KPT+
សារមន្ទីរអនាគតបែបវិទ្យាសាស្រ្តដំបូងគេលើលោក ពិតជាអស្ចារ្យហួសការស្មាន
ឌូបៃ ជាទីក្រុងដ៏ស៊ីវិល័យ សម្បូរដោយមហាសេដ្ឋីលាក់មុខរស់នៅ និងមានកំពូលសំណង់អស្ចារ្យៗជាច្រើនកំពុងផុសឡើងសម្ញែងបង្អួតគ្នាពាសពេញសមុទ្រខ្សាច់។ វាជាកន្លែងប្រមូលផ្ដុំនូវស្ថាបត្យកម្មល្បីៗ និងប្លែកៗជាច្រើន ដែលប្រទេសផ្សេងមិនមានដូចឡើយ ជាពិសេសសំណង់អគារនៅទីនោះមានភាពប្រណីតខ្លាំង និងទំនើបបំផុត។

ជាក់ស្ដែងកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ឌូបៃ បានសម្ពោធសារមន្ទីរនៃអនាគតបែបវិទ្យាសាស្ត្រ (Museum of the Future) ដំបូងគេលើលោក ដែលមានតម្លៃរហូតដល់ ១៣៦លានដុល្លារអាមេរិក។ សារមន្ទីរដ៏ទំនើបនេះរចនាឡើងយ៉ាងប្រណីត ក្នុងទំហំ ៣០,៥៤៨ ម៉ែត្រការ៉េ និងមានកម្ពស់ ៧៧ម៉ែត្រ។ បើមើលពីក្រៅ Museum of the Future មានរូបរាងដូចជាកែវភ្នែកមនុស្សអ៊ីចឹង។ វាត្រូវបានគេសន្មត់ថា ជាគ្រាប់ភ្នែកមនុស្សដែលមើលទៅអនាគតហ្នឹងឯង។ ចំណែកខាងក្រៅនៃសំណង់ហ៊ុំព័ទ្ធដោយបន្ទះអ៊ីណុកប្រមាណ ១០២៤បន្ទះ ព្រមទាំងរចនាជាមួយនឹងកំណាព្យជាភាសាអារ៉ាប់របស់ស្ថាបនិកលោក Sheikh Mohammed bin Rashid Al Maktoum ។

សារមន្ទីរអនាគត ជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់មនុស្សជាតិ ដើម្បីទទួលយកនូវបទពិសោធន៍ថ្មី មិនធ្លាប់មានពីមុន។ សារមន្ទីរនេះចាយពេលសាងសង់រយៈពេល ៦ឆ្នាំ ដោយបញ្ចប់ជាស្ថាពរនៅដើមឆ្នាំ២០២២នេះ។ វាមានកម្ពស់ ៧ជាន់ និងដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ។ នៅលើដំបូលអគារអាចឱ្យយន្តហោះធុនតូចចុះចតបានទៀតផង។

ដោយឡែកជាន់នីមួយៗនៃសារមន្ទីរ សម្រាប់តាំងពិព័រណ៍សមិទ្ធផលផ្នែកវិទ្យាសាស្ត្រទាំងអស់។ ជាន់ផ្ទាល់ដីជាកន្លែងវិទ្យាសាស្ត្រ សម្រាប់ក្មេងៗជំនាន់ក្រោយ សិក្សាលើមុខវិជ្ជាគណិតវិទ្យា គីមីវិទ្យា ជីវវិទ្យា រូបវិទ្យា និងបច្ចេកវិទ្យា។ល។ ចំណែកជាន់ទី២ ជាកន្លែងវិទ្យាសាស្ត្រទំនើបសម្រាប់ពិព័រណ៍ មនុស្សយន្ត ឆ្កែយន្ត យន្តហោះ AI និងរថយន្តគ្មានមនុស្សបើកជាដើម។ ជាន់ទី៣វិញ តាំងបង្ហាញនូវប្រព័ន្ធអេកូឡូស៊ី និងជីវវិស្វកម្ម ដោយមានយើងអាចមើលឃើញភាវរស់ជាង ២៤០០ប្រភេទផ្សេងគ្នា នៅទីនោះ។ រីឯជាន់ទី៥ សម្រាប់ពិព័រណ៌នូវរបកគគំហើញថ្មីៗ ដែលអនុញ្ញាត្តដោយអង្គការ NASA ទុកឱ្យកូនចៅជំនាន់សិក្សាស្រាវជ្រាវ។ មិនតែប៉ុណ្ណោះ ជាន់នេះមានបង្ហាញធនធានអវកាស និងភពផ្សេងៗ ក្នុងចក្រវាល នៅខាងក្រៅជញ្ជាំងកញ្ចក់ផងដែរ។

បច្ចុប្បន្ន សារមន្ទីរនៃអនាគតបានបើកទទួលសាធារណៈជនឱ្យចូលទស្សនាកម្សាន្ត ជាមួយនឹងតម្លៃសំបុត្រ ៤០ដុល្លារអាមេរិក ក្នុងមនុស្សម្នាក់៕







ប្រែសម្រួល៖ សន្យា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២១ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ