Connect with us

KPT+

មហាសេដ្ឋី Warren Buffet ៖ «គ្មានអ្វីអាចរាំងខ្ទប់អាមេរិកបានទេ»

បានផុស

នៅ

អ្នកមានម្នាក់ក្នុងចំណោមអ្នកមានបំផុតនៅលើពិភពលោកបានគាំទ្រសហរដ្ឋអាមេរិកក្នុងការ​រើបរើ ទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺរាតត្បាតឆ្លងរាលដាលយ៉ាងខ្លាំងនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Warren Buffett បានធ្វើការវាយតម្លៃសុទិដ្ឋិនិយមអំពីសមត្ថភាពរបស់សហរដ្ឋអាមេរិកក្នុងការទប់ទល់នឹងវិបត្តិសេដ្ឋកិច្ច ទោះបីគាត់បានទទួលស្គាល់ថា ជំងឺរាតត្បាតប្រភេទនេះអាចមានផលប៉ះពាល់ជាច្រើននិងខ្លំាងបំផុតក្តី។

បុរសវ័យ ៨៩ ឆ្នាំរូបនេះបានថ្លែងនៅក្នុងការប្រជុំប្រចាំឆ្នាំ Berkshire Hathaway នៅ Omaha រដ្ឋ Nebraska ដែលត្រូវបានប្រារព្ធធ្វើជាលើកដំបូងស្ទើរតែគ្មានម្ចាស់ភាគហ៊ុនមកចូលរួមសោះ ដោយសារតែភ័យខ្លាច​ជំងឺរាតត្បាត។

លោក Buffett បានមានប្រសាសន៍ទទួលស្គាល់ថា ផលប៉ះពាល់នៃជំងឺរាតត្បាតបានបំផ្លាញសេដ្ឋកិច្ចពិភពលោករួចទៅហើយក្នុងវិសាលភាពទូលំទូលាយ ប៉ុន្តែគាត់នៅតែមានសុទិដ្ឋិនិយមថា សហរដ្ឋអាមេរិកប្រយុទ្ធ​បាន​ប្រកប​ដោយ​ជោគជ័យ ដូចកាល​ចេញពីវិបត្ដិសង្គ្រាមលោកលើកទី ២ និងជំងឺរាតត្បាតផ្តាសាយកាលពីជាងមួយសតវត្សរ៍មុន។

លោក Buffett បានមានប្រសាសន៍ថា​ « នេះពិតជាការពិសោធន៍មួយ! ខ្ញុំនៅតែជឿជាក់ … គ្មានអ្វីដែលអាចបញ្ឈប់ រារាំង​អាមេរិកបានទេ។»

ការប្រជុំប្រចាំឆ្នាំបានចាប់ផ្តើមជាច្រើនម៉ោងបន្ទាប់ពីក្រុមហ៊ុន Berkshire បានរាយការណ៍ពីការខាតបង់សុទ្ធនៅត្រីមាសដំបូងក្នុងទឹកប្រាក់ចំនួន ៤៩,៧៥ ពាន់លានដុល្លារ (៧៧,៤៧ ពាន់លានដុល្លារ) ដែលឆ្លុះបញ្ចាំងពីការខាតបង់ដ៏ធំធេងដែលមិនធ្លាប់មាន ចំពោះផ្សារ​ភាគហ៊ុនទូទៅនៅ ធនាគារអាមេរិកនិងក្រុមហ៊ុនអេបផល៕

ប្រែសម្រួល៖ ចម្រើនតារា

ចុចអាន៖ អត្ថាធិប្បាយ៖ រឿងដែល បៃឌិន ត្រូវធ្វើមុនគេ​ គឺរក្សាតំណែងអាមេរិកក្នុងក្រសែភ្នែកពិភពលោក

ចុចអាន៖ អត្ថាធិប្បាយ៖ ចង់​គ្រប់គ្រង​អនាគត ចាំបាច់​ត្រូវ​ព្យាករណ៍​ដឹង​អំពី​តិចណូឡូជី​ជាមុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម