Connect with us

KPT+

ការសិក្សា៖ ដើរច្រើនក៏អាចកាត់បន្ថយហានិភ័យ ជំងឺផ្លូវចិត្ដបាន

បានផុស

នៅ

ការសិក្សាក៏បានធ្វើឡើងជាបន្ដបន្ទាប់ចង្អុលបង្ហាញពីឥទ្ធិពល នៃការហាត់ប្រាណជាប្រចាំថ្ងៃ ដើម្បីកាត់បន្ថយបញ្ហាសុខភាពរាងកាយ និងផ្លូវចិត្ដ។ ជាការណែរនាំការបង្កើតទម្លាប់ដើរ ក៏អាចកាត់បន្ថយហារនិភ័យពីជំងឹស្ដ្រេសបានមួយកម្រិតផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសិក្សាបានលើកឡើងថា យុវវ័យដែលបង្កើតទម្លាប់ហាត់ប្រាណដោយដើរ ជាមធ្យមក្នុងចំនួនត្រឹម ២,៥ម៉ោងក្នុងមួយសប្ដាហ៍ អាចកាត់បន្ថយហារនិភ័យពីបញ្ហាផ្លូវចិត្ដ យ៉ាងហោច ២៥% បើធៀបនឹងអ្នកដែលមិនបានហាត់ប្រាណ។ លទ្ធផលសិក្សានេះឃើញថា មានប្រយោជន៍ខ្លាំង ពីព្រោះការហាត់ប្រាណដោយការដើរ យើងក៏អាចធ្វើបានជាប្រចាំ ដូចជាការដើរទៅសាលា ទៅផ្សារ នៅកន្លែងធ្វើការ អាចធ្វើបានច្រើនម៉ោង​លើស​ការរំពឹងទុកត្រឹម ២,៥ម៉ោងក្នុងមួយសប្ដាហ៍។

លោក Adam Chekroud ជំនួយការផ្ទាល់សាស្ដ្រាចារ្យផ្នែកសុខភាពផ្លូវចិត្ដនៅសាកលវិទ្យាល័យ Yale សហរដ្ឋ​អាមេ​រិក និង ជាសមាជិកមួយរូបក្នុងគម្រោងសិក្សានេះបានប្រាប់សារព័ត៌មាន CNNថា គ្រាន់តែបង្កើតទម្លាប់ដើរ យ៉ាងហោច ៣ពេល ក្នុង១ពេលស្មើនឹង ៤៥នាទី ក្នុងមួយសប្ដាហ៍ក៏អាចធ្វើឲ្យយើងមានសុខភាពផ្លូវចិត្ដល្អបានដែរ។

បើតាម​ការណែនាំរបស់មជ្ឍមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់អាមេរិក(CDC) ធ្លាប់បានចេញផ្សាយស្ដីអំពីសកម្មភាពហាត់ប្រាណប្រចាំថ្ងៃយុវវ័យ យ៉ាងហោចត្រឹមរយៈពេល ២,៥ម៉ោង ប្រចាំសប្ដាហ៍គឺល្អសម្រាប់សុខភាព ទាំងរាងកាយ និងស្មារតី។ ការហាត់ប្រាណជាប្រចាំ ទោះតិចឬច្រើនក្ដី សឹងតែផ្ដល់ប្រយោជន៍ដល់សុខភាព ប៉ុន្ដែ​រឿងដែលសំខាន់គឺពេលវេលា។ លោក Adam បន្ដទៀតថា ការគ្រប់គ្រងពេលវេលាគឺជារឿងដែលចាំបាច់ ស្របពេលបច្ចុប្បន្នមនុស្សភាគច្រើនមានការរវល់ ពួកគេពិបាកឆ្លៀតពេលទៅហាត់ Gym ហាត់កីឡាផ្សេងៗទៀតជួន​កាលទាំងនេះក៏អាចជាសម្ពាធផ្លូវអារម្មណ៍បន្ថែមរបស់ពួកគេផងដែរ។

របាយការសិក្សាមួយផ្សេងទៀតចេញផ្សាយកាលពីដើមឆ្នាំ ២០២០ ស្ដីអំពីការបង្កើតទម្លាប់រាងកាយសកម្មរបស់​​យុវវ័យដើម្បីបញ្ជៀសពួកគេពីបញ្ហាសុខភាពផ្លូវចិត្ដ ក៏បានបង្ហាញដែរថា សម្រាប់យុវវ័យដែលនៅចន្លោះអាយុ ១២ ទៅ ១៨ឆ្នាំ ត្រូវធ្វើសកម្មភាពរាងកាយដូចការហាត់ប្រាណឲ្យបានយ៉ាងហោច ៦០នាទី ប្រចាំថ្ងៃ ក៏អាចកាត់បន្ថយ​ពីបញ្ហាជំងឺបាក់ទឹកចិត្ដបាន ១០%។ សកម្មភាពទាំងនោះមានដូចជា ការជិះកង់ ការរត់លេង និងសកម្មភាពការងារប្រចាំថ្ងៃជាដើម ក៏អាចចាត់ទុកជាការហាត់ប្រាណ។

ជារួមការបង្កើតទម្លាប់ហាត់ប្រាណដូច​ជាដើរប្រចាំថ្ងៃឲ្យបានយ៉ាងហោច ១២នាទី​ក្នុង​មួយ​ថ្ងៃ​ ក៏អាចជាចំណែកមួយផ្ដល់លទ្ធផលល្អសម្រាប់សុខភាពផ្លូវចិត្ដផងដែរ។ ថ្វីដ្បិតតែការហាត់ប្រាណមួយនេះ មានលក្ខណៈស្រាលជាងការហាត់ប្រាណបែបរត់ បែបជិះកង់ តែយើងក៏អាចធ្វើបាន ដោយច្នៃពីការដើរដោយធម្មតា ដូចជាការដើរទៅសាលា ទៅផ្សារ ឬនៅកន្លែងធ្វើការ ជាប្រចាំ ប្រសិនជាមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ហាត់ប្រាណទេនោះ៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖រោគសញ្ញា ៥ លើរាងកាយ អាចមើលឃើញដោយភ្នែក និងបញ្ជាក់ថា អ្នកកំពុងមានជំងឺផ្លូវចិត្ត

ចុចអាន៖Mania ជាជំងឺផ្លូវចិត្តម្យ៉ាង ដែលពុំសូវមានអ្នកស្គាល់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១២ នាទីutes មុន

កម្ពុជាចុះបញ្ជីក្រុមហ៊ុនជប៉ុនចំនួន ៩០ កើនឡើងជាង ២០ភាគរយ ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ១៥ នាទីutes មុន

ជប៉ុននឹងបន្តជួយដល់ខេត្តសៀមរាប លើការអនុវត្តគម្រោងទីក្រុងសៀមរាបឆ្លាតវៃ ដំណាក់កាលទី២

ហាងលក់ទំនិញចិន​
ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ចិនទំនងបង្កើនការនាំចូល​ស្បៀងពីអឺរ៉ុប អាមេរិក​​ឡាទីន ជំនួសអាមេរិក

ជីវិតកម្សាន្ដ១៩ នាទីutes មុន

តារាកូនកាត់ ណាសាឌី ខ្លោចចិត្តអាណិតចង់ជួយ តាស៊ីក្លូវ័យ ៧០ឆ្នាំ ដែលរងហិង្សាពីបុរសម្នាក់

ឌី សាវ៉េត
ជីវិតកម្សាន្ដ៣៧ នាទីutes មុន

កំពូលតារាភាពយន្តខ្មែរអ្នកស្រី ឌី​ សាវ៉េត ជំរុញទឹកចិត្តកូនស្រីពៅ បន្តឆន្ទៈលើកស្ទួយសិល្បៈវប្បធម៌ជាតិ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

សន្តិសុខសង្គម៦ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍៧ ម៉ោង មុន

រថយន្តធុនធំបុករះម៉ូតូ៣គ្រឿងទាំងព្រឹកនៅផ្លូវ៦០ម៉ែត្រ

មុនីរស្មី
ជីវិតកម្សាន្ដ១១ ម៉ោង មុន

មុនីរស្មី សង្ឃឹមថា ករណីរបស់ខ្លួន ជាសារមួយដាស់តឿនដល់មនុស្សគ្រប់រូប បញ្ឈប់នូវការបៀតបៀនគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម