KPT+
មនុស្សបីប្រភេទដែលពួកអ្នកមានខ្លាចមិនឲ្យបៀត ហើយមួយប្រភេទទៀតគោរពស្វែងរក
ពាក្យថា អ្នកមាន ចេះតែដើរលេងប៉ោឡែ រាប់អានពួកឡេមឡឺម ចូលចិត្តគេទ្រ គេឡកលើយ ឬមិនចេះគិត គឺជាគំនិតខុសហើយ!
អ្នកគិតអញ្ចឹង បានជាអ្នកមិនអាចក្លាយជាអ្នកមានបាន!
ទម្រាំក្លាយជាអ្នកមាន និងរក្សាភាពមានបានយូរយារច្រើនជំនាន់ ពួកគេមានវិធីសាស្ត្រជាច្រើនដែលយើងមិនធ្លាប់បានដឹង។ ក្នុងចំណោមនោះការសេពគប់សែនសំខាន់ក្រៃលែងក្នុងជីវិតពួកគេ។ ពួកគេប្រយ័ត្នបំផុតលើទំនាក់ទំនងនិងបណ្តាញ ។
ខាងក្រោមនេះ ជាមនុស្សបីប្រភេទធំៗ ដែលពួកអ្នកមានមិនចង់ឃើញមកនៅក្បែរៗ រួមមាន៖
១ មនុស្សអែបអបចង់បានលាភ

មនុស្សចង់បានលាភច្រើនពេកហើយលើភពផែនដីនេះ រហូតដល់ថ្នាក់ដាក់ខ្លួន ទន់ជ្រាយបែបណាក៏គេអាចធ្វើបាន ចំណែកអ្នកអែបអបយកបុងក៏មានមិនខ្វះ។ ពួកអ្នកមានកើតមកភ្លាម គឺឪពុកម្ដាយគេបង្រៀនឲ្យរៀនចាកចេញពីជំពូកពួកមនុស្សអស់ទាំងនេះ។
២ មនុស្សពឹងពាក់
មនុស្សភាគច្រើនចង់មករកចូលក្បែរអ្នកមានប្រាក់អំណាច ដោយចិត្តមិនស្មោះ គឺជំពូកមនុស្សចូលចិត្ត ពឹងគេ ខ្ចីលុយរកស៊ី ចង់តោងឲ្យមានបានដែរ ឬចង់បានជំនួយ យកឈ្មោះទៅប្រើថតរូបផុសយកឡូយ លាបពណ៌ខូចកិត្តិយសគេ។ល។ អ្នកមានៗខ្លាចណាស់ជំពូកមនុស្សបែបនេះ ឲ្យតែដឹងគឺដាក់មេប្រូច
៣ និយាយច្រើនចេចចូច
មនុស្សមាត់អេចអូច តែងធ្វើឲ្យខូចការធំ។ គេមិនយកមកនៅក្បែរបានយូរទេ។ ថ្ងៃនេះគេមិនដឹងពុតអ្នក ថ្ងៃណាមួយលាក់មិនជិតឡើយ។
ចំណែកមនុស្សមួយប្រភេទនេះដែលរាប់អានជាមួយអ្នកមានបានយូរយារ រហូតចាស់ព្រឹទ្ធិ ចាស់ព្រេងអាចមានបានរកស៊ីចងសម្ព័ន្ធមួយគឺមានប៉ុន្មានចំណុចនេះក្នុងខ្លួន៖
១ មនុស្សត្រង់ទៅត្រង់ទៅមក

ក្នុងចំណងមិត្តភាព បើអ្នកចេះតែឆ្លើយអូខេ អ្នកមិនមែនមិត្តទេ ជាទាសករឬជាបរិវា។ មនុស្សដូចអ្នកមិនខ្វះឡើយឲ្យតែមានលុយឲ្យ។
២ មនុស្សចេះគោរពខ្លួនឯង
មនុស្សចេះគោរពខ្លួនឯង មិនពឹងមិត្ត មិនយកប្រយោជន៍ មិនយកទំនាក់ទំនងមកធ្វើជំនួញ។
៣ មិនទាក់ទាញបានដោយលុយកាក់
មនុស្សនេះនឹងមិនរញីរញ័រនៅនឹងមុខទ្រព្យធនទេ។ ជាមនុស្សដែលពួកអ្នកមានគោរពក្រែងចិត្ត និងឲ្យតម្លៃ ចង់យកមកនៅជាក្លើម្រាក់រហូតតទៅ។
៤ មនុស្សចេះជួយគ្នាឈឺឆ្អាល
ពាក្យថាមិត្ត តោងចេះចេញមុខរារាំងការពារគ្នា នេះជាប្រភេទមនុស្សកម្ររកបាន ព្រោះក្នុងសង្គមអ្នកមាន ភាគច្រើនល្អនឹងមុខក្រោយខ្នងរុញគ្នាចុះរណ្តៅ។

៥ មនុស្សនិយាយហើយធ្វើ
មនុស្សសន្យាប៉ប៉ោច អួតអាង មិនខ្វះទេ ពួកអ្នកមានបានជួបរាល់ថ្ងៃ ព្រោះឲ្យតែមានឱកាស ពួកមនុស្សប៉ប៉ោចនឹងមកបង្ហាញខ្លួន។ ពួកអ្នកមានតែងហត់នឿយចិត្តខ្លាំងណាស់នឹងជំពូកមនុសុ្សមិនបានការទាំងនេះចោមព័ទ្ធ។ គេត្រូវការមិត្តម្នាក់ណាដែលនិយាយយ៉ាងណាធ្វើយ៉ាងនោះ។
ប្រែសម្រួល៖ហាណា
ចុចអាន៖ទម្លាប់មួយដែលក្សត្រី Elizabeth បានបង្ខំឲ្យព្រះអង្គ Philip ដាច់ខាតត្រូវតែឈប់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ២ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន