KPT+
ក្រោយដើរលេងរួច មកដល់ផ្ទះវិញ កូនឈឺត្រូវធ្វើម៉េច?
សម្រាប់ម៉ាក់ៗមួយចំនួនធំ ពេលបានដើរលេងជុំគ្នានៅថ្ងៃសម្រាកជាមួយកូន និងប្ដី ជួបជុំគ្រួសារ ច្បាស់ជាមានអារម្មណ៍កក់ក្ដៅ សប្បាយមុខញញឹមរីកដូចផ្កាមិនខាន។ ផ្ទុយទៅវិញ ពេលដើរលេងរួច ហើយត្រលប់ទៅផ្ទះវិញ កូនតូចៗក៏ធ្លាក់ខ្លួនឈឺ អ៊ីចឹងគួរធ្វើម៉េចទៅ បើកូនឈឺ?
ដើម្បីជួយជាដំណោះស្រាយដល់ម៉ាក់ប៉ា លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានណែនាំឲ្យដឹងថា ប្រសិនបើកូនឈឺ ក្ដៅខ្លួន យើងត្រូវមានប្រដាប់វាស់កម្ដៅ ដាក់ថ្នាំបញ្ចុះកម្ដៅ ជូតខ្លួនឲ្យកូន។ ក្នុងករណីកូនតឹងច្រមុះផ្ដាសាយ គួរមានថ្នាំផ្ដាសាយ និងសេរ៉ូមប្រៃលាង ឬឆ្ពុងច្រមុះកូន ដើម្បីឲ្យកូនដកដង្ហើមបានស្រួល។
វាជារឿងធម្មតាដែលយើងមិនថា ក្មេង ឬចាស់ទេ ធ្លាក់ខ្លួនឈឺដូចជា ឈឺចុកចាប់រាងកាយ ល្វើយអស់កម្លាំង រាករូស ឬក្ដៅខ្លួន។ល។ ប្រសិនបើអាអូនត្រូវចូលរៀនថ្ងៃបន្ទាប់ ក្រោយមកពីដើរលេង ហើយកូនឈឺ ឬមិនស្រួលខ្លួន ម៉ាក់ប៉ាគួរតែអនុញ្ញាតឲ្យកូនសម្រាកនៅផ្ទះសិន ឲ្យអាការៈកូនបានធូរស្បើយបន្តិច សឹមចូលត្រលប់ទៅសាលារៀនវិញ។
បន្ថែមពីនេះ យើងក៏ត្រូវយកចិត្តទុកដាក់ទៅលើអាហារដែលកូនញ៉ាំ និងភេសជ្ជៈដែលកូនផឹកដែរដោយឲ្យកូនញ៉ាំតែអាហារល្អៗបូកបញ្ចូលគ្នាមានបន្លែ ត្រី សាច់ ស៊ុត ផ្លែឈើ ទឹកផ្លែឈើស្រស់ និងទឹកស្អាតជាដើម។ ស្របគ្នានេះ វេជ្ជបណ្ឌិតខាងលើបានឲ្យដឹងថា ប្រសិនបើត្រលប់មកពីដើរលេងវិញកូនឈឺធ្ងន់ ឬមានរោគសញ្ញាគ្រោះថ្នាក់នោះ ម៉ាក់ប៉ាគួរតែនាំកូនទៅជួបគ្រូពេទ្យទើបល្អ។
ម៉្យាងវិញទៀត មុននឹងទៅដើរលេង ម៉ាក់ប៉ាគួរតែរៀបចំថ្នាំសង្កូវដូចជាថ្នាំក្ដៅខ្លួន ផ្ដាសាយ ឈឺក្បាល វិលមុខ ឬរាករូស ឬទឹកថ្នាំសម្លាប់មេរោគ។ល។ ដើម្បីទុកត្រៀមពេលមានអាសន្នអំឡុងពេលដើរលេង៕
ចុចអាន៖សម្រាប់ម៉ាក់ៗ! តិចនិកជួយកូន កុំឲ្យនោមដាក់ខោពេលយប់
ចុចអាន៖ប៉ាម៉ាក់អាចបំពានផ្លូវចិត្តកូន ដោយមិនដឹងខ្លួន បើមានទម្លាប់បែបនេះ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ