KPT+
ចំណេះដឹងសំខាន់ៗ មុនពេលសម្រេចចិត្តចាក់សាក់លើកដំបូង
ការចាក់សាក់ជាលើកដំបូង អាចជារីករាយ ឬផ្តល់ភាពភ័យខ្លាចក្នុងពេលតែមួយ។ ដោយអ្នកដែលមានបំណងចង់បានស្នាមសាក់នៅលើស្បែក ប្រហែលជាមានចម្ងល់មួយចំនួនដូចជា ការឈឺចាប់ សុវត្ថិភាព តម្លៃ និងគុណភាព បន្ទាប់ពីចាក់សាក់ជាដើម។
ថ្ងៃនេះ កម្ពុជាថ្មី នឹងចែករំលែកនូវចំណេះដឹងដ៏មានអត្ថប្រយោជន៍ ទាក់ទងនឹងការចាក់សាក់ទាំង៥ តាមរយៈការស្រាវជ្រាវ និងបទពិសោធន៍របស់អ្នកជំនាញបរទេស។
១.ទំហំអាស្រ័យតាមពេលវេលា
ជាទូទៅ ស្នាមសាក់ដែលធំ ឬមានម៉ូដច្រើន ត្រូវចំណាយពេលច្រើនដង ទើបរួចរាល់។ ដូចនេះស្នាមសាក់របស់អ្នកប្រហែលជាមិនទាន់រួចរាល់ពេញលេញទេ ក្នុងវគ្គដំបូង។ ដោយរូបសាក់ផ្ទាំងធំៗ និងពណ៌ច្រើនអាចចំណាយពេលពីរដង។ បើសិនជាម៉ូដសាក់ពេញទាំងដៃទាំងមូល អាចចំណាយពេលដល់ទៅមួយខែ ហើយតម្លៃក៏ថ្លៃតាមនឹងដែរ។ សម្រាប់ស្នាមសាក់សាមញ្ញ តូចៗ ដូចជា រូបផ្កាយ ឬរូបបេះដូង ចំណាយពេលប្រហែល ៥នាទី ប៉ុណ្ណោះ។ ម្យ៉ាង អ្នកក៏អាចនាំមិត្តភក្តិ ឬអ្នកស្គាល់ដែលពួកគេធ្លាប់មានបទពិសោធន៍ក្នុងការចាក់សាក់ ដើម្បីជួយណែនាំ និងចចារជាមួយជាងសាក់ចៀសវាងការចាញ់បោកក្នុងប្រការណាមួយ។
២.អ្នកអាចមានប្រតិកម្មជាមួយទឹកថ្នាំ
អ្នកជំនាញខាងសាលស្បែកបាននិយាយថា ប្រតិកម្មចំពោះការចាក់សាក់ និងទឹកថ្នាំអាចកើតមានចំពោះមនុស្សមួយចំនួន ប៉ុន្តែមិនកើតឡើងលើប្រភេទស្បែកមនុស្សជាទូទៅទេ។ ជាធម្មតា អ្នកដែលមានស្បែកងាយប្រតិកម្ម អាចមានបញ្ហាស្បែកក្នុងអំឡុងពេលចាក់សាក់ ដូចជាដំណើរការសម្អាត និងសម្លាប់មេរោគទៅលើស្បែក មិនចាំបាច់តែប៉ះផ្ទាល់នឹងទឹកថ្នាំចាក់សាក់ឡើយ។ បើសិនជាអ្នកប្រឈមនឹងការអាឡ័កស៊ីស្បែកធ្ងន់ធ្ងរ បន្ទាប់ពីការចាក់សាក់ដែលមានរោគសញ្ញាដូចជា ស្នាមកន្ទួលរមាស់ក្រហមនៅលើស្បែក អ្នកអាចទៅជួបពេទ្យសាលស្បែកបាន។ បើតាមវេជ្ជបណ្ឌិតជំនាញ គឺថាអាចព្យាបាលបានដោយគ្រាន់តែប្រើថ្នាំ steroids និង គ្រីម hydrocortisone តាមការណែនាំ។
៣. គ្រប់អាយុ (ចាប់ពី១៨ ឆ្នាំ)
នៅតាមប្រទេសមួយចំនួន បើសិនជាក្មេងក្រោម ១៨ ឆ្នាំ មិនអនុញ្ញាតឱ្យចាក់សាក់បានទេ ដូចទៅនឹងភាពយន្ត១៨+ ឬ ភាពយន្តភ័យរន្ធត់ជាដើម។ ប៉ុន្តែបើក្នុងប្រទេសដែលមិនកំណត់អាយុ អ្នកមានបំណងចាក់សាក់ ត្រូវឆ្លងកាត់ការអនុញ្ញាតពីអាណាព្យាបាលសិន។
៤. ត្រួតពិនិត្យសម្ភារៈចាក់សាក់
អ្នកត្រូវប្រាកដថា ជាងសាក់ប្រើប្រាស់សម្ភារៈថ្មីទាំងអស់ រួមមានម្ជុលថ្មី ទឹកថ្នាំមានគុណភាព និងរក្សាអនាម័យដោយប្រើប្រាស់ស្រោមដៃបានត្រឹមត្រូវ។ ចៀសវាងការប្រើប្រាស់ម្ជុលចាស់ដដែលគ្នា ដែលអាចចម្លងមេរោគ ឬបណ្ដាលឱ្យអ្នកឆ្លងនូវជំងឺធ្ងន់ធ្ងរ ដូចជា មេរោគអេដស៍ ឬរោគរលាកថ្លើមប្រភេទ B ជាដើម។ មួយវិញទៀត វត្ថុមួយចំនួនដូចជា ដែលធ្វើឡើងពីថ្លើមថ្ម ឬឈើ មិនមែនជាជម្រើសល្អក្នុងការយកមកចាក់សាក់នោះទេ ពីព្រោះវាមានភាពលំបាកក្នុងការសម្អាតអនាម័យឱ្យបានពេញលេញ។ ដែកអ៊ីណុកជាវត្ថុធាតុដើមស័ក្តសមបំផុត ក្នុងការយកមកធ្វើជាសម្ភារៈចាក់សាក់។
៥. កុំទទួលសេវាកម្មដែលមិនតាមតម្រូវចិត្តអ្នក
បើសិនជាម្ចាស់ហាង ឬជាងសាក់ មិនព្រមធ្វើតាមតម្រូវការរូបរាង ឬម៉ូដសាក់ដែលអ្នកស្រឡាញ់ទេ អ្នកគួរតែបញ្ឈប់ទទួលសេវាកម្មរបស់ពួកគេតែម្ដង។ ជាពិសេស នៅពេលដែលពួកគេនិយាយរិះគន់ពីចំណង់ចំណូលចិត្ត រូបភាពសាក់របស់អ្នក ឬធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រណុកក្នុងចិត្តជាដើម។ អ្នកត្រូវប្រាកដថា គួររកសេវាកម្មពីជាងសាក់ណាដែលស្របតាមចំណង់ចំណូលចិត្ត និងពន្យល់ណែនាំអ្នកបានត្រឹមត្រូវល្អ៕
ប្រែសម្រួល៖ លីលី
ចុចអាន៖ហេតុផល ៦យ៉ាង ដែលយើងគួរគិតហើយគិតទៀត មុនសម្រេចចិត្តចាក់សាក់
ចុចអាន៖១០ វិធី លុបស្នាមសាក់ចេញពីដងខ្លួន បានយ៉ាងមានប្រសិទ្ធភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២២ ម៉ោង ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៥ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី