KPT+
៥ យ៉ាង គួរដឹងពីភាពវិជ្ជមាន និងអវិជ្ជមាន នៃចំណង់ផ្ទាល់ខ្លួន ចៀសវាងជ្រើសគោលដៅខុសនឹងជីវិត
Passion គឺជាចំណង់ដែលបង្កើតឲ្យមានភាពរីករាយ ភាពអស្ចារ្យ ហើយកំពុងបញ្ឆេះនៅពេលយើងធ្វើអ្វីមួយសម្រាប់ជីវិត។ ការរស់នៅដោយធ្វើតាមចំណង់ចំណូលចិត្ត អាចធ្វើឲ្យអ្នកកាន់តែមានចំណង់លើសមុន ប៉ុន្តែប្រសិនបើពឹងផ្អែកខ្លាំងពេក ហើយធ្វើឲ្យចំណង់ចំណូលចិត្តក្លាយជាទិសដៅទាញខ្លួនឯង នោះគឺជាគ្រោះថ្នាក់ខ្លាំង។
យ៉ាងណាមិញ ចំណង់ក៏មានផ្នែកល្អនិងអាក្រក់ ហើយខាងក្រោមនេះ ជាចំណុចល្អ និងអាក្រក់ខ្លះ ដែលយើងគួរតែដឹងឲ្យបានច្បាស់។
១ មានអារម្មណ៍ថាគ្មានអំណាច នៅពេលដែលមិនបានរកឃើញ ឬមិនមានចំណង់ចំណូលចិត្ត
ចំណង់ចំណូលចិត្តពិតជាអាចធ្វើឲ្យជីវិតកាន់តែរស់រវើក ប៉ុន្តែផ្ទុយទៅវិញ ប្រសិនបើអ្នកលះបង់វាខ្លាំងពេក អ្នកអាចនឹងយល់ខុស។ ជាពិសេសប្រសិនបើយើងរកមិនឃើញ ឬមិនមានចំណង់ចំណូលចិត្ត នោះនឹងមានអារម្មណ៍ថាអស់កម្លាំង ឬអស់សង្ឃឹមខ្លាំង មានអារម្មណ៍ថា ជីវិតដែលអ្នករស់នៅគឺទទេស្អាត គ្មានន័យ ព្រោះអ្នកមិនមានចំណង់ចំណូលចិត្តអ្វីនោះទេ។

២ មានចំណង់ខ្លាំងក៏ងាយស្រួលលាលែងពីការងារដែរ
ផ្នែកអាក្រក់ឬអវិជ្ជមាននៃការធ្វើឲ្យចំណង់ចំណូលចិត្ត ជាចំណុចកណ្ដាលនៃជីវិត គឺថាអាចធ្វើឲ្យអ្នកងាយស្រួលលាលែងពីការងារ។ ដោយសារតែនៅពេលដែលអ្នកមានអារម្មណ៍ថា ការងារដែលកំពុងធ្វើមិនត្រូវនឹងចំណង់ចំណូលចិត្តខ្លួនឯងនោះការចង់ចាកចេញក៏លឿន ។ ជាការពិតដែលថា ការធ្វើការងារតាមចំណង់ចំណូលចិត្តគឺសប្បាយ ប៉ុន្តែនោះមិនមានន័យថា អ្នកត្រូវតែធ្វើតាមចំណង់ចំណូលចិត្តរបស់ខ្លួន ដើម្បីមានជីវិតល្អនោះទេ។
៣ មានចំណង់ចំណូលចិត្តខ្ពស់ក្នុងជីវិតដោយការបន្តចំណង់ចំណូលចិត្ត
ទន្ទឹមនោះ ប្រសិនបើយល់បានត្រឹមត្រូវ ពីចំណង់ដែលខ្លួនចង់បានវា អាចធ្វើឲ្យយើងមានចំណង់ចំណូលចិត្តខ្ពស់ក្នុងជីវិត។ ចំណង់អាចធ្វើឲ្យមានភាពស្វាហាប់ និងមានការលើកទឹកចិត្តខ្ពស់ ដើម្បីសម្រេចបាននូវអ្វីដែលអ្នកចង់បាន។ ព្រោះថា ចំណង់ចំណូលចិត្ត គឺជាការលើកទឹកចិត្តនៅពេលយើងធ្វើអ្វីមួយ នោះក៏ព្រោះតែយើងស្រលាញ់ ដូច្នេះហើយយើងមិនបោះបង់ចោលដោយងាយ ហើយអាចធ្វើជាម្ចាស់វាបានយ៉ាងល្អ។

៤ ចំណង់អាចធ្វើឲ្យយើងជ្រើសរើសផ្លូវជីវិតមិនបានល្អ
ចំណុចអាក្រក់នៃការបង្កើតចំណង់ជាទិសដៅនៃជីវិត គឺអ្នកអាចមិនសូវមានប្រាជ្ញាក្នុងការជ្រើសរើសផ្លូវជីវិតប្រសើរ។ នេះគឺដោយសារតែផ្អែកលើចំណង់ចំណូលចិត្តពេក ដូច្នេះអ្នកមិនអាចសម្រេចចិត្តថាមួយណាល្អជាង រវាងចំណង់ និងអាទិភាព។ ឧទាហរណ៍៖ អ្នកមានជម្រើសពីរនៃការផ្តល់ជូនការងារ ការងារទីមួយមានប្រាក់ខែខ្ពស់ និងអាចលើកកំពស់ជីវភាពរស់នៅ ប៉ុន្តែមិនត្រូវនឹងចំណង់ចំណូលចិត្តរបស់អ្នក ហើយមួយទៀតមានប្រាក់ខែទាប ប៉ុន្តែត្រូវនឹងចំណង់ចំណូលចិត្តរបស់អ្នក។ សម្រាប់អ្នកដែលបង្កើតចំណង់ចំណូលចិត្តជាទិសដៅក្នុងជីវិត ពិតណាស់ពួកគេនឹងជ្រើសរើសការងារទីពីរ បើទោះបីជាអាទិភាពក្នុងជីវិត គឺបំពេញតម្រូវការជីវិតរបស់អ្នកក៏ដោយ ។

៥ ចំណង់បង្កើតឲ្យមានចំណុចទាញ ដើម្បីប្រយុទ្ធក្នុងអាជីព
សម្រាប់អ្នកដែលបង្កើតចំណង់ចំណូលចិត្តជាទិសដៅនៃជីវិត អ្នកនឹងមានទឹកចិត្តតស៊ូក្នុងអាជីព ជាពិសេសប្រសិនបើការងារ និងអាជីពរបស់អ្នកស្របតាមចំណង់ចំណូលចិត្ត។ អ្នកនឹងមិនបោះបង់ដោយងាយ ហើយតស៊ូដើម្បីអាជីពដែលជាចំណង់ចំណូលចិត្ត។ ម្យ៉ាងទៀត នេះក៏អាចលើកទឹកចិត្តអ្នកឲ្យព្យាយាមអស់ពីសមត្ថភាពក្នុងអាជីពដែរ។ ទាំងនោះជាភាពវិជ្ជមាន និងអវិជ្ជមាន ដែលកើតមានពីចំណង់ចំណូលចិត្ត។ វាក៏អាស្រ័យទៅលើរបៀបដែលយើងយល់ពីចំណង់ចំណូលចិត្តរបស់យើងខ្លួនឯង ដើម្បីកុំឲ្យមានផលប៉ះពាល់អាក្រក់ដល់ជីវិតរបស់យើងផ្ទាល់ប៉ុណ្ណោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖៥ វិធី ដោះស្រាយជាមួយមនុស្សគ្មានសីលធម៌ ពូកែជីកកកាយ តែរឿងផ្ទាល់ខ្លួនគេ

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល