Connect with us

KPT+

មនុស្ស​បី​ប្រភេទ​ដែល​ពួក​អ្នកមាន​ខ្លាច​មិន​ឲ្យ​បៀត ហើយ​មួយ​ប្រភេទ​ទៀត​គោរព​ស្វែងរក

បានផុស

នៅ

ពាក្យ​ថា អ្នកមាន​ ចេះ​តែដើរលេងប៉ោឡែ រាប់អាន​ពួកឡេមឡឺម ចូលចិត្ត​គេទ្រ​ គេ​ឡកលើយ​ ឬ​មិន​ចេះ​គិត គឺជាគំនិតខុសហើយ!
អ្នក​គិត​អញ្ចឹង បាន​ជា​អ្នក​មិន​អាច​ក្លាយ​ជា​អ្នក​មាន​បាន!
ទម្រាំ​ក្លាយ​ជាអ្នកមាន ​និង​រក្សាភាព​មាន​បាន​យូរយារ​ច្រើន​ជំនាន់ ពួក​គេ​មាន​វិធីសាស្ត្រ​ជាច្រើន​ដែល​យើង​មិន​ធ្លាប់​បាន​ដឹង។ ក្នុង​ចំណោម​នោះ​ការ​សេពគប់​សែន​សំខាន់​ក្រៃលែង​ក្នុង​ជីវិត​ពួកគេ។ ​ពួកគេ​ប្រយ័ត្ន​បំផុត​លើ​ទំនាក់ទំនង​និង​បណ្តាញ ។
ខាងក្រោម​នេះ​ ជា​មនុស្ស​បី​ប្រភេទ​ធំៗ ដែល​ពួក​អ្នកមាន​មិន​ចង់​ឃើញ​មកនៅក្បែរៗ រួមមាន៖

១​ មនុស្ស​អែបអប​ចង់​បាន​លាភ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្ស​ចង់​បានលាភច្រើនពេកហើយ​លើភពផែនដី​នេះ រហូតដល់ថ្នាក់ដាក់ខ្លួន ទន់ជ្រាយ​បែបណា​ក៏គេអាចធ្វើបាន ចំណែកអ្នកអែបអបយកបុងក៏មាន​មិនខ្វះ។ ​ពួក​អ្នកមាន​កើត​មក​ភ្លាម គឺ​ឪពុកម្ដាយ​គេ​បង្រៀន​​ឲ្យ​រៀនចាកចេញពីជំពូកពួក​មនុស្សអស់​ទាំងនេះ។

២ មនុស្ស​ពឹង​ពាក់

មនុស្ស​ភាគច្រើន​ចង់មករកចូលក្បែរអ្នកមានប្រាក់អំណាច ​ដោយចិត្ត​មិនស្មោះ គឺជំពូកមនុស្ស​ចូលចិត្ត ពឹង​គេ ​ខ្ចី​លុយ​រកស៊ី ​ចង់​តោង​​ឲ្យ​មាន​បានដែរ ឬ​ចង់​បាន​ជំនួយ យកឈ្មោះ​ទៅ​ប្រើ​ថត​រូប​ផុស​យក​ឡូយ លាប​ពណ៌​ខូច​កិត្តិយស​គេ។ល​។ អ្នកមាន​ៗខ្លាច​ណាស់​ជំពូក​មនុស្ស​បែបនេះ ​ឲ្យ​តែ​ដឹង​គឺ​ដាក់​មេប្រូច

៣ និយាយ​ច្រើន​ចេចចូច

មនុស្ស​មាត់​អេចអូច តែង​ធ្វើ​ឲ្យ​ខូចការធំ។ គេមិនយកមកនៅក្បែរបានយូរទេ។​ ថ្ងៃនេះ​គេ​មិន​ដឹង​ពុត​អ្នក ថ្ងៃណាមួយ​លាក់​មិន​ជិត​ឡើយ។

ចំណែក​មនុស្ស​មួយ​ប្រភេទនេះដែល​រាប់អានជាមួយ​អ្នកមាន​បាន​យូរយារ​ រហូត​ចាស់​ព្រឹទ្ធិ ចាស់ព្រេង​អាច​មាន​បាន​រកស៊ី​ចង​សម្ព័ន្ធ​មួយ​គឺ​មាន​ប៉ុន្មាន​ចំណុច​នេះ​ក្នុងខ្លួន៖

១ មនុស្ស​ត្រង់​ទៅត្រង់ទៅមក

ក្នុងចំណងមិត្តភាព​ បើអ្នកចេះតែឆ្លើយ​អូខេ ​អ្នកមិនមែន​មិត្តទេ ជាទាសករ​ឬជា​បរិវា។​ មនុស្ស​ដូចអ្នក​មិនខ្វះឡើយ​ឲ្យ​តែមានលុយ​ឲ្យ។

២ មនុស្ស​ចេះ​គោរពខ្លួនឯង

មនុស្ស​ចេះ​គោរព​ខ្លួនឯង មិន​ពឹង​មិត្ត មិន​យក​ប្រយោជន៍ មិន​យក​ទំនាក់ទំនង​មក​ធ្វើ​ជំនួញ។

៣ មិន​ទាក់ទាញ​បាន​ដោយ​លុយកាក់

មនុស្ស​នេះ​នឹង​​មិន​រញីរញ័រ​នៅ​នឹង​មុខ​ទ្រព្យធន​ទេ។ ជា​មនុស្ស​ដែល​ពួក​អ្នកមាន​គោរព​ក្រែងចិត្ត​ និង​ឲ្យ​តម្លៃ ចង់​យក​មក​នៅ​ជា​ក្លើម្រាក់​រហូតតទៅ។

៤ មនុស្ស​ចេះ​ជួយគ្នា​ឈឺឆ្អាល

ពាក្យ​ថាមិត្ត តោង​​ចេះចេញមុខ​រារាំងការពារគ្នា នេះជាប្រភេទមនុស្សកម្ររកបាន ព្រោះក្នុងសង្គមអ្នកមាន​ ភាគច្រើនល្អនឹង​មុខក្រោយ​ខ្នង​រុញគ្នាចុះរណ្តៅ។

មនុស្ស​និយាយ​ហើយធ្វើ

មនុស្ស​សន្យា​ប៉ប៉ោច អួតអាង មិនខ្វះទេ ពួក​​អ្នកមានបាន​​ជួបរាល់ថ្ងៃ ព្រោះឲ្យតែមានឱកាស ពួកមនុស្ស​ប៉ប៉ោចនឹង​មកបង្ហាញខ្លួន។ ​ពួកអ្នកមាន​តែង​​ហត់នឿយចិត្តខ្លាំងណាស់នឹង​ជំពូកមនុសុ្ស​មិនបានការទាំងនេះចោមព័ទ្ធ។ ​គេ​ត្រូវការ​មិត្ត​ម្នាក់ណាដែលនិយាយយ៉ាងណាធ្វើយ៉ាងនោះ។

ប្រែសម្រួល៖ហាណា

ចុចអាន៖ទម្លាប់​មួយ​ដែល​ក្សត្រី Elizabeth បាន​បង្ខំ​ឲ្យ​ព្រះអង្គ Philip ដាច់ខាត​ត្រូវ​តែ​ឈប់​

ចុចអាន៖លួចស្រលាញ់យូរប៉ុណ្ណា ទើបខាងប្រុសៗ ដាច់ចិត្ត​សារភាព?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម