KPT+
ទម្លាប់ស្ទីមទ្វារមាសមានតាំងពីយូរមកហើយ តើមានប្រសិទ្ធភាពបែបណា?
ទម្លាប់ស្ទីមទ្វារមាសបានបន្តមកជាច្រើនសតវត្សមកហើយ ហើយស្រីៗមួយចំនួនតែងជឿថា ការធ្វើបែបនេះ អាចជួយបង្កើនថាមពល កាត់បន្ថយភាពតានតឹង ក៏ដូចជាជួយឲ្យអ័រម៉ូនមានតុល្យភាព។ យ៉ាងណាមិញ តើការស្ទីមទ្វារមាសពិតជាផ្ដល់អត្ថប្រយោជន៍ដ៏សុខភាពដែរឬយ៉ាងណា?
![](https://www.kampucheathmey.com/wp-content/uploads/2022/04/ស្ទីមទ្វារមាស១-1.jpg)
អ្វីទៅជាការស្ទីមទ្វារមាស?
ការស្ទីមទ្វារមាស ជាការអង្គុយពីលើឆ្នាំងទឹកក្ដៅដែលផ្ទុកទៅដោយឱសថបុរាណ ព្រមទាំងមានរុំភួយនៅបរិវេណរាងកាយផ្នែកខាងក្រោម ដើម្បីការពារកុំឲ្យចំហាយទឹកហូរចេញ។
នៅក្នុងឆ្នាំ២០១២ អង្គការសុខភាពពិភពលោក (WHO) បានធ្វើការសិក្សាមួយអំពីការស្ទីមទ្វារមាសនៅក្នុងប្រទេសឥណ្ឌូណេស៊ី អាហ្វ្រិកខាងត្បូង និងប្រទេសថៃ។
ជាលទ្ធផល មានស្ត្រីមួយចំនួនបន្តទម្លាប់ស្ទីមទ្វារមាស ដើម្បីថែទាំសុខភាពទ្វារមាស ស្របពេលដែលស្ត្រីមួយចំនួនទៀតអនុវត្តទម្លាប់បែបនេះសម្រាប់រយៈពេលខ្លី បន្ទាប់ពីសម្រាលកូនរួច។ មូលហេតុផ្សេងទៀតនៃការស្ទីមទ្វារមាស គឺដើម្បីឲ្យទ្វារមាសតឹងណែន និងទទួលបានសម្រស់ស្រស់ស្អាតពេញរាងកាយ។
ស្ទីមទ្វារមាសត្រូវបានជឿថាមានអត្ថប្រយោជន៍ទាំងនេះ
- អ័រម៉ូនមានតុល្យភាព
- បន្សាបជាតិពុលក្នុងស្បូន
- ឆាប់ជាសះស្បើយក្រោយសម្រាលកូន
- ជួយឲ្យអាចមានកូន
- បំបាត់ការឈឺចាប់ពីជំងឺឫសដូងបាត
- បង្កើនថាមពល
- កាត់បន្ថយការឈឺក្បាល
- កាត់បន្ថយស្រ្តេស ឬការបាក់ទឹកចិត្ត។
យ៉ាងណាមិញ លោកស្រីវេជ្ជបណ្ឌិត Crawford បានមានប្រសាសន៍ថា មិនមានភស្តុតាងវិទ្យាសាស្ត្រដែលគាំទ្រអត្ថប្រយោជន៍ដែលបានអះអាងខាងលើឡើយ។ មួយវិញទៀត ចំហាយទឹកអាចចូលដល់តែផ្នែកខាងក្រៅនៃទ្វារមាសប៉ុណ្ណោះ ដោយមិនអាចឆ្លងចូលទៅក្នុងមាត់ស្បូន និងស្បូននោះទេ។
![](https://www.kampucheathmey.com/wp-content/uploads/2022/04/ស្ទីមទ្វារមាស២.jpg)
ការស្ទីមទ្វារមាសមានសុវត្ថិភាពដែរឬអត់?
លោកស្រីវេជ្ជបណ្ឌិត Crawford បានផ្ដល់ដំបូន្មានថា ការស្ទីមទ្វារមាសអាចបង្កឲ្យមានគ្រោះថ្នាក់ដល់ស្រីៗយើងបាន ពីព្រោះស្បែកនៃទ្វារមាសមានសភាពស្ដើង និងងាយរលាក។ លោកស្រីបន្តទៀតថា ការស្ទីមទ្វារមាសដោយប្រើឱសថបុរាណ អាចធ្វើឲ្យpHក្នុងទ្វារមាសប្រែប្រួល ព្រមទាំងបង្កឲ្យមានបាក់តេរីទ្វារមាស និងមេរោគផ្សិតថែមទៀតផង។ លើសពីនេះ ប្រសិនបើយើងលាងសម្អាតសម្ភារៈដែលប្រើប្រាស់ក្នុងការស្ទីមទ្វារមាសមិនបានល្អទេនោះ វាក៏អាចបង្កឲ្យមានមេរោគក្នុងទ្វារមាសដូចគ្នា។ ចំណែកឯស្ត្រីពពោះ មិនគួរអនុវត្តទម្លាប់ស្ទីមទ្វារមាសនេះឡើយ ពីព្រោះកម្ដៅខ្លាំងជ្រុលអាចបង្កជាផលវិបាកជាច្រើន ឬក៏អាចធ្វើឲ្យខូចទ្រង់ទ្រាយទារកផងដែរ៕
ចុចអាន៖អាឡ័កស៊ីធ្វើទុក្ខច្រមុះ អាចនាំឲ្យអស់កម្លាំង
ចុចអាន៖មូលហេតុ ៤ យ៉ាង ដែលបណ្ដាលឲ្យមានកូវីដយូរអង្វែង និងវិធីព្យាបាលត្រឹមត្រូវ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ