Connect with us

KPT+

ពាក្យថា «ឪពុក» ភ្ជាប់លក្ខខណ្ឌនិងកាតព្វកិច្ច​អ្វីខ្លះសម្រាប់គ្រួសារ?​

បានផុស

នៅ

បុរស​ខ្លះយល់ថា ឲ្យ​តែ​បង្កើត​គ្រួសារ​ មាន​កូន​ក្នុង​បន្ទុក ​គឺ​ជា​ឪពុក​ ហើយអាចបង្គាប់កូនៗឱ្យធ្វើអ្វីៗតាមបញ្ជា​ឬការគិត​របស់គាត់?

តាមការពិត ដើម្បី​ក្លាយ​ជា​ឪពុក​ពិត​ប្រាកដ​ម្នាក់​ គឺ​មិនមែន​ត្រឹម​តែ​រក​ប្រាក់​ផ្គត់ផ្គង់​​ផ្ទះ​ឡើយ តែ​ត្រូវ​អាច​ដឹកនាំ​គ្រួសារ​ឈាន​ទៅ​មុខ​ ព្រម​ជាមួយ​នឹង​ទំនួលខុសត្រូវរួមគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ធម្មតា ជា​ឪពុក​ហើយ​ជា​មនុស្ស​ប្រុស​ទៀត ​គឺ​​​មាន​ការ​ពិបាក​ចុះ​សម្រុង​ជាមួយ​កូន​ៗ​ជាង​គេ ​ជា​ពិសេស​នោះ​គឺ​កូនស្រី​តែម្ដង។ ប៉ុន្តែ​ក្នុងនាម​ជា​មនុស្ស​ប្រុស​ ជា​មេ​គ្រួសារ​​ ត្រូវ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ចិញ្ចឹម​បីបាច់​ថែរក្សា​កូនៗ ​​នូវ​វិធី​ល្អ​បំផុត​ដែល​ខ្លួន​មាន។ ឪពុក​មួយ​រូប​មិន​គ្រាន់​តែ​ស្កប់ចិត្ត​នឹង​ការ​ទៅ​រក​លុយ​មក​ផ្គត់ផ្គង់​គ្រួសារ​តែ​មួយ​មុខ​ទេ។ ប៉ុន្តែ​គាត​់ក៏​ជា​អ្នកទទួល​ខុសត្រូវ​ទាំងអស់​ក្នុង​គ្រួសារ​ដែរ ហើយក៏មិនមែន​ត្រឹម​តែ​​ធ្វើម្ហូប​ ​​ជូន​កូនៗទៅ​សាលារៀន​ឡើយ។ គាត់ក៏​បានខិតខំ​ធ្វើការ​ ដើម្បី​​ទិញ​គ្រប់យ៉ាង​ឲ្យ​កូន​តាម​អ្វី​ដែល​ពួកគេ​ចង់បាន។ ​គាត់​ចេញ​ទៅ​ក្រៅ​ហើយ​រក​លុយ​​​ ដើម្បី​មាន​លទ្ធភាព​នាំ​គ្រួសារ​ទៅ​វិស្សមកាល។ ​

ទោះ​យ៉ាង​ណា​គ្មាន​អ្វី​​សំខាន់​ជាង​រឿង​ដែល​គាត់​ដាក់​គ្រួសារ​គាត់​ជា​រឿង​​សំខាន់បំផុត​នៅ​ក្នុង​ជីវិត​គាត់​ទេ។ គាត់​តែងតែ​ផ្ដល់​អាទិភាព​ដល់​ប្រពន្ធ​និង​កូន​ៗ ពីព្រោះ​គាត់​យល់​ថា ​គ្មាន​អ្វី​នៅ​ក្នុង​ពិភពលោក​នេះ​​ចាំបាច់​ដូច​គ្រួសារ​ទេ។

ឪពុក​​គឺ​ជា​មនុស្ស​ម្នាក់​ដែល​តែងតែ​ឆ្លៀត​ពេល​ដើម្បី​គ្រួសារ​ ទោះបី​រវល់​យ៉ាងណា​ក៏ដោយ។ នៅ​ពេល​ណា​ដែល​ប្រពន្ធ​ឬ​កូនៗ របស់​គាត់​ត្រូវ​ការ​ជំនួយ​ គាត់​នៅ​តែ​ប្រាប់​ពួកគេ​ថា ​ពួកគេ​អាច​ពឹងផ្អែក​លើ​គាត់​បាន។ ជា​ធម្មតា​គាត់​នឹង​ធ្វើអ្វី​ដែល​គាត់​អាច​ធ្វើ​បាន​ ដើម្បី​ផ្ដល់​កម្លាំង​និង​ទំនុក​ចិត្ត​ដល់​គ្រួសារ​ ទោះបី​ប្រឈមមុខ​នឹងរឿង​អ្វី​ក៏​ដោយ​ ក៏​ឪពុក​មិន​រាថយ​ដែរ។ គាត់​គឺ​ជា​បុរស​ម្នាក់​ដែល​មិន​ដែល​បោះបង់​ចោល​គ្រួសារ​របស់​គាត់​ សូម្បី​តែ​ពេល​ដែល​ពួកគេ​ប្រឈម​មុខ​បញ្ហា។ ត្រូវ​ចងចាំ​ថា ​គ្មាន​បុរស​ណា​ល្អឥតខ្ចោះ​ឡើយ។ ប៉ុន្តែ​ជា​ឪពុក​​ម្នាក់នឹង​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព​ ដើម្បី​បង្ហាញ​រាល់​ពេល​ដែល​គ្រួសារ​របស់​គាត់​ត្រូវការ។

គាត់​តែងតែ​ធ្វើអ្វី​ដែល​គាត់​អាច​ធ្វើ​បាន​ ដើម្បី​រក្សា​គ្រួសារ​​ឲ្យ​នៅ​ស្ថិតស្ថេរ​។ គាត់​សុខចិត្ត​លះបង់​នូវ​តម្រូវការ​ផ្ទាល់ខ្លួន ​និង​បំណង​ប្រាថ្នា​ ​ដើម្បី​ជា​ប្រយោជន៍​ដល់គ្រួសារទាំងមូល។ ឪពុក​តែងតែ​មាន​ឆន្ទៈ​ក្នុង​ការ​សម្របសម្រួល​និង​ការ​លះបង់​ចាំបាច់។

គាត់​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា​ គ្រួសារ​របស់​គាត់​រីករាយ​និង​ស្រឡាញ់​គ្នា។ គាត់​ក៏​ដើរ​តួ​ជា​អ្នក​អប់រំ បង្រៀន​មេរៀន​សំខាន់ៗ​និង​រឿង​ល្អៗ​នៅ​ក្នុង​ជីវិតកូនៗ។ គាត់​បាន​បង្រៀន​កូនប្រុស​ពី​របៀប​ស្រឡាញ់​ស្ត្រី​ ស្រឡាញ់​ភរិយា​ដោយ​អស់​ពី​ចិត្ត។ គាត់​បង្រៀន​កូនស្រី​ពី​របៀប​ការពារ​ខ្លួន​ និង​ក្រោកឈរ​ឡើង​នូវ​អ្វី​ដែល​នាង​ជឿជាក់លើខ្លួនឯង។

ឪពុកគឺ​ជា​មនុស្ស​ម្នាក់​ដែល​ធ្វើ​ឲ្យ​កូន ៗ រ​ត្រូវ​បាន​បំពាក់​ដោយ​លក្ខណៈ​និង​គុណធម៌​សំខាន់ៗ​ ដែល​រួមមាន​សេចក្ដី​សប្បុរស​ ភាព​ស្មោះត្រង់​ ការ​អត់ធ្មត់​ ការ​យោគយល់​និង​ការ​ស្រឡាញ់។ ជា​ការ​ពិត​ណាស់ ​ទាំង​នេះ​មិនមែន​ជា​របស់​ដែល​ត្រូវ​បង្រៀន​នៅ​សាលា​ទេ។ នោះ​ហើយ​ជា​មូលហេតុ​ដែល​គាត់​ខិតខំ​ប្រឹងប្រែង​បង្រៀន​គោលការណ៍​ទាំង​នេះ​ដល់​កូនៗ របស់​គាត់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ relrules

ចុចអាន៖ មូលហេតុ ៧ យ៉ាងធ្វើឲ្យមនុស្សបរាជ័យងើបមុខមិនរួច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ១៥ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥៦ នាទី មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម