KPT+
តើការរៀនមុខវិជ្ជា «ចិត្តវិទ្យា» មានទីផ្សារការងារអ្វីខ្លះ?
ចិត្តវិទ្យា ជាមុខវិជ្ជាមួយ ត្រូវបានរៀបចំឲ្យមានឡើង ក្នុងប្រទេសកម្ពុជានាឆ្នាំ ១៩៩៤ សម្រាប់កម្រិតបរិញ្ញាបត្រ និងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់នៅឆ្នាំ ២០០៨ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ដេប៉ាតឺម៉ង់ចិត្តវិទ្យា មានធនធានសាស្រ្តាចារ្យជាជនជាតិខ្មែរ និងបរទេសកម្រិតអនុបណ្ឌិត និងបណ្ឌិតដែលពោរពេញទៅដោយជំនាញក្នុងការអប់រំ និងបណ្ដុះបណ្ដាលច្បាស់លាស់ ប្រកបដោយគរុកោស ល្យខ្ពស់ និងបានបណ្ដុះបណ្ដាលធនធានអ្នកចិត្តសាស្រ្ត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងស្រុក ដើម្បីលើកកម្ពស់វិស័យសុខភាពផ្លូវចិត្តនៅកម្ពុជា ប្រកបដោយសក្តានុពលជាង ២០ឆ្នាំរួចមកហើយ។
១. តើអ្វីជាចិត្តវិទ្យា?
ចិត្តវិទ្យា ជាមុខវិជ្ជាវិទ្យាសាស្រ្តមួយ ដែលសិក្សាអំពីបាតុភូតចិត្ត ដែលបាតុភូតនេះស្ដែងចេញ តាមរយៈកាយវិការ ពាក្យសម្ដី ទឹកមុខ និងអាកប្បកិរិយាជាដើម។ បាតុភូតចិត្ត ជាបាតុភូតទាំងឡាយណាដែលប្រព្រឹត្តទៅក្នុងខួរក្បាលរបស់មនុស្ស និងសម្ដែងចេញមកក្រៅតាមរយៈអំពើ អាកប្បកិរិយា ដូចជាទឹកមុខ ពាក្យសម្ដីជាដើម។ ចិត្តមនុស្សគ្មានពណ៌ គ្មានក្លិន គ្មានរស គ្មានរូបនោះទេ។
២. ហេតុអ្វីបានជាគេនិយាយថា ចិត្តវិទ្យា ជាវិទ្យាសាស្រ្ត?
ចិត្តវិទ្យា ជាវិទ្យាសាស្រ្ត ព្រោះចិត្តវិទ្យាមានកម្មវត្ថុសិក្សាច្បាស់លាស់ មានវិធីសិក្សាច្បាស់លាស់ និងផ្ដល់ផលប្រយោជន៍ដល់សង្គមមនុស្ស។ កម្មវត្តុសិក្សារបស់ចិត្តវិទ្យា គឺបាតុភូតចិត្តរបស់មនុស្ស។
៣. តើធ្វើដូចម្ដេច ទើបអាចរៀនជំនាញចិត្តវិទ្យាបាន?
ជបឋមសិស្សនិស្សិត ត្រូវច្បាស់ថាចង់រៀនជំនាញនេះ ចូលចិត្តនឹងការងារដែលទាក់ទងនឹងជំនាញនេះនៅពេលពួកគេរៀនចប់ដូចជា ការធ្វើការងារជាមួយមនុស្សដែលមានបញ្ហាផ្លូវចិត្ត ការថែទាំកុមារ ការប្រឹក្សាយោបល់ផ្លូវចិត្ត ការប្រឹក្សានៅតាមសាលារៀន អ្នកជំនាញចិត្តសាស្រ្តនៅតាមក្រុមហ៊ុនសហគ្រាសជាដើម។ និស្សិតត្រូវមានសញ្ញាបត្របាក់ឌុប ក្នុងករណីដែលចង់រៀននៅកម្រិតបរិញ្ញាបត្រ និងសញ្ញាបត្របរិញ្ញាបត្រ ក្នុងករណីដែលនិស្សិតចង់បន្តថ្នាក់អនុបណ្ឌិត និងត្រូវទៅដាក់ពាក្យចូលរៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ពីព្រោះឯកទេសនេះមិនមានបើកបង្រៀននៅតាមសាកលវិទ្យាល័យនានាទេ។
៤. តើការរៀនចិត្តវិទ្យាផ្ដល់អត្ថប្រយោជន៍ និងមានទីផ្សារការងារយ៉ាងណាខ្លះ សម្រាប់និស្សិត?
និស្សិតដែលរៀនជំនាញចិត្តវិទ្យា ក្រៅតែពីការធ្វើការងារជាមួយអង្គការ-ស្ថាប័នក្រៅរដ្ឋាភិបាល ការរៀនជំនាញនេះក៏បានជួយពួកគេ ក្នុងការប្រាស្រ័យទាក់ទងជាមួយក្រុមគ្រួសារ អ្នកជិតខាង និងមានទំនាក់ទំនងល្អនៅក្នុងសង្គមការងារ។ ក្រៅពីនេះជំនាញចិត្តវិទ្យា ក៏ជួយពួកគេឲ្យស្គាល់ខ្លួនឯង និងជួយគ្រប់គ្រង ក៏ដូចជាការកាត់បន្ថយនូវការតានតឹងចិត្ត។ លើសពីនេះទៅទៀត ការស្វែងយល់ជាមូលដ្ឋានអំពីបញ្ហានិងជំងឺផ្លូវចិត្ត អាចឲ្យពួកគេស្វែងរកជំនួយ ក្នុងការជួយសង្គ្រោះអ្នក ដែលមានវិបត្តិ ឬមានជំងឺផ្លូវចិត្តបានសមស្រប និងទាន់ពេលវេលា។ ចំពោះទីផ្សាការងារ ដែលនិស្សិតចិត្តវិទ្យាធ្វើបានមាន៖
១. ក្លាយជាសាស្រ្តាចារ្យចិត្តវិទ្យា និងចិត្តគរុកោសល្យ
២. អ្នកប្រឹក្សាយោបល់អំពីបញ្ហាផ្លូវចិត្ត
៣. អ្នកជំនាញចិត្តសាស្រ្ត ធ្វើការជាមួយវេជ្ជបណ្ឌិតឯកទេសវិកលវិទ្យា នៅតាមមន្ទីរពេទ្យរដ្ឋ
៤. អ្នកជំនាញចិត្តវិទ្យា ធ្វើការនៅតាមគ្រឹះស្ថានសិក្សា
៥. ទីប្រឹក្សាចិត្តវិទ្យានៅតាមស្ថាប័ន អង្គការ ក្រុមហ៊ុន និងក្រសួងមន្ទីរ
៦. អង្គការសង្គមកិច្ចផ្ដល់សេវាសុខភាពផ្លូវចិត្ត
៧. អ្នកស្រាវជ្រាវចិត្តសាស្ត្រសង្គម និងជាអ្នកគ្រប់គ្រងគម្រោង។
វិស័យសុខភាពផ្លូវចិត្តនៅកម្ពុជា មិនទាន់មានភាពទូលំទូលាយនៅឡើយ។ ការមិនយល់ដឹងពីសុខភាពផ្លូវចិត្ត គឺជាមូលហេតុចម្បងនៅក្នុងការធ្វើអត្តឃាត និងបង្កឲ្យមានហានិភ័យជាច្រើនដល់សង្គម ដូចដែលពាក្យស្លោកមួយពោលថា សុខភាពផ្លូវចិត្តជាម្ដាយ សុខភាពផ្លូវកាយជាឪពុក៕
អត្ថបទ៖ លន់ សេនី


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ