Connect with us

KPT+

៥ ចំណុចនេះហើយ តែងធ្វើឲ្យជីវិតមានភាពច្របូកច្របល់ គ្មានគោលដៅច្បាស់លាស់នឹងគេ

បានផុស

នៅ

ជីវិតគឺដូចកំពុងនៅលើការផ្សងព្រេងគ្មានទីបញ្ចប់។ រាល់ជំហាន ឬការសម្រេចចិត្ត ត្រូវតែគិតដោយប្រុងប្រយ័ត្នបំផុត។ ប៉ុន្តែតើអ្នកដឹងទេថា ក្នុង​ជីវិត អ្វីៗ​មិន​អាច​ដំណើរការ​ដោយ​រលូន​ទេ។​​ ប្រសិនបើអ្នក​កំពុងជួប​ប្រទះ​នូវ​អារម្មណ៍​បែបនេះ គួរតែ​ស្តាប់​ហេតុផល​ ដែល​ជាដើមចម​ធ្វើឲ្យ​ជីវិត​​ តែងតែ​មាន​ភាព​ច្របូកច្របល់​កន្លងមក។

១ អ្នកគ្មានគោលដៅច្បាស់លាស់នឹងគេ

គោលដៅមាន​ការគ្រប់គ្រង​យ៉ាង​សំខាន់​លើ​ជីវិត​ ដែល​យើង​កំពុង​រស់នៅ​នា​ពេល​បច្ចុប្បន្ន។ ដូច​ជា​អ្នក​កំពុង​ធ្វើ​ដំណើរ ប្រាកដ​ណាស់​អ្នក​ត្រូវ​ដឹង​ថា ​ត្រូវ​ទៅ​ណា កន្លែងណាដែរ។ ការ​មិន​មាន​គោលដៅ​ច្បាស់លាស់​ គឺជា​ហេតុផល​មួយ​ដែល​ធ្វើ​ឲ្យជី​វិត​​តែងតែ​មាន​អារម្មណ៍​រញ៉េរញ៉ៃ។ អ្នក​មិន​ដឹង​ថា ​ត្រូវ​ដាក់​គោលដៅ​អ្វី​ និង​ផែនការ​ប្រភេទ​ណា​ដែល​ត្រូវ​ធ្វើ។ ក្នុងជីវិត គ្រាន់តែ​ដើម្បី​ដើរ​តាម​កន្លែង​ដែល​ចរន្ត​នាំ​ទៅ​ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ ទំនោរ​​មើលស្រាល​បញ្ហា​តូចតាច​ថា​ជា​កាក់ល្អិត

បញ្ហា​មិន​អាចបំបែកចេញ​ពីមនុស្សគ្រប់គ្នាបានទេ។ យើងម្នាក់ៗត្រូវតែមាន​ដំណើរ​ផ្លាស់ប្ដូរ និង​វេន​នៃ​ផ្លូវ​ជីវិត​រៀងៗខ្លួន។ ប្រសិន​បើ​អ្នក​ជា​មនុស្ស​ម្នាក់​ ដែល​តែងតែ​មាន​អារម្មណ៍​ច្របូកច្របល់​គ្រប់​ពេល​វេលា វា​អាច​ជា​ហេតុផល​មួយ​ដោយសារ​តែ​អ្នក​មើល​ស្រាល​បញ្ហា​តូចតាច ​គិត​ថា​ជា​រឿង​កាក់ល្អិត​ សម្រាប់​ខ្លួនឯង។

៣ ជារឿយៗ​ជាប់​ក្នុង​ភាព​អវិជ្ជមាន

ភាពអ​វិជ្ជមាន​នៃ​ជាតិពុល​គឺជា​បញ្ហា​ប្រឈមមួយ ​ដែល​ជា​រឿយៗ​អូស​អ្នក​ចូល​ទៅ​ក្នុង​ស្ថានភាព​ដ៏​អាក្រក់​បំផុត។ ការជាប់នៅក្នុង​ភាពអ​វិជ្ជមាន​​ គឺ​ជា​ហេតុផល​មួយដែល​អ្នក​តែងតែ​មាន​អារម្មណ៍​ច្របូកច្របល់​ក្នុង​ជីវិត។ ការ​មិន​លើកទឹកចិត្ត និង​ការ​ផ្ដល់​យោបល់​មិន​ពិត​ ដែល​ខ្ចាត់ខ្ចាយ មាន​សក្ដានុពល​ធ្វើ​ឲ្យ​អ្នក​ច្របូកច្របល់លើសមុន ហើយ​ថែម​ទាំង​ទម្លាក់​យើង​ទៅ​ក្នុង​ស្ថានភាព​ដ៏​អាក្រក់​បំផុត​ផងដែរ។

៤ គ្មាន​គោលការណ៍​ច្បាស់លាស់

អត្ថិភាព​នៃ​គោលការណ៍​ ពិត​ជា​ដើរតួនាទីយ៉ាងសំខាន់​សម្រាប់​ជីវិត​យើង។ តាម​ពិត គោលការណ៍​មួយ​ត្រូវ​បាន​គេ​ដាក់​បញ្ចូល​ជា​ញឹកញាប់ ​តាំង​ពី​យើង​នៅ​តូច។ ជាការពិតណាស់ អ្នកនៅតែចងចាំនូវដំបូន្មានមួយចំនួន​ ដែលបានប្រាប់អ្នកថា ជា​មនុស្ស​ដែល​មាន​ភាព​រឹងមាំ​ក្នុង​បញ្ហា​អ្វី​មួយ ហើយ​មិន​ងាយ​នឹង​រង្គោះរង្គើ​ ដោយសារតែ​មនុស្ស​ផ្សេង​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា តាម​ការ​ពិត មិន​មែន​អ្នក​រាល់​គ្នា​ពិត​ជា​យល់​ពី​រឿង​នេះ​ទេ។ តាមពិតទៅ ការ​មិនមាន​គោលការណ៍​ជីវិត​ច្បាស់លាស់ គឺ​ជា​ហេតុផលមួយ​ដែលធ្វើឲ្យជីវិត​របស់អ្នកតែង​តែមាន​ភាព​វឹកវរ។ ជាពិសេស​ ក៏​ងាយ​នឹង​មាន​អារម្មណ៍​រសើប​​នៅ​កណ្ដាល​បរិយាកាស ​មិន​ច្បាស់លាស់​ដូចគ្នា។

៥ មិន​ធ្វើ​ផែនការ​ដោយ​ប្រុងប្រយ័ត្ន

ការធ្វើផែនការ គឺជា​ផ្នែកសំខាន់បំផុតនៃជីវិត។ ផែនការដែល​មាន​រចនា​សម្ព័ន្ធ​ច្បាស់លាស់ ​គឺ​ដូចជា​សៀវភៅ​ណែនាំ​ដែល​នាំ​យើង​ទៅរកភាពជោគជ័យ។ ប៉ុន្តែ​សំណួរ​គឺ​ថា តើ​យើង​បាន​រៀបចំ​ផែនការ​ដោយ​ប្រុងប្រយ័ត្ន​ហើយ​ឬ​នៅ? ឬយើង​កំពុង​រៀបចំ​ផែនការ​ដោយ​ចៃដន្យ? ការ​រៀបចំ​ផែនការ​មិន​ល្អ​ គឺ​ជា​ហេតុផល​មួយ​ដែលអ្នក​តែងតែ​មាន​អារម្មណ៍​ច្របូកច្របល់​គ្រប់​ពេលវេលា។ អ្នកគ្រាន់តែ​ដើរ​ដោយគ្មានការពិចារណាច្បាស់លាស់។ ប្រសិនបើ​លក្ខខណ្ឌ​បែបនេះ​នៅ​តែបន្ត ពិតណាស់​ នឹង​មានគោលដៅ និងសកម្មភាពជាច្រើនទៀត ​ដែល​បញ្ចប់​ទៅ​មិនដូចការ​រំពឹងទុករបស់អ្នកឡើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖វិធីសាស្ត្រសាមញ្ញ តែមានប្រសិទ្ធភាព ដើម្បីជួយអ្នកជំងឺបាក់ទឹកចិត្ត

ចុចអាន៖តើការរៀនមុខវិជ្ជា «ចិត្តវិទ្យា» មានទីផ្សារការងារអ្វីខ្លះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម