ជីវិតកម្សាន្ដ
មុនល្បីល្បាញក្នុងវិស័យ K-pop អតីតសមាជិក 2ne1 រូបនេះ ធ្លាប់ជាជនអន្តោប្រវេសន៍នៅ ហ្វីលីពីន
Sandara Park ត្រូវបានអ្នកគាំទ្រស្គាល់ឈ្មោះថា Dara នាងជាតារាសម្តែង តារាចម្រៀង និងពិធីការិនីទូរទស្សន៍របស់កូរ៉េខាងត្បូង។ នាងក៏ជាតារាមួយរូប ក្នុងចំណោមតារាមួយចំនួន ដែលបានចាប់យកឧស្សាហកម្មភាពយន្តកូរ៉េទៅកាន់វេទិកាពិភពលោក។

ជាពិសេសស្ទីលស្លៀកពាក់ដ៏ឥតខ្ចោះ និងប្លែកបានធ្វើឲ្យនាងក្លាយជាតារាម៉ូដរបស់យុវវ័យ។ នាងមិនត្រឹមតែបន្សល់ទុកនូវចំណាប់អារម្មណ៍ក្នុងភាពយន្តកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្កើតកេរ្តិ៍ឈ្មោះក្នុងវិស័យភាពយន្តហ្វីលីពីនផងដែរ។ នាងបានទទួលពានរង្វាន់ដ៏មានកិត្យានុភាពបំផុតគឺ “Pambansang Krungkrung Pilipinas” សម្រាប់អាជីពដ៏ជោគជ័យពិសេសនៅហ្វីលីពីន។ អ្នកគាំទ្រហ្វីលីពីនបានដាក់រហស្សនាមឲ្យ Dara យ៉ាងរីករាយថា “Boa”។ ទេសចរណ៍កូរ៉េក៏បានផ្ដល់កិត្តិយសដល់Dara ចំពោះស្នាដៃរបស់នាង ដែលបានផ្សារភ្ជាប់វប្បធម៌ប្លែកៗនៅទូទាំងអាស៊ី។

កុមារភាព និងជីវិតដំបូង Sandara Park កើតនៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ១៩៨៤ នៅទីក្រុង Busan ប្រទេសកូរ៉េខាងត្បូង។ ឈ្មោះហៅក្រៅតែមួយគត់របស់នាង មានប្រភពចេញពីរឿងរបស់វីរបុរសសង្គ្រាម Kim Yusin ដែលជាតួអង្គព្រះដល់ប្រជាជនកូរ៉េ។ នាងមានប្អូនស្រីឈ្មោះ Durami និងប្អូនប្រុស Thunder គឺជាសមាជិកនៃក្រុមចម្រៀងប្រុស ‘MBLAQ’ ។ Dara ជាគ្រួសារដែលមានជំនួញល្អមួយ រហូតឪពុករបស់នាងក្ស័យធន បន្ទាប់ពីខាតបង់យ៉ាងខ្លាំងក្នុងអាជីវកម្ម។ គ្រួសារនេះបានសម្រេចចិត្តផ្លាស់ទៅ សង្កាត់ Alabang ទីក្រុង Muntinlupa ប្រទេសហ្វីលីពីន ហើយចាប់ផ្ដើមជីវិតថ្មី ទាំងការសិក្សារបស់នាងក៏នៅទីនោះដែរ។ ក្នុងអំឡុងពេលសិក្សា នាងបានជួបតារាសម្ដែងហ្វីលីពីន Pauleen Luna ហើយ Luna បានបញ្ចុះបញ្ចូលនាងឲ្យចូលរួមក្នុងកម្មវិធីច្រៀង “Star Circle Quest 2004” ។ប៉ុន្តែនាងត្រូវប្រឈមនឹងការរើសអើង ដោយសារដើមកំណើតកូរ៉េ ប៉ុន្តែនាងបានជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងកម្មវិធីនោះ។ ទោះយ៉ាងណាតារា K pop រូបនេះ មិនសម្លឹងមើលទៅក្រោយនោះទេ នាងបានចូលរួមជាមួយ “Star Magic” ដែលជាភ្នាក់ងាររៀបចំព្រឹត្តិការណ៍ ពេលនោះនាងទទួលបានខ្សែភាពយន្តផ្សាយពាណិជ្ជកម្មជាច្រើន និងរឿងភាគទូរទស្សន៍ផងដែរ។
អាជីពដំបូង ក្នុងឆ្នាំ ២០០៤ នាងបានបង្ហាញខ្លួនជាលើកដំបូង ជាមួយខ្សែភាពយន្ត “Bcuz of U” ហើយបានឈ្នះពានរង្វាន់ដំបូងប្រចាំឆ្នាំ។ Dara បានផ្ដល់ការចាប់អារម្មណ៍ឡើងវិញក្នុងរយៈពេលពីរឆ្នាំខាងមុខ ហើយបានពង្រឹងកន្លែងរបស់នាងនៅក្នុងឧស្សាហកម្មភាពយន្តហ្វីលីពីន។ ទន្ទឹមនឹងនោះ នាងក៏បានបន្តការច្រៀង និងចេញចម្រៀងទោល និងបទចម្រៀងពីឆ្នាំ ២០០៦ ដល់ ២០០៧។ ក្នុងអាជីពជាតារាបង្ហាញម៉ូដ នាងបានជាទូតសុឆន្ទៈឲ្យម៉ាកល្បីៗជាច្រើន រួមមាន Samsung, Nikon និង Etude House។ នាងក៏ជាទូតសុឆន្ទៈហ្វីលីពីនសម្រាប់សំលៀកបំពាក់ប្រណិត Kendell Jenner ផងដែរ។ Dara នៅតែជាតារាភាពយន្ត និងជាតារាចម្រៀងហ្វីលីពីនលំដាប់កំពូល រហូតដល់នាងចាកចេញពីវិស័យនេះក្នុងឆ្នាំ ២០០៧ ដើម្បីផ្លាស់ទៅកូរ៉េខាងត្បូងវិញ។
នៅខែសីហា ឆ្នាំ ២០០៧ Dara បានត្រឡប់មកកូរ៉េខាងត្បូងវិញ ជាមួយគ្រួសាររបស់នាង។ នៅថ្ងៃបន្ទាប់ YG Entertainment បានចុះហត្ថលេខាលើនាង សម្រាប់គម្រោងមួយចំនួននាពេលខាងមុខ។ មុននឹងចេញសម្ដែងជាលើកដំបូងក្នុងភាពយន្តកូរ៉េខាងត្បូង Dara បានសម្រេចចិត្តធ្វើការស្រាវជ្រាវមួយចំនួន។ នាងបានចូលរួមសិក្ខាសាលាសម្តែងជាច្រើនរួមទាំងសិក្ខាសាលា “Yang Hyun-suk” របស់ផលិតកម្ម YG Entertainment ផងដែរ ភ្លាមៗនោះនាងបានចុះហត្ថលេខាលើរឿងភាគទូរទស្សន៍កូរ៉េដំបូងរបស់នាង “The Return of Iljimae” ក្នុងឆ្នាំ ២០០៨ ដែលនាងបានបង្ហាញខ្លួនជា Rie ។ វីដេអូនៃបទចម្រៀង “I’m Sorry”។ នាងបានសហការជាមួយតារាចម្រៀងកូរ៉េ Bom, CL និង Minzy ដើម្បីបង្កើតក្រុមតន្ត្រី 2NE1 ឡើងមក និងបានសម្រេចចិត្តប្រើ Dara ជាឈ្មោះលើឆាកចាប់ពីពេលនោះមក។

ក្នុងឆ្នាំដំបូង ក្រុមនេះបានផ្តល់បទចម្រៀងល្បីៗមួយចំនួន។ នាងបានចេញបទចម្រៀងមួយចំនួនរបស់ខ្លួន នៅក្នុងឆ្នាំ ២០០៩ ហើយ សុទ្ធតែជាបទចម្រៀងដែលពេញនិយម។ ក្នុងឆ្នាំ ២០១២ ខ្សែភាពយន្តហ្វីលីពីនទាំងអស់របស់នាង បានចេញនៅក្នុងរោងភាពយន្តនៃប្រទេសកូរ៉េ។ ក្រោយមកនៅក្នុងឆ្នាំ ២០១៤ នាងបានវិលត្រឡប់មកកាន់វិស័យកម្សាន្តរបស់តារាហ្វីលីពីនវិញ ជាមួយនឹងកម្មវិធីពិត “Pinoy Big Brother” ត្រូវបានគេមើលឃើញថាជា “Return of dominance” ដែលជាដំណឹងគួរឲ្យភ្ញាក់ផ្អើល។
ពានរង្វាន់ និងសមិទ្ធផល នៅក្នុងអាជីពលើវិស័យ K pop នាងបានពានរង្វាន់ PMPC Star Awards លើកទី ២១ សម្រាប់ភាពយន្ត ឆ្នាំ ២០០៥ ឈ្នះពានរង្វាន់ ក្នុងប្រភេទ “Best Debutant-Female” សម្រាប់ខ្សែភាពយន្ត “Bcuz of U” ។
-Philippines Association of the Record Industry ក្នុងឆ្នាំ២០០៥ Dara បានឈ្នះពានរង្វាន់ “Gold Award” សម្រាប់អាល់ប៊ុមរបស់នាង “Sandara” ហើយម្តងទៀតក្នុងឆ្នាំ ២០០៦ នាងបានឈ្នះពានរង្វាន់ “Platinum Award” សម្រាប់អាល់ប៊ុមនេះ។
-Philippines K-pop Convention ក្នុងឆ្នាំ២០១០ & ២០១២ នាងបានទទួលពានរង្វាន់ “Hottest Female Star” ។
-K Web Festivalក្នុងឆ្នាំ ២០១៥ នាងបានឈ្នះពានរង្វាន់ក្នុងផ្នែក “តារាសម្ដែងឆ្នើម” សម្រាប់ស៊េរីបណ្ដាញ “Dr. Ian” ។
ជីវិតឯកជន Dara ធ្លាប់បានណាត់ជួបជាមួយវិចិត្រករហ្វីលីពីន Joseph Bitangcol និងប្រកាសជាផ្លូវការក្នុងឆ្នាំ ២០០៩ ប៉ុន្តែពួកគេបានបែកគ្នាភ្លាមៗ ដោយសារហេតុផលផ្ទាល់ខ្លួន។ យ៉ាងណាមិញ អ្នកទាំងពីររក្សាទំនាក់ទំនងស្និទ្ធស្នាលក្រោយការបែកបាក់។ ក្រោយមក ក៏មានពាក្យចចាមអារ៉ាមថា នាងមានទំនាក់ទំនងស្នេហាជាមួយតារាសម្ដែង Kim Soo-hyun។ នាងក៏ធ្លាប់មានពាក្យចចាមអារ៉ាមថា កំពុងណាត់ជួបតារារ៉េប G-Dragon ខណៈពួកគេត្រូវបានគេប្រទះឃើញនៅកន្លែងសាធារណៈ។

Dara គឺជាតារាកូរ៉េដែលមានជាងគេទី៧ ដោយមានទ្រព្យសម្បត្តិសរុបប្រហែល ១៦លានដុល្លារ។ នាងត្រូវបានគេដាក់ឈ្មោះថា “The Vampire” ដោយសារតែស្បែកមុខក្មេងជាងវ័យ និងទម្រង់មុខដ៏ល្អជាងគេ នៅកូរ៉េខាងត្បូង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មុនល្បីល្បាញនិងមានកេរ្តិ៍ឈ្មោះលើពិភពលោក CL ឆ្លងកាត់ជីវិតលំបាកបែបណាខ្លះ ក្នុងវិស័យ k-pop?
ចុចអាន៖អាពាហ៍ពិពាហ៍តួឯកក្នុងរឿង “ Crash Landing on You “ មាន ៤ ចំណុចដែលគេចាប់អារម្មណ៍ខ្លាំងបំផុត

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១៥ ម៉ោង ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន