KPT+
កើតក្នុងត្រកូលអភិជនមែនពិត កូនប្រុសតែមួយមហាសេដ្ឋី Bill Gates ប្រើជីវិតសាមញ្ញបំផុត
ជាកូនទី២ និងជាកូនប្រុសតែមួយរបស់មហាសេដ្ឋី Bill Gates យុវជន Rory John Gates គឺជាមនុស្សម្នាក់ដែលប្រើជីវិតឯកជន និងសាមញ្ញបំផុត ប៉ុន្តែគេក៏ជាបេក្ខជនឆ្នើមម្នាក់ដែលអាចនឹងបន្តតំណែងពីឪពុក នាពេលអនាគតផងដែរ។
![www.thefamouspeople.com/profiles/images/rory-jo...](https://www.thefamouspeople.com/profiles/images/rory-john-gates-1.jpg)
ថ្វីត្បិត Rory ជាកូនប្រុសរបស់មហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតក្នុងពិភពលោកក៏ដោយ ក៏យុវជនរូបនេះរស់នៅដោយប្រើជីវិតយ៉ាងសាមញ្ញ មិនប្រើបណ្ដាញសង្គម ហើយមិនសូវមានអ្នកស្គាល់នោះទេ។ ព័ត៌មានភាគច្រើនអំពី Rory ត្រូវបានគេដឹងឮ តាមរយៈការបង្ហោះលើ Instagram ឬការសម្ភាសន៍ជាមួយលោក Bill Gates និងភរិយាប៉ុណ្ណោះ។
បកទៅកុមារភាព តាំងពីកើតមក Rory បានរស់នៅក្នុងវីឡា super villa Xanadu ជាមួយបងប្អូនស្រីទាំង ២នាក់ ដែលវីឡានេះស្ថិតនៅក្នុងរដ្ឋធានី Washington។ វីឡា super villa Xanadu បំពាក់ដោយគ្រឿងបរិក្ខារដូចសណ្ឋាគារអ៊ីចឹង រួមមាន អាងហែលទឹក ឆ្នេរសមុទ្រសិប្បនិម្មិត និងប្រព័ន្ធសំឡេងក្រោមទឹក។ល។ តាមការប៉ាន់ស្មាន វាមានតម្លៃប្រហែល ១៥០លានដុល្លារអាមេរិកឯណោះ។
ដោយសារឪពុកម្ដាយតែងតែបង្រៀនកូនបានយ៉ាងល្អ Rory បានក្លាយទៅជាទំពាំងស្នងឬស្សីនៅក្នុងសង្គម និងជាកូនដើតាមគន្លងធម៌។ នរណាៗក៏សរសើរពី Bill Gates និងភរិយាដែរ ព្រោះទោះជាកូនៗកើតក្នុងគ្រួសារដែលមានសព្វគ្រប់ក៏ដោយ ក៏អ្នកទាំងពីរអប់រំពួកគេរៀនទទួលខុសត្រូវ ដោយតែងតែឱ្យពួកគេលាងចានដោយខ្លួនឯង បន្ទាប់ញ៉ាំបាយរួច។
មិនតែប៉ុណ្ណោះ កូនៗរបស់ Bill Gates មិនអាចប្រើទូរសព្ទនោះទេ ទាល់តែពួកគេមានអាយុ ១៤ ឆ្នាំសិន។ ហើយនៅលើតុអាហារ ក៏មិនអនុញ្ញាតឱ្យកាន់ទូរសព្ទដែរ ពោលគ្រួសារនេះ តែងដាក់វិន័យយ៉ាងតឹងរ៉ឹងចំពោះការជាប្រើប្រាស់របស់របរបច្ចេកវិទ្យានៅក្នុងផ្ទះ គឺត្រូវតែមានពេលវេលាកំណត់ត្រឹមត្រូវ។ ជារឿយៗ Bill តែងនាំកូនទៅព្រះវិហារមិនដែលខាន និងចូលរួមយ៉ាងសកម្មស្ម័គ្រចិត្តផ្សេងៗទៀតផង។ ដោយសារទង្វើទាំងនេះហើយ ទើប Rory ទទួលបានឥទ្ធិពលវិជ្ជមានពីឪពុកម្តាយ ហើយមិនធ្លាប់មានរឿងអាស្រូវអ្វីនោះទេ។
![Cậu con trai kín tiếng của tỷ phú Bill Gates: Thông thạo 3 thứ tiếng](https://static1.bestie.vn/Mlog/ImageContent/202204/dqq1634797731-bfa5a3.jpg)
ដោយដើរតាមគន្លងគ្រួសារ Rory បានចូលរៀននៅសាលា Lakeside ក្នុងទីក្រុង Seattle រដ្ឋ Washington ។ បន្ទាប់គេបានបញ្ចប់ថ្នាក់បរិញ្ញាបត្រវិស្វកម្មផ្នែកសេដ្ឋកិច្ច និងវិទ្យាសាស្ត្រកុំព្យូទ័រ នៅសាកលវិទ្យាល័យ Duke ដែលជាសាលាដ៏ល្បីមួយ ដែល Melinda ជាម្ដាយធ្លាប់ចូលរៀន។ នៅឆ្នាំ២០២២នេះ Rory បានចុះឈ្មោះចូលរៀនបន្តថ្នាក់អនុបណ្ឌិត នៅសកលវិទ្យាល័យ Chicago ។
បន្ទាប់ពីចុះចូលរៀននៅសាលាថ្មី លោក Bill Gates បានទិញផ្ទះមួយនៅទីក្រុង Chicago ។ ផ្ទះនេះនៅក្បែរសាកលវិទ្យាល័យ Chicago អាចសម្រួលការទៅមកសាលាបានងាយស្រួល។ វាទិញក្នុងតម្លៃជិត ១.២៥លានដុល្លារអាមេរិក ដែលមានបន្ទប់គេងចំនួន ៥បន្ទប់ និងកន្លែងចតឡាន១។
![Cậu con trai kín tiếng của tỷ phú Bill Gates: Thông thạo 3 thứ tiếng](https://static1.bestie.vn/Mlog/ImageContent/202204/gates-family-1620121263036656405076-wqap-85277b.png)
ទោះបីធ្លាប់ចំណាយរាប់លានដុល្លា ដើម្បីឱ្យកូនរស់នៅស្រណុក ប៉ុន្តែ Bill Gates មិនចែកទ្រព្យច្រើនឱ្យកូនៗឡើយ ដែលម្នាក់ទទួលមរតកបានតែ ១០លានដុល្លារប៉ុណ្ណោះ ព្រោះលោកចង់ឱ្យពួកគេចេះរស់នៅដោយឯករាជ្យ ហើយមិនពឹងលើទ្រព្យសម្បត្តិរបស់ឪពុកម្ដាយ។
បច្ចុប្បន្ន Rory មានវ័យ ២៣ឆ្នាំហើយ តែមិនទាន់មានដំណឹងអំពីទំនាក់ទំនងស្នេហាជាមួយនារីណាឡើយ។ ជាជាញឹកញាប់គេប្រទះឃើញ Rory ចូលរួមក្នុងសកម្មភាពស្ត្រី ជាមួយម្តាយមិនសូវបាត់មុខឡើយ។ អ្នកស្រី Melinda ធ្លាប់និយាយថា កូនប្រុសរបស់គាត់ជាមនុស្សស្ត្រីនិយម ពោលគេជាបុរសគោរពស្ត្រីភេទជាទីបំផុត។
![Cậu con trai kín tiếng của tỷ phú Bill Gates: Thông thạo 3 thứ tiếng](https://static1.bestie.vn/Mlog/ImageContent/202204/278661183-299898558970887-8613207554288684653-n-a74ee3.jpg)
យោងតាម Luxurylaunches បានឱ្យដឹងថា Rory មានសមត្ថភាពមិនចាញ់ឪពុកនោះទេ ហើយគេអាចក្លាយជាថ្នាក់ដឹកនាំក្រុមហ៊ុន Microsoft នាពេលអនាគតបាន។ លើសពីនេះ Rory ចេះ ៣ភាសាយ៉ាងជំនាញគឺ អាល្លឺម៉ង់ អេស្ប៉ាញ និងអៀរឡង់។
មិនថាខ្លួនកើតក្នុងត្រកូលអភិជនពិតមែន ប៉ុន្តែ Rory ប្រើជីវិតរស់នៅមិនសម្ញែង ឬមិនបង្អួត ដូចកូនរបស់មហាសេដ្ឋីមួយចំនួនឡើយ។ ក្រៅពីរូបរាងសង្ហា និងពោរពេញដោយទេពកោសល្យ យុវជនរូបនេះគឺជាសិស្សពូកែនៅសាលា និងតែងតែបង្ហាញខ្លួនក្នុងសម្មភាពសប្បុរសធម៌ជាច្រើន៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប្រវត្តិអតីតភរិយាមហាសេដ្ឋី Bill Gates ដែលជាស្ត្រីឆ្នើមលើការងារមនុស្សធម៌
ចុចអាន៖ មកពិនិត្យសិក្សាលើបរាជ័យធំៗរបស់មហាសេដ្ឋី Bill Gates វិញម្តង
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច