KPT+
មនុស្ស ៣ ប្រភេទ គួរនិយាយប្រយោគសុំទោសទាំងនេះ ចៀសវាងអ្វីៗយឺតពេល
ការសុំទោសគឺជាវិធីមួយ ដែលយើងអាចធ្វើដើម្បីដឹងពីកំហុស ដែលបានធ្វើចំពោះអ្នកដទៃ។ ពាក្យសុំទោសក៏បង្ហាញថា យើងជាអ្នកទទួលខុសត្រូវក្នុងការសម្រេចចិត្ត។ ការសុំទោសនឹងបញ្ចប់វិវាទនឹងគ្នា រាល់បញ្ហាទាំងអស់អាចត្រូវបានដោះស្រាយដោយភាពស្មោះត្រង់ ជាពិសេស ពាក្យទាំងនេះ ពិតជាអាចលុបបំបាត់ស្នាមរបួសនៃបេះដូង។
នេះជាប្រយោគគួរនិយាយពាក្យសុំទោសទៅកាន់អ្នកដទៃ ឪពុកម្ដាយ ប្តីប្រពន្ធ ដែលអាចនិយាយអស់ពីចិត្ត និងបានដឹងនូវកំហុសខ្លួនប្រព្រឹត្តពិតមែន៖

១ ពាក្យសុំទោសអ្នកដទៃ
-“ខ្ញុំមិនសុំទោស អ្វីដែលមិនបានល្អឥតខ្ចោះនោះទេ ប៉ុន្តែខ្ញុំសុំទោសដែលតែងតែធ្វើខុស។
-ខ្ញុំគ្រាន់តែអាចសុំទោសអ្នក។ ខ្ញុំដឹង ប្រហែលជាខ្ញុំមិនសមនឹងសុំទោសទេ”។ “ខ្ញុំសុំទោសចំពោះកំហុសរបស់ខ្ញុំ ខ្ញុំសុំទោសអស់ពីចិត្តពីបេះដូងនូវកំហុសនេះ”។
-“សុំទោស បើពេលខ្លះខ្ញុំមិនដូចអ្វីដែលអ្នករំពឹងទុក ហើយតែងតែធ្វើឲ្យអ្នកខកចិត្ត”។ សូមអភ័យទោសចំពោះរាល់កំហុសឆ្គង។ ខ្ញុំពិតជាមិនមានន័យដូច្នោះទេ។ ពេលខ្លះពាក្យសម្ដីរបស់ខ្ញុំក៏មុតស្រួច។ ប៉ុន្តែ ខ្ញុំមិនមានបំណងធ្វើឲ្យអ្នកខូចចិត្តនោះទេ។”
– “ខ្ញុំសុំទោស ខ្ញុំនឹងមិនបណ្តោយឲ្យកំហុសឆ្គង និងភាពល្ងង់ខ្លៅរបស់ខ្ញុំ កើតឡើងមកបំបែករវាងមិត្តភាពដ៏ស្រស់ស្អាតរបស់យើងទេ។
២ ពាក្យសុំទោសទៅកាន់ឪពុកម្ដាយ
-“ប៉ាម៉ាក់ កូនសុំទោស ប្រសិនបើមានកំហុសច្រើនក្នុងអំឡុងពេលនេះ។ កូនដឹងថាការសុំទោស នឹងមិនយកការឈឺចាប់ទៅឆ្ងាយទេ ទោះជាយ៉ាងណា កូនសូមឲ្យបេះដូងរបស់ប៉ាម៉ាក់ អភ័យទោសឲ្យខ្ញុំ។ ខ្ញុំបានក្លាយទៅជាក្មេងរឹងរូស ខ្ញុំសង្ឃឹមថា ប៉ាម៉ាក់នឹងអត់ទោឲ្យខ្ញុំ” ។
– “សុំទោសផង ដែលខ្ញុំបានឆ្លាក់ស្នាមរបួសជាច្រើន នៅក្នុងចិត្តរបស់ប៉ានិងម៉ាក់។ ខ្ញុំពិតជាសុំទោស ខ្ញុំនឹងព្យាយាម ដើម្បីក្លាយជាក្មេង ដែលអ្នកអាចមានមោទនភាពទៅថ្ងៃមុខ។

៣ ពាក្យសុំទោស ចំពោះដៃគូរបស់អ្នក
–“បេះដូងខ្ញុំលោតសម្រាប់តែអ្នក សូមអភ័យទោសឲ្យខ្ញុំ” ។
-“សុំទោសដែលខ្ញុំនិយាយខុសញឹកញាប់ និយាយពាក្យដែលធ្វើឲ្យអ្នកឈឺចាប់ ដោយសារតែខ្ញុំពិតជាស្រលាញ់អ្នក ខ្ញុំសុំទោសម្តងទៀត មិនអីទេ?”
– “ការអភ័យទោស មិនផ្លាស់ប្ដូរអតីតកាលទេ តែវាពង្រីកអនាគត”។ ស្នេហារបស់យើងរឹងមាំ និងគ្មានដែនកំណត់ កុំឲ្យការត្អូញត្អែរតូចមួយ បំផ្លាញពិភពលោកដ៏ស្រស់ស្អាតនេះ ខ្ញុំស្រឡាញ់អ្នក ហើយខ្ញុំសុំទោស” ។
– “មិនថាមានរឿងអ្វីកើតឡើងទេ អ្នកនៅតែជាលេខមួយរបស់ខ្ញុំ តើអ្នកអាចអត់ទោសឲ្យខ្ញុំ ចំពោះអ្វីដែលខ្ញុំបានធ្វើ?”
យ៉ាងណាមិញ ទាំងនេះគឺជាពាក្យសុំទោសដ៏ស្មោះស្ម័គ្រ ដែលអ្នកអាចប្រើទៅកាន់ឪពុកម្តាយ សាច់ញាតិ ប្តីប្រពន្ធ ទៅកាន់អតីតរបស់អ្នក។ ចូរសុំទោស មុនពេលអ្វីៗយឺតពេល៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖៥ វិធី ដោះស្រាយជាមួយមនុស្សគ្មានសីលធម៌ ពូកែជីកកកាយ តែរឿងផ្ទាល់ខ្លួនគេ

-
KPT+៤ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ