KPT+
សម្រាប់ម៉ាក់ៗ! តិចនិកជួយកូន កុំឲ្យនោមដាក់ខោពេលយប់
ការនោមដាក់ខោពេលយប់តែងតែកើតឡើង នៅពេលម៉ាក់ប៉ាឈប់ឲ្យអាអូនស្លៀកខោទឹកនោមពេលយប់។ កូនមួយចំនួនអាចគេងនោមដាក់ខោរហូតដល់អាយុ ៥ ឆ្នាំទើបឈប់។ ក្នុងអំឡុងពេលឈប់ឱ្យអាអូនស្លៀកខោទឹកនោមពេលគេងថ្មីៗ ម៉ាក់ប៉ាគួរបង្រៀនអ្វីខ្លះដើម្បីជួយអាអូនឆាប់ឈប់នោមដាក់ខោ?

ដោយសារកូនទម្លាប់ស្លៀកខោទឹកនោមពេលគេង និងដោយសារអាអូននៅតូចដែលមិនអាចគ្រប់គ្រងការបញ្ចេញទឹកនោមបាន ដូច្នេះពេលម៉ាក់ប៉ាឈប់ឱ្យអាអូនស្លៀកខោទឹកនោម កូនប្រាកដជានោមដាក់ខោជាមិនខាន។
ខាងក្រោមនេះជាតិចនិកមួយចំនួនដែលម៉ាក់ប៉ាអាចបង្រៀនកូនដើម្បីជួយឆាប់ឈប់នោមដាក់ខោពេលយប់។
១. ចៀសវាងឱ្យកូនញុំាភេជ្ជៈមុនពេលចូលគេង
មុនពេលចូលគេងម៉ាក់ប៉ាគួរកុំឱ្យអាអូនញុំាទឹកដោះគោ ព្រោះអាចធ្វើឱ្យនោមពេលយប់ដោយសារមានទឹកនោមច្រើនក្នុងប្លោកនោម។ ម៉ាក់ប៉ាក៏គួរចៀសវាងឱ្យអាអូនញុំាភេជ្ជៈដែលមានជាតិកាហ្វេអ៊ីនដូចជា ទឹកក្រូចកំប៉ុង ទឹកដោះគោរសជាតិសុកូឡា ឬកាកាវជាដើម ព្រោះជាតិកាហ្វេអ៊ីនធ្វើឱ្យអាអូននោមញឹក។
២. ឱ្យអាអូននោមមុនពេលចូលគេង
ម៉ាក់ប៉ាគួរប្រាប់ឱ្យអាអូននោមឱ្យហើយមុនពេលចូលគេង ទោះបីជាកូនមិនទាន់ចង់នោម ហើយនោមចេញតែបន្តិចក៏ដោយដើម្បីឱ្យអាអូនបញ្ចេញទឹកនោមពីប្លោកនោមដែលអាចជួយកាត់បន្ថយការនោមដាក់ខោពេលគេង។
៣. ចៀសបញ្ហាទល់លាមក
ការទល់លាមកអាចបន្ថែមសម្ពាធដល់ប្លោកនោម ព្រោះរន្ធគូទមានទីតាំងនៅខាងក្រោយប្លោកនោម។ នៅពេលរន្ធគូទពោរពេញដោយលាមករឹង និងធំ ប្លោកនោមនឹងត្រូវបានសង្កត់ដែលបណ្តាលឱ្យប្លោកនោមត្រូវបញ្ចេញទឹកនោមញឹកញាប់។
ដូច្នេះ ម៉ាក់ប៉ាគួរឱ្យអាអូនញុំាបន្លែ ផ្លែឈើ និងទឹកឱ្យបានច្រើនដើម្បីការពារអាអូនកុំឱ្យទល់លាមក។ បើអាអូនទល់លាមក ម៉ាក់ប៉ាអាចឱ្យអាអូនញុំាល្ហុងទុំឱ្យបានច្រើនដើម្បីសម្រួលអាការៈ។
៤. ហៅកូននោមពេលយប់
ម៉ាក់ប៉ាអាចប្រាប់កូនឱ្យងើបឡើងទៅបន្ទប់ទឹកនោមពេលយប់ បើសិនអាអូនឈឺនោម។ បើអាអូនមិនហ៊ានទៅបន្ទប់ទឹកតែឯង ម៉ាក់ប៉ាអាចប្រាប់អាអូនឱ្យដាស់ម៉ាក់ ឬប៉ាឱ្យជូនទៅបន្ទប់ទឹក។
ជាទូទៅបើអាអូនងងុយគេងខ្លាំង អាអូនមិនអាចភ្ញាក់ដឹងខ្លួនពេលឈឺនោមទេ ដូច្នេះម៉ាក់ប៉ាគួរឱ្យអាអូនចូលគេងពីព្រលប់ដើម្បីឱ្យអាអូនគេងបានឆ្អែត ទើបអាចភ្ញាក់ក្រោកនោម ឬភ្ញាក់ពីព្រលឹម ហើយក្រោកទៅបន្ទប់ទឹកបានទាន់ពេល។ បើអាអូនគេងដល់ថ្ងៃ ច្បាស់ជាអាចគេងនោមដាក់ខោជាមិនខាន។
៥. ឱ្យកូនប្តូរកម្រាលពូក
ពេលកូនគេងនោមដាក់ខោ ម៉ាក់ប៉ាគួរបង្រៀនឱ្យអាអូនជូតសម្អាតទឹកនោម និងប្តូរកម្រាលពូកដើម្បីឱ្យដឹងថាពេលនោមដាក់ខោធ្វើឱ្យប្រឡាក់កន្លែងគេង និងពិបាកក្នុងការសម្អាត ដូច្នេះអាអូនអាចធ្វើតាមដំបូន្មានដែលម៉ាក់ប៉ាប្រាប់ដូចខាងលើដើម្បីជួយកុំឱ្យនោមដាក់ខោ។
៦. ចៀសវាងដាស់កូននោមកណ្តាលយប់
បើអាអូនឈឺនោមកណ្តាលយប់ ម៉ាក់ប៉ាគួរឱ្យអាអូនងើបឡើងនោមដោយខ្លួនឯង ព្រោះការដាស់អាអូនឱ្យងើបឡើងនោមកណ្តាលយប់អាចរំខានដល់ការគេងរបស់អាអូន និងធ្វើឱ្យអាអូនមួម៉ៅមានអារម្មណ៍មិនល្អ។

៧. លើកសរសើរអាអូន
នៅថ្ងៃណាម៉ាក់ប៉ាសង្កេតឃើញកូនមិនគេងនោមដាក់ខោ ម៉ាក់ប៉ាគួរសរសើរ ដើម្បីលើកទឹកចិត្តអាអូន។ បើកូននោមដាក់ខោ ម៉ាក់ប៉ាគួរចៀសវាងស្តីបន្ទោរ ឬបង្អាប់ ដែលនាំឱ្យអាអូនខ្មាស ហើយលាក់មិនហ៊ានប្រាប់ថាគេងនោមដាក់ខោ។
ជាទូទៅការនោមដាក់ខោពេលយប់នឹងបាត់នៅពេលអាអូនធំបន្តិច ឬពេលអាអូនទម្លាប់នឹងវិធីសាស្រ្តដូចខាងលើ ដូច្នេះ ម៉ាក់ប៉ាត្រូវអត់ធ្មត់។ ម៉ាក់ប៉ាអាចឱ្យអាអូនគេងលើកន្ទេលទឹកនោម រួចក្រាលក្រណាត់ពីលើកន្ទេលទឹកនោមដើម្បីការពារកុំឱ្យទឹកនោមអាអូនជ្រាបប្រឡាក់៕
ចុចអាន៖កូនមានទម្លាប់បៀមម្រាមដៃ គួរផ្ដាច់តាមវីធីណា? នេះជាតិចនិកម៉ាក់ៗគួរដឹង

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?