KPT+
ឲ្យកូនលេង ឬហែលទឹក ផ្ដល់គុណសម្បត្តិ ច្រើននឹកស្មានមិនដល់
ម៉ាក់ប៉ាសាកប្រាប់កូនថា “តោះកូន! ទៅលេងសួនទឹក។” ច្បាស់ជាអាអូនលោតកញ្ឆេង សប្បាយចិត្តពេញមួយថ្ងៃមិនខាន។ ក្មេងៗចូលចិត្តលេងទឹកណាស់ តែម៉ាក់ប៉ាមិនសូវបណ្ដោយឲ្យលេងតែអាច ព្រោះខ្លាចមានគ្រោះថ្នាក់កើតឡើង។ យ៉ាងណាក៏ដោយ យើងក៏ត្រូវដឹងតែថា ការឲ្យកូនលេង ឬហែលទឹក ផ្ដល់ប្រយោជន៍ដល់ការលូតលាស់ និងអភិវឌ្ឍរបស់កូនដែរ មិនមែនបានតែសប្បាយមួយមុខទេ។

ប្រយោជន៍នៃការឲ្យកូនលេង ឬហែលទឹក
១. ដឹងពីសុវត្ថិភាពពេលក្នុងទឹក
ហេតុអ្វីបានជាម៉ាក់ប៉ាមិនចង់ឲ្យកូនលេងក្នុងទឹក? ក៏ព្រោះតែខ្លាចកូនជួបគ្រោះថ្នាក់ ឧ. លង់ទឹក ឈ្លក់ទឹកជាដើម។ នៅពេលដែលម៉ាក់ប៉ាឲ្យកូនចូលរៀនហែលទឹក នោះអាអូននឹងអាចដឹងពីសុវត្ថិភាពពេលលេងក្នុងទឹក។
២. ហាត់ប្រាណ
ការហែលទឹកជាវិធីសាស្ត្រដ៏សប្បាយមួយ ដើម្បីឲ្យកូនៗបញ្ចេញសកម្មភាពរាងកាយ និងមានសុខភាពល្អ។ ការហែលទឹកប្រៀបបាននឹងលំហាត់ប្រាណជួយបង្កើនកម្លាំង ភាពបត់បែនរាងកាយ និងអាចជួយឲ្យកូនលូតលាស់កម្ពស់បានទៀតផង។
៣. ពង្រឹងសមត្ថភាពសួត
រឿងចម្បងមួយដែលអ្នកហែលទឹករៀនតាំងពីដំបូងគឺរបៀបគ្រប់គ្រងដង្ហើម ដែលម្យ៉ាងវិញទៀតជួយបង្កើនសមត្ថភាពសួតរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ការហែលទឹកអនុញ្ញាតឲ្យអុកស៊ីហ្សែនបូមចូលទៅក្នុងពេញរាងកាយ និងផ្ដល់ថាមពលកាន់តែមានប្រសិទ្ធិភាព។

៤. ពង្រឹងការផ្ដោតអារម្មណ៍
ការហែលទឹកត្រូវការផ្ចង់ទាំងផ្លូវកាយ និងផ្លូវចិត្តដូចជា ការប្រើដៃ និងជើងធាក់ទឹក ឲ្យស្របគ្នា និងការគ្រប់គ្រងដង្ហើម ដែលមិនទុកអារម្មណ៍ច្រើនដើម្បីផ្ដោតទៅលើអ្វីផ្សេងទៀតឡើយ៕
ចុចអាន៖ជំនាញសង្គមទាំង ៥ ឪពុកម្ដាយគួរ បង្រៀនកូនៗឲ្យចេះចាំ
ចុចអាន៖ប៉ាម៉ាក់ផ្ដល់ការស្រឡាញ់មិនស្មើគ្នា អាចប៉ះពាល់ការលូតលាស់របស់កូន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត