KPT+
ជាមហាសេដ្ឋីមែន តែថៅកែក្រុមហ៊ុន Meta បែរជិះឡានថោកៗ មិនគួរឱ្យជឿ
មិនដូចមហាសេដ្ឋីដទៃទៀតនោះទេ មហាសេដ្ឋីពិភពលោក Mark Zuckerberg តែងតែប្រើជីវិតយ៉ាងសាមញ្ញ ដែលសាធារណជនអាចមើលឃើញតាមរយៈសម្លៀកបំពាក់ធម្មតាៗ និងរថយន្តតម្លៃថោកៗ ដែលលោកប្រើប្រាស់ជាប្រចាំ។

ក្នុងឆ្នាំ ២០០៧ លោក Mark Zuckerberg បានក្លាយជាមហាសេដ្ឋីវ័យក្មេងបំផុតដែលបង្កើតទ្រព្យសម្បត្តិដោយដៃឯង ដោយសារបណ្តាញទំនាក់ទំនងសង្គម Facebook បានផ្ទុះការគាំទ្រ និងមានមនុស្សរាប់លាននាក់សម្រុកប្រើភ្លូកទឹកភ្លូកដី ក្នុងពេលដ៏ខ្លី។ ហើយរហូតដល់ឆ្នាំ ២០២២នេះ ទ្រព្យសម្បត្តិសុទ្ធរបស់ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាយក្សរូបនេះ បានឡើងដល់ទៅ ៧៩.៥ ពាន់លានដុល្លារអាមេរិកឯណោះ។
ទន្ទឹមនឹងភាពមានបានដ៏មហាសាល ជីវិតរបស់លោកគួរណាស់តែហាយសូរ ប្រើរបស់ប្រេនៗ ថ្លៃៗ ឬប្រណីតៗ។ ផ្ទុយទៅវិញ Mark Zuckerberg បែរជាចំណាយលើជីវិតរស់នៅយ៉ាងសាមញ្ញបំផុត ជាពិសេសថយន្តដែលលោកធ្លាប់ទិញ សុទ្ធតែមានតម្លៃទាបៗ បើធៀបទៅនឹងមហាសេដ្ឋីផ្សេងទៀត។
រថយន្ត Honda Fit

គេតែងតែប្រទះឃើញថៅកែក្រុមហ៊ុន Meta បើកបររថយន្តម៉ាក Honda Fit ញឹកញាប់នៅឯ សហរដ្ឋអាមេរិក។ រថយន្តនេះតម្លៃត្រឹមតែ ១៦,១៩០ដុល្លារអាមេរិកប៉ុណ្ណោះ ដែលវាជាម៉ូឌែល hatchback មានកៅអីអាចបត់បានច្រើនរបៀប ដើម្បីងាយស្រួលផ្ទុកទំនិញ។
រថយន្ត Acura TSX

រថយន្ត Acura TSX ពណ៌ខ្មៅ ត្រូវបានថៅកែក្រុមហ៊ុម Meta ជិះតាំងពីយូរយារណាស់មកហើយ ជាមួយនឹងតម្លៃ ២៧,៥៤៥ដុល្លារអាមេរិក។ នេះជារថយន្តកម្រិតមធ្យមដែលបំពាក់ដោយដំបូលកម្ដៅអគ្គិសនី ការគ្រប់គ្រងអាកាសធាតុដោយស្វ័យប្រវត្តិ កៅអីស្បែក និងប្រព័ន្ធសំឡេង 7-speaker។
រថយន្ត Volkswagen Golf MK6 GTI

នេះក៏ជារថយន្តកម្រិតមធ្យមដែលមានតម្លៃ ២៩,៥៤៥ដុល្លារអាមេរិក។ វាជាប្រភេទរថយន្តប្រអប់លេខដៃ និងជាកម្មសិទ្ធិរបស់ Mark Zuckerberg កាលពីឆ្នាំ ២០១៧។
រថយន្ត Infiniti G Sedan

រថយន្តប្រណីតនេះ ថ្លៃគួរសមដែរ និងសក្តិសមសម្រាប់ការធ្វើដំណើរជាលក្ខណៈគ្រួសារ។ ទោះជាយ៉ាងណាក៏ដោយ បើប្រៀបធៀបជាមួយនឹងទ្រព្យសម្បត្តិដ៏សន្ធឹកសន្ធាប់របស់ថៅកែ Meta រថយន្តនេះនៅតែមិនសមនឹងលោកទាល់តែសោះ ព្រោះតម្លៃរបស់វាត្រឹមតែ ៣៣,២៥០ដុល្លារអាមេរិកប៉ុណ្ណោះ។
រថយន្ត Pagani Huayra
ជាមួយនឹងតម្លៃ ៣.៨លានដុល្លារអាមេរិក រថយន្តម៉ាក Pagani Huayra នៅតែត្រូវបានគេយល់ថា វាថោកនៅឡើយសម្រាប់មហាសេដ្ឋីប្រាក់វាល់កោដរូបនេះ ហើយវានៅតែមិនអាចប្រៀបបានទៅនឹងរថយន្តទំនើបរបស់គ្រួសារធំៗដទៃទៀតលើលោក។
ចំពោះ Mark Zuckerberg ត្រូវបានគេមើលឃើញថា ជាមហាសេដ្ឋីមួយរូបដែលមិនសូវចាប់អារម្មណ៍នឹងការប្រើប្រាស់សម្ភារប្រណីតនោះទេ ទោះបីលោកជាមនុស្សដែលមានទ្រព្យច្រើនបំផុតនៅលើភពផែនដីក៏ដោយ។ ផ្ទុយទៅវិញ ជំនួសឱ្យការសម្ញែងអួតទ្រព្យសម្បត្តិ ថៅកែ Meta និងភរិយា នាំគ្នាសកម្មខ្លាំងលើកម្មវិធីសប្បុរសធម៌ ដោយអ្នកទាំងពីរតែងតែជួយឧបត្ថម្ភដល់ក្រុមរងគ្រោះនៅតាមប្រទេសនានាជុំវិញពិភពលោក៕
ប្រែសម្រួល៖ សន្យា

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?