ជីវិតកម្សាន្ដ
ជីវប្រវត្តិ Soda ទម្រាំក្លាយជាឌីជេស្រីដ៏សិចស៊ីបំផុត ប្រចាំកូរ៉េខាងត្បូង និងព្រមទាំងល្បីល្បាញទូទាំងអាស៊ី
ជីវប្រវត្តិ DJSoda គឺជាឌីជេដ៏ល្បីមួយរូប ស្ថិតក្រោមទ្រនំ Highline Entertainmentn នាងកើតនៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ១៩៨៦ នៅប្រទេសកូរ៉េខាងត្បូង។ នាងមានឈ្មោះពិតថា Hwang Sohee និងបានយកឈ្មោះ Soda ជាឈ្មោះក្នុងវិថីសិល្បៈ តាំងពីពេលនោះមក។
ឌីជេរូបនេះត្រូវបានគេដាក់ឈ្មោះថា ជាសិល្បករស្រីដែលសិចស៊ីបំផុត ក្នុងបណ្ដាក្លឹបរបស់កូរ៉េខាងត្បូង។ នាងធ្លាប់បានសម្ដែងនៅទីក្រុងដូចជាបាងកក ហុងកុង សេអ៊ូល និងចាកាតា។ នាងក៏មានបទចម្រៀងដូចជា “22 Cities” និង “Stay Sweet” ផងដែរ។ ការក្លាយជាឌីជេ តែងតែជាផ្នែកមួយនៃក្ដីសុបិនរបស់នាង តាំងពីនៅវ័យជំទង់។ នាងមានកុមារភាពដ៏លំបាកមួយចំនួន ដែលមនុស្សគ្រប់គ្នាគិតថានាងជាកូនអ្នកមាន ប៉ុន្តែតាមពិតទៅគឺមិនមែនឡើយ។ នាងបានប្រឹងប្រែងតស៊ូប្រែក្លាយទៅជា Electronic Dance Music ដើម្បីគេចចេញពីការពិតដ៏លំបាករបស់នាង។ តន្ត្រីបានក្លាយជាវិធីព្យាបាលមួយចំនួន ដែលអាចឲ្យនាងប្រឈមមុខនឹងបញ្ហារបស់នាង។ វាបានជំរុញទឹកចិត្តស្ត្រី ឲ្យក្លាយជាឌីជេដ៏ឆ្នើម ដូច្នេះនាងអាចផ្តល់សុភមង្គល ដល់មនុស្សដែលប្រឈមមុខនឹងការលំបាក។
អាជីពដែលនាងចាប់ផ្ដើមដំបូង នាងបានចាប់ផ្ដើមអាជីពជាឌីជេ នៅខែមិថុនា ឆ្នាំ ២០១៣។ ដោយកាលណោះក្នុងដំណើរកម្សាន្តយ៉ាងជាមួយនឹងពិធីបុណ្យ Korea World DJ នៅក្នុងឆ្នាំ ២០១៥។ Soda ទទួលបានភាពជោគជ័យក្នុងឆ្នាំ ២០១៥ តាមរយៈដំណើរកម្សាន្តជាមួយនឹងមហោស្រព DJ World របស់កូរ៉េ។ នាងបានចេញផ្សាយ EP Closer ជាលើកដំបូងរបនៅក្រោម Warner Music Group ក្នុងឆ្នាំ ២០១៦ ។ EP មាន ៤ បទ ហើយត្រូវបានចេញផ្សាយជាឌីជីថល ដែលអាចទាញយកបាន។ នាងក៏បានសហការជាមួយមិត្តរួមទ្រនំគឺ Sistar ផងដែរ។ ក្នុងឆ្នាំ ២០១៧ Soda បានសម្ដែងនៅ “S20 Songkran Music Festival” នៅទីក្រុងបាងកក ប្រទេសថៃ ដែលចាត់ទុកថាជាពិធីបុណ្យតន្ត្រីកំពូលទាំងបីរបស់ពិភពលោក។
ទន្ទឹមនោះ ក្នុងឆ្នាំ ២០១៨ Hwang បានចូលរួមជាមួយ sublabel របស់ផលិតកម្មរងរបស់ Starship Entertainment គឺ”House of Music” ហើយក្នុងខែកក្កដា នាងបានចេញបទចម្រៀងមួយបទក្រោមការសហការជាមួយ Walshy Fire ដែលមានចំណងជើងថា “Never Let You In” ដែលឈរលើកំពូលតារាងនៅប្រទេសសិង្ហបុរី ម៉ាឡេស៊ី ហុងកុង និងឥណ្ឌូណេស៊ី។ ក្រោយមក នាងត្រូវបានផ្លាស់ប្ដូរទៅផលិតកម្ម Highline Entertainment វិញ ខណៈដែលផលកម្មមុនលែងដំណើរការ។
នៅឆ្នាំ ២០១៩ Hwang បានចូលរួមក្នុងពិធីបុណ្យតន្ត្រី Typhoon 8 នៅប្រទេសសិង្ហបុរី។ នៅក្នុងខែធ្នូ Hwang បានសម្ដែងនៅ World Club Dome: Snow Edition ដែលធ្វើឡើងនៅស្ថានីយរថភ្លើង Jungfraujoch ក្នុងប្រទេសស្វីស។ ក្នុងខែធ្នូ ឌីជេរូបនេះ បានទទួលរង្វាន់វប្បធម៌ក្នុងប្រភេទ indie សម្រាប់ពានរង្វាន់ Korea Hallyu Awards លើកទី ៩ ។នៅខែមេសា ឆ្នាំ ២០២០ Hwang បានសហការជាមួយក្លឹប Psycho Boys សម្រាប់បទចម្រៀង “Over You” ។ នៅក្នុងខែវិច្ឆិកា Hwang បានសហការជាមួយ Kryoman និង 1st Klase ដើម្បីចេញបទចម្រៀង “Holding Back” ដែលមាន KYE ។
នៅខែមិថុនា ឆ្នាំ ២០២០ នាងបានចូលរួមនៅក្នុង Electric Blockaloo ដែលជាការផ្សាយបន្តផ្ទាល់តន្ត្រីរាំ នៅក្នុងខែវិច្ឆិកា Hwang បានចូលរួមក្នុងការសម្ដែងពិសេសរបស់ Highline Entertainment របស់ផលិតកម្ម The Color។នាងក៏បានចេញបទចម្រៀងមួយបទ “Shooting Star” នៅថ្ងៃទី ២៦ ខែមិថុនា។ នៅខែសីហា ឆ្នាំ ២០២១ នាងបានចេញបទចម្រៀងថ្មី “Okay!” ជាមួយ Lost Chameleon និង Ahin នៃ Momoland ។
មកទល់ពេលនេះ ក្នុងអាជីពរបស់នាង ឌីជេកូរ៉េខាងត្បូងរូបនេះ បានឈ្នះពានរង្វាន់ Korea Hallyu Awards សម្រាប់ប្រភេទសិល្បករ Indie កាលពីឆ្នាំ ២០១៩។
ទ្រព្យសម្បត្តិរបស់ DJ Soda ត្រូវបានគេនិយាយថា នាងគឺជាឌីជេម្នាក់ក្នុងចំណោមឌីជេដែលមានជាងគេ និងបានចុះបញ្ជីនៅក្នុងឌីជេដ៏ពេញនិយមបំផុតមួយផងដែរ។ យោងតាមការវិភាគ Wikipedia, Forbes & Business Insider សុទ្ធតែបញ្ចាក់ដូចៗគ្នាថា ទ្រព្យសម្បត្តិសុទ្ធរបស់ Soda គឺប្រហែល ១៧.៨៦ លានដុល្លារឯណោះ។ យ៉ាងណាមិញ មានមនុស្សមួយចំនួន បានប៉ានប្រមាណថា តាមពិតនាងមានទ្រព្យលើសពីនេះទៅទៀត។ ខណៈប្រភពចំណូលរបស់នាង បានមកពី Instagram រហូតជាង ២៨.៥៨លានដុល្លារ។
នាងក៏ត្រូវបានគេដឹងថា ជាឌីជេដែលមានចិត្តសប្បុរសធម៌ ខណៈកាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២២ នាងបានបរិច្ចាគនៅទឹកប្រាក់១០ លានវ៉ុន ទៅសមាគមសង្គ្រោះគ្រោះមហន្តរាយ Hope Bridge ដើម្បីជួយជនរងគ្រោះដោយភ្លើងឆេះព្រៃដ៏ធំ ដែលបានចាប់ផ្ដើមនៅ Uljin, Gyeongbuk ហើយបានរាលដាលដល់ Samcheok, Gangwon ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មុនល្បីល្បាញនិងមានកេរ្តិ៍ឈ្មោះលើពិភពលោក CL ឆ្លងកាត់ជីវិតលំបាកបែបណាខ្លះ ក្នុងវិស័យ k-pop?
ចុចអាន៖មុនល្បីល្បាញក្នុងវិស័យ K-pop អតីតសមាជិក 2ne1 រូបនេះ ធ្លាប់ជាជនអន្តោប្រវេសន៍នៅ ហ្វីលីពីន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ