែបង្ហាញខ្លួនញឹកញាប់លើឆាកអន្តរជាតិតំណាងឱ្យម៉ាកយីហោ Dior និងផលិតសម្អាងមួយចំនួនផងដែរ។ ដោយសារក្ដោបបានការថតស្ពតជាហូរហែរ ២ឆ្នាំចុងក្រោយ គឺអំឡុងឆ្នាំ ២០២០ និង២០២១ នាងជាប់ឈ្មោះក្នុងបញ្ជី «Queen of Commercial » ដែលមានការងារផ្សាយពាណិជ្ជកម្មឱ្យផលិតផលប្រេនៗបានច្រើនបំផុត។

យោងតាមការប៉ាន់ប្រមាណពី Wiki បច្ចុប្បន្ន Kimberley មានទ្រព្យសម្បត្តិដែលបានរកដោយដៃឯងប្រមាណ ៣លានដុល្លារអាមេរិក៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ សាវតារបស់ Pancake តារាស្រីមានប្រវត្តិការសិក្សាល្អបំផុត ក្នុងវិស័យសិល្បៈ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៤ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ