Connect with us

KPT+

ភូមិគ្រឹះកូនប្រសា David Beckam ដែលទើបការថ្មីថ្មោង ដឹងតម្លៃហើយ ពិតជាមិនធម្មតា

បានផុស

នៅ

ក្នុងចំណោមគូស្នេហ៍តារាវ័យជំទង់ ដែលប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស និងអាមេរិកចាប់អារម្មណ៍ខ្លាំងបំផុត គឺកូនប្រុសច្បងរបស់ David Beckham ជាមួយភរិយាមាននាមជាអ្នក​ស្នង​មរតក គឺនាង Nicola Peltz។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គូស្នេហ៍​មួយ​គូ​នេះ ត្រូវ​បាន​គេ​ដឹង​ថា ​​​គ្រោង​នឹង​រស់នៅ​ជាមួយ​គ្នា​ក្នុង​ភូមិគ្រឹះ​ដ៏​ប្រណិតមួយ​ក្នុង​តម្លៃ ៣៥០ លាន​ដុល្លារ នៅ Beverly Hills រដ្ឋ Los Angeles ទីក្រុង New York ។

ភូមិគ្រិះនេះ​ត្រូវ​បាន​សាងសង់​ក្នុង​ឆ្នាំ ២០២០ ហើយ​មាន​ផ្ទៃដីសរុប ៧,៧០០ ហ្វីតការ៉េ មាន​បន្ទប់​គេង ៥ បន្ទប់ទឹក ៧ ជាមួយនឹងរចនាបទកញ្ចក់ និង​ពិតាន​ខ្ពស់។ ជាពិសេសមានបន្ទប់​យូហ្គា​ឯកជន កន្លែង​ហាត់ប្រាណ សូណា និងស្ទីម បារ​ភេសជ្ជៈ រោងកុនឯកជន អាង​ហែល​ទឹកក្រៅ បន្ទប់ទទួលភ្ញៀវធំ និង​តំបន់​ជប់លៀង​នៅ​លើ​ដំបូល សម្រាប់​ការមើលថ្ងៃលិច រួម​ទាំង​គ្រឿង​សង្ហារិម​ប្រណិត និង​សម្ភារៈ​ប្រើប្រាស់​ទំនើបៗ​ជា​ច្រើន​ទៀត។

គួរ​បញ្ជាក់​ថា Brooklyn Beckham អាយុ ២៣ ឆ្នាំ និង​​មាន​ទ្រព្យសម្បត្តិ​សុទ្ធ​ចំនួន ១០ លានដុល្លារ ។ លោកគឺ​ជាកូនច្បងក្នុងចំណោមបងប្អូន៤នាក់ ​របស់​អតីត​តារា​បាល់ទាត់​អង់គ្លេស David Beckham ​ ហើយ​ឪពុកម្ដាយ​របស់ Brooklyn មានទ្រព្យ​សរុប​ចំនួន ៤៥០លានដុល្លារ ។ ចំណែក Nicola Peltz អាយុ ២៧ ឆ្នាំ មាន​ទ្រព្យ​សម្បត្តិ​ប្រមាណ ៥០ លាន​ដុល្លារ ជា​កូន​ស្រី​របស់​មហាសេដ្ឋី​អាមេរិក Nelson Peltz និង Claudia Heffner ជា​អតីត​តារា​ម៉ូដែល។ ​យោង​តាម​របាយការណ៍ ឪពុក​របស់​នាង​ មាន​ទ្រព្យ​ដល់​ទៅ ១.៧ ពាន់​លាន​ដុល្លារ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ទម្លាយទ្រព្យមហាសាល នៃឪពុកកូនក្រមុំដែលរៀបការកក្រើក អាមេរិក និងជាដន្លង David Beckham

ចុចអាន៖ជីវប្រវត្តិតួឯកប្រុសក្នុងរឿង “ជីវិតស្រ្តីមេផ្ទះ” មុនពេលបាត់បង់ជីវិត ពីវិស័យភាពយន្តឥណ្ឌា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ថ្ងៃ៨ មីនា មិនមែនសំដៅនារីមានសិទ្ធិធំតែមួយថ្ងៃប៉ុណ្ណោះទេ

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ៦ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

Sokha Hotels

ព័ត៌មានពេញនិយម