KPT+
បើកកកាយរឿងពិត រាជទាយាទវ័យក្មេង ម៉ារ៉ុក ដ៏មានឥទ្ធិពល
ក្នុងនាមជាកូនចៅរាជវង្ស ព្រះអង្គម្ចាស់ មូឡាយ ហាស្សាន់ (Moulay Hassan) នៃប្រទេសម៉ារ៉ុក ត្រូវបានគេចាត់ទុកជាបុគ្គលដ៏មានសក្ដានុពល ដោយសារទ្រង់កាន់កាប់ទ្រព្យសម្បត្តិមហាសាលទាំងក្មេងខ្ចី និងជារាជទាយាទគ្រងបល្ល័ង្ក នាពេលអនាគត។

ក្នុងចំណោមរាជវង្សានុវង្ស ដែលមានទ្រព្យសម្បត្តិមហាសាល និងកាន់អំណាចតាំងពីក្មេង ព្រះអង្គម្ចាស់ មូឡាយ ហាស្សាន់ នៃប្រទេសម៉ារ៉ុក ជាបុត្រារបស់ស្ដេចមានបំផុតទី៥ និងជាបុគ្គលវ័យក្មេងមានឥទ្ធិពលបំផុតនៅលើលោក។ រហូតមកដល់បច្ចុប្បន្ន ព្រះអម្ចាស់អង្គនេះ នៅតែស្ថិតនៅតារាងលំដាប់កំពូលនៃចំណាត់ថ្នាក់កូនមហាសេដ្ឋី ដែលមានទ្រព្យសម្បត្តិក្នុងដៃសរុបប្រមាណជាង ៦ពាន់លានដុល្លារអាមេរិក។

ព្រះអង្គម្ចាស់ មូឡាយ ហាស្សាន់ ប្រសូតក្នុងឆ្នាំ ២០០៣ គឺជាព្រះរាជបុត្រតែមួយអង្គគត់របស់ស្តេច Mohammed VI និងម្ចាស់ក្សត្រី Lalla Salma។ ក្នុងនាមជាព្រះមហាក្សត្រអនាគត ព្រះអង្គម្ចាស់ មូឡាយ ហាស្សាន់ តែងតែយាងតាមព្រះបិតារបស់ទ្រង់ដើម្បីចូលរួមកិច្ចប្រជុំនយោបាយសំខាន់ៗជាច្រើន ក៏ដូចជាជួបជាមួយអ្នកមុខអ្នកការតូចធំ តាំងពីក្មេងៗមក។ ដូច្នេះហើយទ្រង់ត្រូវបានអ្នកកាសែតកត់សម្គាល់ និងតាមប្រមាញ់ព័ត៌មាន មិនសូវបាត់នោះទេ។ ជាពិសេសព័ត៌មានដែលថា ក្នុងវ័យ ១៩វស្សាឆ្នាំនេះ ព្រះអង្គម្ចាស់ នៅលីវនៅឡើយ កំពុងទទួលបានការចាប់អារម្មណ៍ពីមហាជន។

ដោយឡែកកាលពីឆ្នាំមុន ជាខួបគម្រប់ ១៨វស្សា របស់ព្រះអង្គម្ចាស់ មូឡាយ សមាជិកព្រះរាជវង្សានុវង្ស និងប្រជាជនម៉ារ៉ុកទាំងអស់ បានប្រារព្ធពិធីដ៏ឱឡារឹកមួយថ្វាយទ្រង់។ ព្រឹត្តិការណ៍នេះជាឱកាសដើម្បីអបអរសាទរដែលព្រះអង្គម្ចាស់ទទួលបានសញ្ញាបត្របាក់ឌុប និងបានបញ្ចប់ការសិក្សាដោយឡែកផ្នែកសេដ្ឋកិច្ច និងវិទ្យាសាស្ត្រសង្គមផង។ ដោយសារទេពកោសល្យឆ្នើមនេះ ព្រះអង្គម្ចាស់បានទទួលការសរសើរខ្ពស់ពីក្រសួងអប់រំជាតិម៉ារ៉ុក។

ថ្វីត្បិតទ្រង់ប្រសូតក្នុងត្រកូលអភិជនយ៉ាងណាក្ដី ខ្សែជីវិតរបស់ទ្រង់ខុសពីកូនអ្នកមានទូទៅ ព្រោះទ្រង់ត្រូវទទួលបន្ទុកធ្ងន់ជាងអ្នកដទៃឆ្ងាយណាស់។ ជាពិសេសក្នុងនាមជាអ្នកស្នងរាជ្យបន្តពីព្រះបិតា ទ្រង់ត្រូវមានសមត្ថភាពបំពេញបេសកកម្មយ៉ាងខ្លាំងក្លា។
ចាប់តាំងពីព្រះជន្ម ១១វស្សា មក ទ្រង់តែងតែយាងតាមស្តេច Mohammed VI ដើម្បីចូលរួមព្រឹត្តិការណ៍នយោបាយនៅក្នុងប្រទេសម៉ារ៉ុក និងអន្តរជាតិ ជាហូរហែ។ នៅព្រះជន្ម ១៦ព្រះវស្សា ព្រះអង្គម្ចាស់ មូឡាយ ហាស្សាន់ ត្រូវបានតែងតាំងដោយព្រះបិតា ដើម្បីទទួលគណៈប្រតិភូ ក៏ដូចជាដោះស្រាយកិច្ចការការទូតបាត់ទៅហើយ។

នៅឆ្នាំ១០១៩ ទ្រង់គឺជាតំណាងរាជាណាចក្ររបស់ទ្រង់ ដើម្បីធ្វើការស្វាគមន៍ព្រះអង្គម្ចាស់ Harry ដែលជាចៅប្រុសរបស់ម្ចាស់ក្សត្រី Elizabeth II ក្នុងអំឡុងពេលទស្សនកិច្ច។ លើសពីនេះទៀត ព្រះអម្ចាស់អង្គនេះ តែងតែបង្ហាញព្រះកាយទទួលស្វាគមន៍អ្នកនយោបាយល្បីៗ ដែលទៅទស្សនកិច្ចក្នុងប្រទេសម៉ារ៉ុកផងដែរ។

ក្រៅពីនោះ ព្រះអង្គម្ចាស់ មូឡាយ ហាស្សាន់ គឺជាខ្សែរាជវង្សដែលមហាជនចាប់អារម្មណ៍ខ្លាំងលើការជីវិតរស់នៅបែបហាយសូរ មិនតិចនោះទេ។ កាលពីនៅឆ្នាំ ២០២០ ព្រះអង្គម្ចាស់ត្រូវបានគេប្រទះឃើញពាក់នាឡិកាម៉ាក Rolex Yacht Master II ពណ៌លឿង ដែលមានតម្លៃ ៤៦,២៦០ដុល្លារអាមេរិក ។
ក្នុងឆ្នាំ ២០១៨ ទ្រង់បានទទួលអំណោយជាយន្តហោះឯកជនម៉ាក Gulfstream G650 VIP ក្នុងឱកាសខួបកំណើតគម្រប់ ១៥វស្សា។ យន្តហោះ Gulfstream G650 ជាយន្តហោះឯកជនថ្លៃបំផុត និងលឿនបំផុតនៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ ជាមួយនឹងតម្លៃជាង ៦៧.៤លានដុល្លារអាមេរិកឯណោះ។

អង្គម្ចាស់ មូឡាយ ហាស្សាន់ ត្រូវបានគេចាត់ទុកជាតារារះមួយដួង បើធៀបនឹងព្រះរាជបុត្រដទៃដែលមានវ័យស្របាលគ្នា។ ត្បិតថាទ្រង់នៅក្មេងពិតមែន ប៉ុន្តែទ្រង់ជាអនាគតព្រះមហាក្សត្រដ៏មានសមត្ថភាព និងសម្បូរទេពកោសល្យគួរឱ្យសរសើរ៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ កើតក្នុងត្រកូលអភិជនមែនពិត កូនប្រុសតែមួយមហាសេដ្ឋី Bill Gates ប្រើជីវិតសាមញ្ញបំផុត
ចុចអាន៖ ស្ដេច ៥អង្គ មានទ្រព្យសម្បត្តិច្រើនបំផុតលើលោក នាឆ្នាំ២០២២

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា