KPT+
បច្ចេកទេសចម្លែក រក្សាផ្លែឈើក្នុងដីឥដ្ឋ អាចទុកហូបបានរហូតមួយឆ្នាំ
កាលពីបុរាណកាល នៅពេលបច្ចេកវិទ្យាទំនើបគ្មានវត្តមាននៅឡើយ ហើយមិនទាន់មានទូរទឹកកកប្រើប្រាស់ដូចបច្ចុប្បន្ន មនុស្សព្យាយាមរកវិធីសាស្រ្តផ្សេងៗតាមបែបធម្មជាតិ ដើម្បីរក្សាផ្លែឈើឱ្យនៅស្រស់បានយូរ។ ក្នុងនោះ ប្រទេសអាហ្វហ្គានីស្ថាន មានបច្ចេកទេសថែរក្សាផ្លែឈើបុរាណមួយដែលបានប្រគល់ទៅកូនចៅតមកដល់បច្ចុប្បន្ន ដែលបច្ចេកទេសនោះ ត្រូវបានគេហៅថា Gangina ។
Gangina គឺជាដុំដីឥដ្ឋដែលមានរាងមូលបិទជិត ទំហំប្រហាក់ប្រហែលនឹងឆ្នាំងបាយ ឬក្អមខ្មែរ ប៉ុន្តែមានរាងសំប៉ែតបន្តិច។ Gangina នីមួយៗត្រូវបានសូនដីឥដ្ឋពីរស្រទាប់ បន្ទាប់មកគេយកវាទៅដុតឆ្អិន ឬសម្ងួតឱ្យស្ងួតល្អ។ ពេលសូនវា គេទុកប្រហោងខាងក្នុង ដើម្បីអាចដាក់ផ្លែឈើទុំប្រហែល ១គីឡូក្រាម ដែលភាគច្រើនគេនិយមប្រើសម្រាប់រក្សាផ្លែទំពាំងបាយជូរ។ យ៉ាងណាមិញ វិធីសាស្ត្រនេះក៏ត្រូវបានប្រើប្រាស់ចំពោះផ្លែឈើដែលមានសម្បកក្រាស់ៗផ្សេងទៀតដូចជា ចេក ផ្លែប៉ោម និងផ្លែសារីជាដើម។
បន្ទាប់ពីដាក់ផ្លែឈើចូលហើយ អ្នកស្រុកអាហ្វហ្គានីស្ថាន បិទមាត់ Gangina ឱ្យជិត រួចក៏យកទៅទុកប្រើប្រាស់ពេលត្រូវការ។ យោងទៅតាមប្រភពពី Oddity Centrals បច្ចេកទេសប្រពៃណីនេះ ប្រជាជនអាចរក្សាផ្លែឈើស្រស់បានរហូតដល់ ៨០% នៃគុណភាពដើម និងទុកបានរយៈពេល ៦ខែទៅ ១ឆ្នាំឯណោះ។ ជនជាតិអាហ្វហ្គានីស្ថានតែងតែប្រើប្រាស់វីធីសាស្ត្រនេះ ដើម្បីរក្សាផ្លែទំពាំងបាយជូរឱ្យស្រស់ល្អ ទុកហូបកំលុងរដូវរងា និងរដូវផ្ការីក ឬទុកលក់ក្នុងអំឡុងពេលបុណ្យ Nowruz។ ហើយពេលពួកគេចង់ហូបផ្លែឈើស្រស់ ពួកគេគ្រាន់តែបំបែកដីឥដ្ឋចេញ និងយកទៅលាងសម្អាត នោះជាការស្រេច។
ដោយសារប្រទេសអាស៊ីខាងត្បូងមួយនេះ មានទំនៀមទម្លាប់ដាំទំពាំងបាយជូតាំងពីឆ្នាំ ២០០០ មុនគ្រឹស្តសករាជ ដូច្នេះរឿងនេះមិនគួរឱ្យភ្ញាក់ផ្អើលប៉ុន្មានទេ ដែលពួកគេអាចបង្កើតនូវវិធីប្លែកៗជាច្រើនដើម្បីរក្សាផ្លែឈើរបស់ពួកគេ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ វិធីសាស្ត្ររក្សាផ្លែឈើក្នុងដីឥដ្ឋនេះ ពិតជាហុចប្រសិទ្ធភាពខ្ពស់ខ្លាំងមិនចាញ់ទូរទឹកកកឡើយ ហើយវាត្រូវបានអ្នកសិក្សាទទួលស្គាល់ជាសាធារណៈផងដែរ។
តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះបច្ចេកទេសបុរាណមួយនេះ?
ប្រែសម្រួល៖ សន្យា
ចុចអាន៖ រឿងធម្មតាៗសម្រាប់ស្ត្រីទូទៅ តែស្ត្រីអាហ្វហ្គានីស្ថានមិនអនុញ្ញាតឱ្យធ្វើដាច់ខាត
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ