KPT+
គេងមិនបានគ្រប់គ្រាន់ អាចបង្កជាបញ្ហាសុខភាពច្រើនយ៉ាង
ការគេងគឺជាទម្លាប់មួយសំខាន់ក្នុងចំណោមទម្លាប់ទាំងបីប្រចាំថ្ងៃ ដែលបុរសៗគ្នាយើងគួរដឹង។ ជាក់ស្ដែងប្រសិនបើយើងញ៉ាំអាហារគ្រប់គ្រាន់ ហាត់ប្រាណបានគ្រប់គ្រាន់ ប៉ុន្ដែយើងមិនបានគេងបានគ្រប់គ្រាន់នោះទេ ក៏សុខភាពមិនអាចរឹងមាំដូចអ្វីដែលយើងចង់បានដែរ។ បើយោងតាមការលើកឡើងរបស់អ្នកស្រី Michelle Drerup អ្នកជំនាញផ្នែកសុខភាព នៃការគេង បានមានប្រសាសន៍ថា អ្នកគ្រប់គ្នាតែងតែមានអារម្មណ៍ស្រស់ស្រាយប្រសិនបើគេងបានគ្រប់គ្រាន់ ហើយពេលវេលា នៃការគេងក៏អាចប្រែប្រួលទៅតាមវ័យដែរ៖
- វ័យ ៦៥ ឆ្នាំឡើង គួរតែគេងឲ្យបានយ៉ាងហោចចន្លោះពី៧ ទៅ ៨ ម៉ោង
- វ័យ១៨ទៅ៦៤ ឆ្នាំ គួរតែគេងឲ្យបានយ៉ាងហោចចន្លោះពី៧ ទៅ ៩ ម៉ោង
- វ័យ ១៤ទៅ១៧ ឆ្នាំ គួរតែគេងឲ្យបានយ៉ាងហោចចន្លោះពី៨ ទៅ ១០ ម៉ោង
- វ័យ ៦ទៅ១៣ ឆ្នាំ គួរតែគេងឲ្យបានយ៉ាងហោចចន្លោះពី៩ ទៅ ១១ ម៉ោង
- អាយុ ៣ទៅ៥ឆ្នាំគួរតែគេងឲ្យបាន ១០ទៅ ១៣ម៉ោង
- ក្មេងអាយុ ១ទៅ ២ឆ្នាំគួរតែគេងឲ្យបាន ១១ទៅ ១៤ម៉ោង
- និង ទារកអាយុចាប់ពី៤ទៅ ១១ខែគួរតែគេងឲ្យបាន ១២ ទៅ១៥ម៉ោង
- ទារកទើបកើតរហូតដល់៣ខែ គួរតែគេងឲ្យបាន ១៤ ទៅ១៧ម៉ោង
ប្រសិនបើយើងគេងមិនបានគ្រប់គ្រាន់នឹងប៉ះពាល់អ្វីខ្លះដល់សុខភាព?
ប្រសិនជាយើងគេងមិនបានគ្រប់គ្រាន់នឹងបង្កបញ្ហាមួយចំនួនដូចជា៖
– អាចធ្វើឲ្យយើងខ្វះការប្រុងប្រយ័ត្ន ពីព្រោះថាការគេងមិនបានគ្រប់់គ្រាន់អាចបណ្ដាលឲ្យរំខានទៅដល់អារម្មណ៍ និងស្មារតីទាំងមូល។ ការគេងមិនបានគ្រប់គ្រាន់ខ្វះត្រឹមតែ១ម៉ោងកន្លះ ក៏អាចប៉ះពាល់ទៅដល់សុខភាពផ្លូវអារម្មណ៍បានដែរ។
-ប៉ះពាល់ទៅដល់ទំនាក់ទំនង ពិតមែនហើយថាការគេងមិនគ្រប់ក៏អាចប៉ះពាល់ទៅដល់អារម្មណ៍ជាខ្លាំង ដែលអត្រាអ្នកដែលមានបទពិសោធន៍គេងមិនបានគ្រប់គ្រាន់គឺអាចមានអារម្មណ៍ឆេវឆាវ ឆាប់ខឹង និងអាចបង្កឲ្យមានទំនាស់ជាមួយនឹងអ្នកជុំវិញខ្លួន។
-ចុះខ្សោយលទ្ធភាពការងារប្រចាំថ្ងៃ ដោយហេតុនៅពេលដែលយើងគេងពេលយប់មិនបានគ្រប់គ្រាន់ គឺនឹងធ្វើឲ្យយើងចុះខ្សោយថាមពល អស់កម្លាំង ស្ងាបគ្រប់ពេល ងុយគេង រាងកាយមិនសូវសកម្មជាមួយនឹងការងារជុំវិញខ្លួន កាន់តែសំខាន់ទៀតនោះ គុណភាពនៃការចងចាំក៏ធ្លាក់ចុះផងដែរ។
-អាចគ្រោះថ្នាក់ចរាចរណ៍ ពីព្រោះថា កាលដែលគេងមិនគ្រប់គ្រាន់ពេលយប់គឺបណ្ដាលឲ្យយើងមានអារម្មណ៍ងុយគេង ឬងោកក្នុងកំលុងពេលបើកបរពេលថ្ងៃ ដូច្នេះគ្រោះថ្នាក់ចរាចរណ៍ក៏អាចនឹងកើតមានច្រើនជាយថាហេតុ។
អ្នកស្រីក៏បានមានប្រសាសន៍បន្ថែមទៀតថា ប្រសិនជាយើងនៅតែបន្ដទម្លាប់គេងមិនបានគ្រប់គ្រាន់ជាប្រចាំ នោះសុខភាពនឹងប្រឈមកើតមានជំងឺមួយគឺ ជំងឺគេងមិនលក់ជាប្រចាំ ដែលជំងឺនេះនឹងបង្កជាជំងឺផ្សេងៗទៀតជាច្រើនដូចជា ជំងឺលើសឈាម ទឹកនោមផ្អែម បេះដូង ជ្រុះសក់ និងគ្រោះថ្នាក់សរសៃឈាមខួរក្បាលជាដើម។

បើចំពោះបុរសៗដែលមានមាឌធាត់ អាចប្រឈមជំងឺ បាក់ទឹកចិត្ដ ចុះខ្សោយប្រព័ន្ធភាពស៊ាំ និង សមត្ថភាពផ្លូវភេទក៏ចុះខ្សោយផងដែរ។ ជំងឺគេងមិនលក់ជាប្រចាំ ក៏អាចបង្កហារនិភ័យផ្សេងៗជាច្រើនទៀតដល់រាងកាយខាងក្រៅដូចជា ភាពចាស់ឆាប់ជ្រួញមុនអាយុ ស្បែកស្រអាប់ និងខ្មៅរង្វង់ភ្នែក។ មិនត្រឹមតែប៉ុណ្ណោះ ការគេងមិនលក់ ក៏អាចបង្កឲ្យកើនឡើងបរិមាណ អ័រម៉ូន cortisol ដែលជាអ័រម៉ូនស្ដ្រេសនៅក្នុងរាងកាយធ្វើការយ៉ាងជិតស្និតជាមួយនឹងខួរក្បាល និងក៏អាចប៉ះពាល់ទៅដល់ ខូឡេជែន ដែលជាប្រូតេអ៊ីនយ៉ាងសំខាន់ជួយចិញ្ចឹមស្បែកឲ្យមានភាពរលោង និងភ្លឺថ្លា។ បុរសៗដែលស្រលាញ់សម្រស់ សុខភាពស្បែកល្អ គួរតែគិតគូរលើការគេងឲ្យបានគ្រប់គ្រាន់៕
ចុចអាន៖ភ្ញាក់ពីគេងកណ្ដាលយប់ ស្រាប់តែឃ្លាន គួរញ៉ាំអាហារអ្វីល្អ សម្រាប់សុខភាព

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ