KPT+
យុវវ័យដែលនៅលីវ នឹងទទួលបានអត្ថប្រយោជន៍ទាំង ១២ នេះក្នុងជីវិត
មនុស្សស្រី ឬមនុស្សប្រុសដែលនៅលីវមួយចំនួន តែងតែទទួលរងសម្ពាធ ក៏ដូចការសួរដេញដោលឥតប្រយោជន៍ពីសង្គមខាងក្រៅ។ ពួកគេហាក់មានអារម្មណ៍ថា ជីវិតដូចជាខ្វះភាពពេញលេញអ្វីម្យ៉ាង ទាំងចំពោះអ្នកដែលមិនទាន់រកឃើញដៃគូ និងអ្នកដែលឆ្លងកាត់ការបែកគ្នា។

ប៉ុន្តែ ឆ្លងតាមរយៈការស្រាវជ្រាវ ក្នុងអត្ថបទខាងក្រោម នឹងបង្ហាញថាការគិតបែបនោះគឺខុសទាំងស្រុង។ ដោយវាមានហេតុផលសំខាន់ៗទាំង១២ ដែលអ្នកគួរតែរីករាយ និងអបអរក្នុងជីវិតនៅលីវរបស់អ្នក។
១. សេរីភាពពេញលេញ បុរសនិងស្ត្រីដែលនៅលីវ ត្រូវមានសិទ្ធសេរីភាពរៀងៗខ្លួន។ អ្នកនឹងមានសេរីភាពលេញលេញ ក្នុងការធ្វើអ្វីដែលអ្នកចង់ ដោយមិនចាំបាច់ ត្រូវខ្លាចថាដៃគូម្ខាងៗនឹងអន់ចិត្ត។ ម៉្យាង អ្នកមិនបានក្លាយជា មនុស្សយន្តរបស់អ្នកណា ដែលគេចង់បញ្ជាបានតាមចិត្ត ដោយសារឥទ្ធិពលនៃក្ដីស្រឡាញ់។
២. អ្នកនឹងរឹងមាំខ្លាំង អ្នកនឹងមានភាពជឿជាក់លើខ្លួនឯងកាន់តែច្រើន ពីព្រោះ មិនចាំបាច់ពឹងផ្អែកលើនរណាម្នាក់ក្នុងការធ្វើអ្វីមួយ។ វានឹងផ្ដល់ភាពរឹងមាំបន្តិចម្តងៗ រហូតដល់អ្នកក្លាយជាមនុស្សឯករាជ្យ មិនចាំបាច់វេទនាចិត្ត ចាំសុំជំនួយពីអ្នកផ្សេង។ ជាពិសេស សម្រាប់យុវវ័យនៅវ័យ ២០ឆ្នាំ អ្នកពុំទាន់គួរគិតពីរឿងស្នេហាឡើយ ពីព្រោះ ក្រៅពីស្ថិតក្នុងវ័យក្មេងពេក វានៅមានរឿងសំខាន់ៗជាច្រើនទៀតដែលអ្នកត្រូវរៀនសូត្រ។
៣. មើលឃើញតម្លៃរបស់ខ្លួនច្រើនជាងមុន ជាការពិតណាស់ អ្នកគួរតែផ្តល់អាទិភាពចម្បងសម្រាប់ខ្លួនឯងមុននរណាៗទាំងអស់ ហើយនេះមិនមែនជារឿង ដែលអាត្មានិយមទេ។ អ្នកជាស្ថាបនិកដែលកាច់ចង្កូតនាំផ្លូវនៅក្នុងជីវិតផ្ទាល់ខ្លួន។ ដូចនេះ ជោគវាសនាទាំងមូល ទាមទារការទទួលខុសត្រូវរបស់អ្នកស្ទើទាំងស្រុង។ មួយវិញទៀត ពេលដែលអ្នកមានពេលសម្រាប់ខ្លួនឯងកាន់តែច្រើន អ្នកនឹងរៀនស្វែងយល់ ក៏ដូចជា អភិវឌ្ឍខ្លួនឯងបានទាំងស្រុង។
៤. ប្រឈមនឹងបញ្ហាស្នេហា និងអារម្មណ៍ខូចចិត្តកាន់តែទាប នៅពេលអ្នកនៅលីវ អ្នកនឹងមិនជួបបញ្ហាខាងអារម្មណ៍ច្រើន ចូលមកក្នុងជីវិតនោះទេ។ ការឈ្លោះប្រកែកគ្នា សេចក្ដីឈឺចាប់អន់ចិត្ត ភាពតានតឹង ដែលគូស្នេហ៍ភាគច្រើនប្រឈមដាក់គ្នាជាមួយដៃគូម្ខាងៗនឹងមិនមានវត្តមានឱ្យអ្នកឈឺក្បាលឡើយ។ ដោយពេលខ្លះ គ្រាន់តែជីវិត និងបញ្ហាផ្ទាល់ខ្លួន មានភាពស្មុគស្មាញណាស់ទៅហើយ។ ជាពិសេស អ្នកមិនចាំបាច់ តាមដានសកម្មភាពរបស់ដៃគូអ្នកនៅលើបណ្តាញសង្គម ថាគេគិតអ្វីខ្លះចំពោះអ្នក នោះទេ។
៥. ទំនួលខុសត្រូវតិច ចំណែកឯ រឿងមួយទៀតនោះ គឺថាអ្នកនឹងមានទំនួលខុសត្រូវតិចជាងមុន ដូចជា ការជូនទៅញាំអី ទៅសាសារៀន ទៅការិយាល័យធ្វើការជាដើម។ ទន្ទឹមនឹងនេះ អ្នកនឹងមិនចាំបាច់ ផ្ញើសារជារៀងរាល់ថ្ងៃ រាល់វេលា ដូចជា “ អរុណសួស្តី៉” នៅពេលភ្ញាក់ពីដេក “រាត្រីសួស្តី” រៀងរាល់ពេលចូលគេង។
៦. មានពេលផ្ដោតអារម្មណ៍បានល្អ សេចក្តីស្នេហាមិនមែនមានតែភាពផ្អែមល្ហែមរហូតនោះទេ។ ពេលខ្លះ គូស្នេហ៍មួយចំនួន ក៍ប្រឈមទៅនឹងជម្លោះ ប្រតាយប្រតប់គ្នា ដែលធ្វើឱ្យពួកគេបាត់បង់ការផ្តោតអារម្មណ៍ទៅធ្វើអ្វីផ្សេងទៀត។ រីឯ អ្នកដែលនៅលីវ អ្នកនឹងផ្តោតអារម្មណ៍បានយ៉ាងល្អ ដោយសារគ្មានការរំខាន ឬត្រូវរកនឹកវិធីដោះស្រាយបញ្ហាស្នេហា នៅពេលអ្នកធ្វើការ និងទៅសាលារៀន ជាដើម។ អ្នកមាន ទាំងពេលវេលា និងកម្លាំងចិត្តច្រើនក្នុងការផ្តោតលើគោលដៅ និងតម្រូវការផ្ទាល់ខ្លួន។

៧. មិនមានបញ្ហារឿងទំនុកចិត្ត ការពិតដែលមិនអាចប្រកែកបាននោះ គឺថា បើសិនជាអ្នកមានទំនាក់ទំនងស្នេហា អ្នកនឹងមានបញ្ហាជឿទុកចិត្តគ្នាជានិច្ច តិច ឬច្រើន អាស្រ័យតាមនោះ។ ជាសំណាងល្អ ចំពោះអ្នកនៅលីវ អ្នកអាចចៀសផុតពីបញ្ហាទាំងនោះបាន ជាមួយជីវិតគ្មានកង្វល់រឿងទំនាក់ទំនងស្នេហាស៊ីជម្រៅ។
៨. សល់លុយ ជាទូទៅ នៅពេលដែលស្ថិតក្នុងទំនាក់ទំនងស្នហា វាតែងតម្រូវឱ្យមានការណាត់ជួបគ្នាទៅតាមចំណង់ចំណូលចិត្ត និងលទ្ធភាពរបស់ដែគូម្ខាងៗ។ ជាពិសេស រាល់ពេលគម្រប់ខួបស្នេហា ម្តងៗ ដែលភាគីខាងប្រុសភាគច្រើនជាអ្នកចេញលុយ ពេលញាំអីជាមួយមិត្តស្រី។ ដូច្នេះ បើអ្នកនៅលីវ អ្នកនឹងមានពេលទំនេរច្រើន អាចសន្សំប្រាក់បន្ថែម ចៀសវាងពីការដាច់លុយ ឬបំណុល ក៏ថាបាន។
៩. មានពេលវេលាច្រើនជាមួយគ្រួសារ និងមិត្តភ័ក្ដិ
នៅពេលដែលអ្នកមានមិត្តស្រី ឬមិត្តប្រុស ពិភពលោករបស់អ្នកហាក់ដូចជាវិលជុំពួកគេ។ ពេលខ្លះ អ្នកអាចនឹងភ្លេចចំណាយពេលវេលា ជាមួយអ្នកមានគុណ មិត្តភ័ក្ដិ បងប្អូន ដែលជាអ្នកគាំទ្រដំបូងរបស់អ្នក។ ហើយការនៅលីវអាចផ្តល់ឱ្យអ្នកនូវពេលវេលាបន្ថែមទៀត ដើម្បីកសាងមិត្តភាព និងទំនាក់ទំនងជាមួយគ្រួសារ កាន់តែប្រសើរជាងមុន។
១០. មិនចាំបាច់ពន្យល់រៀបរាប់ច្រើន អ្នកមិនចាំបាច់ឈ្លោះជាមួយនរណាម្នាក់ជាមួយហេតុផលផ្ទាល់ខ្លួន ដូចជា ហេតុអ្វីចូលគេងយប់ជ្រៅម៉្លេះ? ហេតុអ្វីមិនផ្ញើសារ ឬក៏ចំណាយពេលជាមួយមិត្តភក្តិយូរយ៉ាងនេះ? ដោយអ្នកមិនបាច់រកលេស ដោះសារច្រើន ដើម្បីរក្សាទំនាក់ទំនងរបស់អ្នក។ ជាពិសេស ជីវិតនៅលីវ ជារឿងដែលងាយស្រួលបំផុតនៅក្នុងពិភពលោកនេះ។
១១. មានពេលផ្ទាល់ខ្លួនកាន់តែច្រើន អ្នកអាចធ្វើដំណើរបានគ្រប់ពេលវេលា ទៅកន្លែងដែលអ្នកចង់ ដោយមិនចាំបាច់សុំការអនុញ្ញាត ឬមានអារម្មណ៍ថាទើសទាល់ឡើយ។ ជាការពិត ការចំណាយពេលវេលាសម្រាប់ខ្លួនឯង ជួយឱ្យអ្នកស្វែងយល់នូវអ្វីដែលសំខាន់ៗក្នុងជិវិតផ្ទាល់ខ្លួន។

១២. មានឱកាសច្រើនក្នុងការជ្រើសរើសដៃគូដែលល្អ អត្ថប្រយោជន៍ដ៏ធំធេងសម្រាប់អ្នកនៅលីវ គឺអាចណាត់ជួប ឬស្គាល់នរណាម្នាក់គ្រប់ពេលវេលា។ ការធ្វើបែបនេះ ផ្តល់ឱកាសច្រើនក្នុងការស្វែងរកនរណាដែលល្អ យល់ចិត្ត និងមានចិត្តស្មោះ យ៉ាងពិតប្រាកដ ចំពោះអ្នក។ ចៀសវាងការរើសមនុស្សខុស ដោយសារភាពប្រញាប់ប្រញាល់របស់អ្នក ព្រោះថាអ្វីៗនឹងមកដល់ បើសិនជាអ្នកចេះរង់ចាំប្រកបដោយភាពវៃឆ្លាត៕
ប្រែសម្រួល៖ លីលី
ចុចអាន៖ឥរិយាបថ ៥ របស់បុរស បញ្ជាក់ថា គេស្រលាញ់នាងពិត មិនមែនលេងសើច

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?