KPT+
តើខ្លាំងកម្រិតណាទើបអាចចូលរៀននៅ DMC បាន?
ដេប៉ាតេម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) ជាសាលាកាសែតដំបូងបង្អស់នៅកម្ពុជា ដែលផ្តោតសំខាន់លើ អាជីពអ្នកសារព័ត៌មាន ទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយ ។
![](https://www.kampucheathmey.com/wp-content/uploads/2022/04/DMC.jpg)
DMC បានចែកចេញជាថ្នាក់បង់ថ្លៃ និង ថ្នាក់អាហារូបករណ៍ បើកទទួលស្វាគមន៍ដល់ បេក្ខជនដែលមានចិត្តស្រឡាញ់ផ្នែកប្រព័ន្ធផ្សព្វផ្សាយ រួមជាមួយកម្រិតចំណេះដឹងភាសាអង់គ្លេសល្អ ហើយសម្រាប់អ្នកដែលមានបំណងចង់ចូលរៀននៅទីនោះ ត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមការកំណត់របស់សាលា ដូចជា មានសញ្ញាបត្របាក់ឌុប អាយុមិនលើស ២២ឆ្នាំ (ចំពោះសិស្សអាហារូបករណ៍) និងឆ្លងកាត់ការប្រឡងចូល ជាដើម ។
ជាពិសេស ចំណុចដ៏សំខាន់ និងពិបាក សម្រាប់បេក្ខជនភាគច្រើនជួបប្រទះជារៀងរាល់ឆ្នាំ គឺ ការប្រឡងចូលជាប់ទើបអាចចូលរៀនបាន ដោយក្នុងនោះវាចែកចេញជា ២ ដំណាក់កាលសំខាន់ៗ ដូចជា៖
![](https://www.kampucheathmey.com/wp-content/uploads/2022/04/DMC-2.jpg)
ដំណាក់កាលទី១៖ ប្រឡងសំណេរអំពីចំណេះដឹងវប្បធម៌ទូទៅ ជាភាសាខ្មែរ និងភាសាអង់គ្លេស ។ នៅពេលដែលបក្ខជនជាប់វគ្គដំបូងនេះ សាលានឹងប្រកាសឈ្មោះទៅប្រឡងវគ្គចុងបញ្ចប់ ។ បន្ថែមពីនេះ អ្នកអាចរកទិញសៀវភៅកម្រងសំណួរចម្លើយដែលធ្លាប់ចេញកាលពីឆ្នាំប្រឡងមុនៗ សម្រាប់ជាជំនួយបាន ។
ចំណែកដំណាក់កាលទី២៖ ជាវគ្គសម្ភាសផ្ទាល់មាត់ រវាងបេក្ខជនម្នាក់ និងគណៈកម្មការចាប់ពីម្នាក់ឡើងទៅ ។ ជាទូទៅការសម្ភាសប្រព្រឹត្តទៅដោយប្រើប្រាស់ភាសាអង់គ្លេស ជាមួយសំណួរដែលទាក់ទងពីព័ត៌មានសំខាន់ៗ កើតឡើងជាប្រចាំថ្ងៃ និងសំណួរចំណេះដឹងទូទៅផ្សេងៗទៀតជាដើម ។
![](https://www.kampucheathmey.com/wp-content/uploads/2022/04/DMC-3.jpg)
ទន្ទឹមនឹងនេះ កញ្ញា ម៉ៅ ស្រីពេជ្យ បច្ចុប្បន្នជានិស្សិតអាហាររូបករណ៍ ឆ្នាំទី៣ នៅDMC បានចែករំលែកនូវបទពិសោធន៍ខ្លះៗក្នុងការត្រៀមខ្លួនឱ្យប្រលងជាប់ ។
កញ្ញាបាននិយាយថា ដើម្បីអាចឱ្យមានភាគរយខ្ពស់ក្នុងការប្រឡងជាប់នៅ DMC យើងត្រូវឧស្សាហ៍តាមដានព័ត៌មានរបស់ផេកសាលា ក៏ដូចជាចូលរួមក្នុងកម្មវិធីតម្រែតម្រង់ទិសដែលគេនឹងលម្អិតប្រាប់យើងអំពីព័ត៌មានទាក់ទងនឹងការត្រៀមខ្លួនប្រឡង និងការចូលរៀន ជាដើម ។
![](https://www.kampucheathmey.com/wp-content/uploads/2022/04/DMC-1.jpg)
ស្របពេលជាមួយគ្នានេះ ស្រីពេជ្យ បានលើកទឹកចិត្តថា យើងត្រូវមានភាពក្លាហានហ៊ានសួររៀមច្បងដែលរៀននៅទីនោះ ដូចជា សួរនាំបទពិសោធន៍កាលជំនាន់គាត់ប្រឡង និងហ្វឹកហាត់សំណួរចម្លើយក្នុងសៀភៅឯកសារដែលធ្លាប់ចេញប្រឡងឆ្នាំមុនៗ ។
ដោយឡែក កញ្ញា ហេង ឆេងហួយ ជានិស្សិតឆ្នាំទី២ នៅថ្នាក់បង់ថ្លៃវិញ បានផ្តល់មតិថា “អំឡុងពេលខ្ញុំប្រឡងកាលពីដើមឆ្នាំ ២០២១ ខ្ញុំបានហ្វឹកហាត់ មើលព័ត៌មានស្ទើតែរាល់ថ្ងៃទាំងក្នុងស្រុក និងអន្តជាតិ ។ ប៉ុន្តែអ្វីដែលជាឧបសគ្គខ្លាំងនោះ គឺកម្រិតភាសាអង់គ្លេសរបស់ខ្ញុំ ព្រោះថានៅទីនោះ (DMC) ប្រើប្រាស់ភាសាអង់គ្លេសសឹងតែគ្រប់មុខវិជ្ជាទៅហើយ” ។
![](https://www.kampucheathmey.com/wp-content/uploads/2022/04/DMC-4.jpg)
ឆេងហួយ បានបន្តថា ចំពោះអ្នកដែលមានចំណាប់អារម្មណ៍ខ្លាំង ចង់ចូលរៀននៅ DMC ត្រូវហាត់រៀនភាសាអង់គ្លេសឱ្យបានល្អ ទាំងផ្នែក វេយ្យាករណ៍ និងពាក្យគន្លឹះ ពីព្រោះវាជាមូលដ្ឋានគ្រឹះក្នុងការជួយយើងឱ្យតាមទាន់មេរៀន ពេលដែលយើងប្រឡងជាប់ទៅ ។
គួរបញ្ជក់ផងដែរថា និស្សិតដែលបញ្ចប់ការសិក្សានៅ ដេប៉ាតេម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នឹងទទួលបានបរិញ្ញាបត្រគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ជាមួយនឹងឱកាសជ្រើសរើស ជំនាញជាច្រើនក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ ៕
អត្ថបទ ៖ លីលី
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត