Connect with us

KPT+

មូលហេតុ ៧ យ៉ាងធ្វើឲ្យមនុស្សបរាជ័យងើបមុខមិនរួច

បានផុស

នៅ

មនុស្សណាក៏ចង់ទទួលបានសុភមង្គល និងភាពជោគជ័យនៅក្នុងជីវិតដែរ។ ខណៈគ្រប់គ្នាចង់ចៀសនូវភាពបរាជ័យ មានមនុស្សមួយចំនួនតែងទម្លាប់ខ្លួនធ្វើទង្វើខ្លះៗដែលនាំពួកគេទៅណាមិនរួចដូចអ្នកដទៃ។

តើអ្វីខ្លះជាទម្លាប់មិនល្អដែលមនុស្សខ្លះជួបភាពបរាជ័យ?

១.​ ខ្វះគោលដៅជាក់លាក់៖ មិនបាច់សង្ឃឹមទេថា មនុស្សអាចជួបនូវភាពជោគជ័យបាន បើខ្វះគោលបំណងឬគោលដៅជាក់លាក់។ គ្មានគោលដៅច្បាស់លាស់ពួកគេមិនដឹងថាត្រូវធ្វើអ្វី​ ហើយចេះតែបណ្ដែតបណ្ដោយពេលវេលាទៅឥតប្រយោជន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. ខ្វះចិត្តមហិច្ឆតា៖ មនុស្សដែលព្រងើយកន្តើយ ខ្វះមហិច្ឆតា ព្រោះខ្លាចនេះខ្លាចនោះ នឹងមិនអាចទៅណារួចទេ។ គ្មានចិត្តចង់បាន ជាហេតុដែលមិនអាចបានអ្វីនៅក្នុងជីវិត។

៣. ខ្វះវិន័យ៖ មនុស្សដែលខ្វះវិន័យ និងខ្វះការទទួលខុសត្រូវ មិនព្រមធ្វើអ្វីនៅពេលដែលត្រូវធ្វើ បណ្ដោយពេលណាពេលហ្នឹង មិនខ្វល់ពីអ្វីទាំងអស់ និងមិនចេះគ្រប់គ្រងរបៀបរស់នៅ។

៤. ខ្វះការយកចិត្តទុកដាក់៖ ធ្វើការអ្វីចាំតែថ្ងៃស្អែក ទុកការងារចោល ហើយមានលេសជានិច្ចថា ទុកសិនក៏បាន វាមិនថ្វីទេ ចាំធ្វើវាពេលក្រោយចុះ។

៥. ខ្វះការតស៊ូព្យាយាម៖ ការតស៊ូព្យាយាមជាគុណសម្បត្តិខ្វះមិនបានទេសម្រាប់ភាពជោគជ័យ។ រីឯមនុស្សបរាជ័យ ខ្ជិលច្រអូស មិនសង្វាតប្រឹងប្រែង ហើយឆាប់បោះបង់ពេលជួបបញ្ហា។

៦. ខ្វះសេចក្ដីក្លាហាន៖ ភាពហានក្លាជាកម្លាំងជំរុញភាពជោគជ័យ នៅរាល់ការចាប់ផ្តើមលើកិច្ចការគ្រប់យ៉ាង។ នៅពេលមានក្តីប្រាថ្នាខ្លាំង ហើយបូកផ្សំនឹងភាពជឿជាក់ផងនោះ បរាជ័យនឹងរត់គេចមិនខាន។ ប៉ុន្តែមនុស្សដែលមិនហ៊ានធ្វើអ្វី ជោគជ័យច្បាស់ជារត់ចោលហើយ។

៧. ខ្វះគំនិតវិជ្ជមាន៖ មនុស្សគិតមិនល្អ នាំឲ្យបង្កើតទង្វើមិនល្អ។ សកម្មភាពមិនល្អ នាំឲ្យរឿងមិនល្អចូលក្នុងជីវិត ក្នុងនោះភាពបរាជ័យក៏ឆ្លៀតចូលមកជាមួយដែរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ BORNREALIST

ចុចអាន៖ មនុស្ស​បី​ប្រភេទ​ដែល​ពួក​អ្នកមាន​ខ្លាច​មិន​ឲ្យ​បៀត ហើយ​មួយ​ប្រភេទ​ទៀត​គោរព​ស្វែងរក

ចុចអាន៖ ជីវិត​មនុស្ស ចេះ​ខ្លាច​៦យ៉ាង​នេះ​ទើប​អាច​ប្រឹងប្រែង​ជម្នះ​ឧបសគ្គ​បាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២៤ នាទី មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៣៧ នាទី មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម