KPT+
ផ្លាស់ប្ដូរបទពិសោធន៍ថ្មី បោះតង់ជាមួយគូស្នេហ៍ កុំភ្លេចចំណុចទាំងនេះ
ការផ្លាស់ប្ដូរបរិយាកាសដៃគូដើម្បីបំពេញតម្រូវការរីករាយទំនាក់ទំនងផ្លូវភេទ មិនមែនជារឿងមួយចម្លែកទាំងស្រុងនោះទេ ពីព្រោះថាការបង្កើតបរិយាកាសថ្មី ក៏អាចបង្កើតចំំណូលចិត្ដថ្មី អារម្មណ៍ថ្មីជាមួយដៃគូរបស់យើងបានដែរ។ មានដៃគូខ្លះក៏អាច មានចំណូលចិត្ដ បែបដំណើរកម្សាន្ដផ្សងព្រេង ឡើងភ្នំបោះតង់ ពីព្រោះគាត់យល់ថា ការផ្លាស់ប្ដូរបរិកាសបែបនេះ ក៏បង្កើតនូវទិដ្ឋភាពថ្មី ប្លែកបែបរ៉ូមែនទិចច្រើនជាងពេលធម្មតាៗ។
ជាក់ស្ដែងណាស់ថា ការរៀបគម្រោងដំណើរកម្សាន្ដលក្ខណៈដៃគូ មិនថាបែបឯកជនភាព ឬជាក្រុមក៏ដោយ កម្រនឹងភ្លេចធ្វើរឿងសប្បាយមួយនេះណាស់ ព្រោះថាវាគឺជាតម្រូវការយ៉ាងចាំបាច់ សម្រាប់ដៃគូស្នេហា។ ហេតុដូច្នេះ យើងគួរដឹងគន្លឹះមួយចំនួនជាទុនជំនួយដល់គូស្នេហ៍ ដើម្បីត្រៀមខ្លួនសម្រាប់គម្រោងបោះតង់។
១.ជ្រើសរើសទំហំតង់
ជ្រើសរើសប្រភេទតង់ សម្រាប់ដៃគូដែលមានបំណងផ្លាស់ប្ដូរបរិយាកាសល្អជាមួយគ្នា គួរតែជ្រើសរើសប្រភេទតង់ទំហំគេងគ្នា៤នាក់ មិនត្រូវជ្រើសរើសតង់ដែលគេងគ្នា២នាក់នោះទេ ព្រោះថា ការត្រៀមលក្ខណៈតង់ធំនឹងធ្វើឲ្យដៃគូ អាចប្រតិបត្ដិការបានពេញទំហឹង ងាយស្រួលមិនធ្វើឲ្យមានសញ្ញាផ្សេងៗបង្ហាញចេញក្រៅបានឡើយ។ ដៃគូអាចអនុវត្ដបានច្រើនទម្រង់ ទៅតាមចំណូលចិត្ដ ដោយគ្មានព្រួយបារម្មណ៍នឹងចង្អៀតឡើយ។
២.ជ្រើសរើសកម្រាលក្រាស់
ការត្រៀមកម្រាលក្រាស់គឺជាការគិតទៅដល់សុខទុក្ខរាងកាយដៃគូ។ ជាក់ស្ដែងការបោះតង់គេងលក្ខណៈធម្មតា មិនបាច់គិតវែងឆ្ងាយច្រើនដូចការបោះតង់គេងបែបដៃគូស្នេហានោះទេ ព្រោះការបោះតង់បែបលក្ខណៈគូស្នេហ៍អាចមានសកម្មភាពច្រើន តួយ៉ាងសកម្មភាពប្រតិបត្ដិការជាមួយដៃគូ អាចជាចលនាសំខាន់ ដោយមិនអាចតម្រូវឲ្យប្រើប្រាស់កម្រាលស្ដើងបានទេ។ មិនដូច្នោះនឹងមានការប៉ះទង្គិចច្រើន ដល់អវយវៈរាងកាយ ដៃ ជើង ធ្វើឲ្យខូចអារម្មណ៍អាចបង្កជាឧបសគ្គរារាំងដំណើរការមួយនេះ។ ដូច្នេះបើមានគម្រោងកុំភ្លេចប្រើប្រាស់កម្រាលណាក្រាស់ៗ ហើយទន់សម្រាប់ក្ដីសុខស្របគ្នាទាំងរាងកាយ និងផ្លូវចិត្ដ។
៣.ជ្រើសរើសទីតាំង
ការជ្រើសរើសទីតាំងក៏ជាជំហានដែលដៃគូត្រូវគិតពិចារណាដើម្បីត្រៀមខ្លួន ក្នុងនោះមិនថាការបោះតង់ជាក្រុម ឬជាដៃគូក៏ដោយគួរតែអនុវត្ដវិធីមួយនេះ។ ការបោះតង់គិតពីសុវត្ថិភាព ស្ងប់ស្ងាត់ បរិយាកាសល្អ និងបរិវេណស្រឡះ ដូច្នេះការបោះតង់បែបដៃគូជាក្រុម យើងក៏អាចបោះតង់គម្លាតពីគ្នាឲ្យបានយ៉ាងហោច១០ម៉ែត្រ ដើម្បីការពារ ការរំខានផ្សេងៗ ព្រោះជាក់ស្ដែងក្នុងពេលកំពុងរួមភេទ យើងមិនដឹងថានឹងមានប្រតិកម្មអ្វីខ្លះកើតឡើងរវាងដៃគូទាំងពីរ ហើយគុណភាពតង់មិនអាច ខ្ទប់សំឡេងចេញមកក្រៅបាននោះដែរ។ ដូច្នេះការត្រៀមលក្ខណៈជ្រើសរើសទីតាំងឲ្យសមរម្យគឺជារឿងសំខាន់គួរអនុវត្ដ។
៤.បិទភ្លើង
មុនចាប់ផ្ដើមប្រតិបត្កិការ ដៃគូត្រូវតែបិទភ្លើង ឬពន្លឺផ្សេងៗជាមុនសិន។ ការធ្វើបែបនេះនឹងធានាបាននូវសុវត្ដិភាពពេលយើងកំពុងអនុវត្ដព្រោះថា រាងកាយអាក្រាតទាំងសងខាងនឹងអាចបង្ហាញចេញមកក្រៅតាមរយៈស្រមោលនៃពន្លឺ។ ប៉ុន្ដែបញ្ហានេះមិនសូវជាចោទខ្លាំងទៅលើទៅគូស្នេហ៍ឯកជននោះទេ ប្រសិនពួកគេធានាបានច្បាស់ថានៅបរិវេណតំបន់នោះគ្មានជនទីបី ឬក្រុមផ្សេងដទៃទៀត។ សម្រាប់ការបោះតង់គូរស្នេហ៍លក្ខណៈឯកជនក្នុងតំបន់ដែលស្ងប់ស្ងាត់ មានពេលខ្លះក៏អាចផ្លាស់ប្ដូរបរិយាកាស នៅក្រៅតង់ក៏បានដែរដើម្បីទទួលបានបទពិសោធន៍ថ្មី អារម្មណ៍ថ្មីបែបធម្មជាតិ កាន់តែស្រស់ស្រាយជាមួយខ្យល់អាកាសបរិសុទ្ធ មើលខែ មើលផ្កាយតាមចំណូលចិត្ដ ព្រោះពេលខ្លះការរួមភេទក្នុងតង់ក៏មានភាពក្ដៅស្អុះស្អាប់ មិនមានកង្ហារ ម៉ាស៊ីនត្រជាក់នោះទេ។ ដូច្នេះការផ្លាស់ប្ដូរទីតាំងនៅក្រៅតង់ក៏ជាចំណុចល្អកាត់បន្ថយការបែកញើសបានមួយកម្រិត ប៉ុន្ដែក្នុងចំណុចនេះដៃគូអាច ប្រុងប្រយ័ត្នខ្ពស់ជាមួយនឹងសត្វល្អិត សត្វមានពិសផ្សេងៗធ្វើដំណើឆ្លងកាត់ ក៏អាចបង្កគ្រោះថ្នាក់បាន។
៥.ស្រោមអនាម័យ
ប្រើប្រាស់ស្រោមអនាម័យគឺជាជម្រើសមួយអាចប្រើការបានប្រសិនជាមាន ព្រោះការប្រើប្រាស់ស្រោមអនាម័យជួយកាត់បន្ថយការប្រលាក់ទឹករំអិលអាចធ្វើឲ្យយើងពិបាកសម្អាត ខណៈដែលស្ថិតក្នុងព្រៃមិនមានប្រភពទឹកដើម្បីសម្អាត។ ក្នុងចំណុចនេះ សម្រាប់បុរស មិនសូវជាបញ្ហានោះទេ អាចប្រើប្រាស់កន្សែងសើមត្រជាកជូតសម្អាត ប៉ុន្ដែសម្រាប់ខាងស្រីគឺមានការលំបាក ដូច្នេះការប្រើប្រាស់ស្រោមអនាម័យគឺជារឿងល្អប្រសិនជាមាន។
៦.រៀបចំតង់ឲ្យស្រេច
ការរៀបចំតង់ទុកជាស្រេចគឺជារឿងដែលត្រូវធ្វើមុនពេលចាប់ផ្ដើមជាមួយដៃគូ ព្រោះការណ៍ដែលរៀបចំតង់ទុកជាមុន ត្រូវច្បាស់លាស់ថា យើងបានត្រៀមគ្រប់សព្វលក្ខណៈ ដូចជា ច្រកចូលតង់ ត្រូវបិទមួយជាន់(ជាន់សំណាញ់) មិនត្រូវចំហរច្រកចូលទាំងអស់នោះទេ ព្រោះអាចបណ្ដាលឲ្យមាន ការចូលរំខាន ឬបង្កគ្រោះដោយសត្វចង្រៃក្នុងព្រៃដែលចេញរកស៊ីពេលយប់។ ម្យ៉ាងវិញទៀត ចំណុចនេះក៏អាចបង្កាបានក្រោយពេលរួមភេទហើយ ដៃគូសងខាងអស់ម្លាំង ផ្ដេកខ្លួនសម្រាកលង់លក់ដោយភ្លេចបិទច្រក៕
ចុចអាន៖យុវវ័យដែលនៅលីវ នឹងទទួលបានអត្ថប្រយោជន៍ទាំង ១២ នេះក្នុងជីវិត
ចុចអាន៖ឥរិយាបថ ៥ របស់បុរស បញ្ជាក់ថា គេស្រលាញ់នាងពិត មិនមែនលេងសើច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
សុខភាព២ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ