Connect with us

KPT+

ម្ហូបប្រពៃណី ឌូបៃ ចម្អិនអូដ្ឋទាំងមូល ពួកអភិជនទើបមានឱកាសទទួលទាន

បានផុស

នៅ

ប្រទេសនីមួយៗមានមុខម្ហូបប្លែកៗរៀងៗខ្លួន ខណៈម្ហូបប្រពៃណីរបស់ប្រជាជន ឌូបៃ នឹងធ្វើឱ្យមនុស្សម្នាភ្ញាក់ផ្អើលមិនខាន ព្រោះវាជាម្ហូបសាច់អូដ្ឋទាំងមូលដែលមានតម្លៃថ្លៃខ្លាំងបំផុត។

Tới cách ăn uống của giới nhà giàu Dubai cũng phải khác người
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុខ​ម្ហូបពិសេសនេះ​ ​មាន​ឈ្មោះ​ថា «​សាច់​អូដ្ឋចិញ្រ្ជាំ»។ ម្ហូបនេះមានតាំងពីយូរយារណាស់មកហើយ ដែលប្រជាជនឌូបៃតែងបរិភោគនៅថ្ងៃបុណ្យធំៗ និងព្រឹត្តិការណ៍សំខាន់ៗ។ ដូច្នេះហើយ ភ្ញៀវ​​ដែលទៅកម្សាន្តទីនោះ ​កម្រមានឱកាស​បានឃើញ ឬបានភ្លក់ម្ហូបនេះណាស់។

«​សាច់​អូដ្ឋចិញ្រ្ជាំ» បច្ចុប្បន្ន​បានបំបែក​កំណត់​ត្រា​ម្ហូប​ធំ​ជាង​គេ​ក្នុង​ពិភពលោក។ លក្ខណៈពិសេសបំផុតនៃម្ហូបនេះ មិនដូចឈ្មោះរបស់វានោះទេ ព្រោះខ្លួនអូដ្ឋមិនត្រូវកាត់ជ្រៀកមួយបំណែកណាឡើយ ដោយត្រូវរក្សារូបរាងដើមឱ្យនៅទាំងអស់តែម្ដង។ ទម្រាំបានមុខម្ហូបនេះសម្រាប់បរិភោគ វាទាមទារជំនាញពីមេចុងភៅដើម្បីសម្អាតសាច់អូដ្ឋពីខាងក្នុង ដោយមិនធ្វើឱ្យខូចស្បែកឡើយ។

Tới cách ăn uống của giới nhà giàu Dubai cũng phải khác người

រីឯពោះរបស់អូដ្ឋត្រូវញាត់ជាមួយសាច់ចិញ្ច្រាំផ្សេងទៀតធ្វើជាស្នូលដូចជា ចៀម ឬពពែ គ្រឿងទេស និងផ្សិតជាដើម។ រូបមន្ត​សម្រាប់ចម្អិន «​សាច់​អូដ្ឋចិញ្រ្ជាំ» ដំបូងមេចុងភៅនឹងដាក់គ្រឿងទេសចូលលាយជាមួយសាច់ចៀម ឬពពែចិញ្រ្ចាំ។ រួចយកសាច់ចៀម ឬពពែដែលលាយគ្រឿងរួចរាល់ដាក់ចូលក្នុងពោះអូដ្ឋ រហូតដល់ណែន។ ជំហានបន្ទាប់គេនឹងទម្លុះដែកកាត់ខ្លួនអូដ្ឋ។ បន្ទាប់​មក​​អូដ្ឋ ​ត្រូវ​​យកទៅ​ដុត​ក្នុង​ឡ​ធ្យូង​រយៈពេល​ជាង​១​ថ្ងៃ​ ១​យប់។ ហើយនៅពេលអូដ្ឋឆ្អិន គេត្រូវលើកដាក់លើតុទាំងមូល ហាមកាត់ជាបំណែកតូចៗដាច់ខាត។

Tới cách ăn uống của giới nhà giàu Dubai cũng phải khác người

ជាធម្មតាអូដ្ឋ១ អាចចម្អែតមនុស្សពី ៨០-១០០នាក់ឯណោះ ប៉ុន្តែឥស្សរជនទីក្រុងឌូបៃកំណត់មនុស្សបរិភោគត្រឹមតែ ១០-២០នាក់ប៉ុណ្ណោះ ហើយ​ការហូបឱ្យសល់គឺ​ជា​បម្រាមសម្រាប់អ្នករួមតុទាំងអស់។

បច្ចុប្បន្ន ម្ហូបនេះត្រូវបានចាត់ទុកជាម្ហូបប្រណីតសម្រាប់តែពួកអភិជន និងអ្នកមានឋានៈខ្ពង់ខ្ពស់ប៉ុណ្ណោះ។ ទន្ទឹមនឹងនោះ តម្លៃមុខម្ហូបនេះក៏ថ្លៃខ្លាំងដែរ ដូច្នេះហើយមនុស្សសាមញ្ញកម្រនឹងមានឱកាសទទួលទានវាណាស់៕

Tới cách ăn uống của giới nhà giàu Dubai cũng phải khác người
Tới cách ăn uống của giới nhà giàu Dubai cũng phải khác người
Tới cách ăn uống của giới nhà giàu Dubai cũng phải khác người
Tới cách ăn uống của giới nhà giàu Dubai cũng phải khác người
Tới cách ăn uống của giới nhà giàu Dubai cũng phải khác người
Tới cách ăn uống của giới nhà giàu Dubai cũng phải khác người

ប្រែសម្រួល៖ សន្យា

ចុចអាន៖ បើកកកាយរឿងពិត រាជទាយាទវ័យក្មេង ម៉ារ៉ុក ដ៏មានឥទ្ធិពល

ចុចអាន៖ រឿងរ៉ាវអស្ចារ្យៗទាំងនេះ មានតែនៅឌូបៃប៉ុណ្ណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

២០២៤ ក្រសួងអប់រំ ផ្តល់ការអប់រំក្រៅប្រព័ន្ធតាមគ្រប់កម្មវិធីដល់អ្នកសិក្សា ជាង ៥ ម៉ឺននាក់

ព័ត៌មានជាតិ១៣ នាទីutes មុន

​​ផ្លូវ​ទៅ​​តំបន់​កន្ទុយនាគ មន្រ្តី​ជំនាញ​​ចុះ​សិក្សា ដាក់​អាទិភាព​សាងសង់

សេដ្ឋកិច្ច១៤ នាទីutes មុន

ក្រុមហ៊ុនចិនចាក់ទុនវិនិយោគជាង ២៧០ លានដុល្លារ បើករោងចក្រផលិតស្រោមដៃនៅកម្ពុជា

ព័ត៌មានជាតិ១៩ នាទីutes មុន

រដ្ឋមន្រ្តីធនធានទឹកទទូចពលរដ្ឋធ្វើស្រែប្រាំងស្ដាប់ការណែនាំរបស់ស្ថាប័នពាក់ព័ន្ធ ដើម្បីបញ្ចៀសការខ្វះទឹក

ព័ត៌មានជាតិ២៧ នាទីutes មុន

កម្ពុជានឹងបន្តប្រ​ឈមកត្តា​ខាងក្រៅ ខណៈកំពុងរៀបចំខ្លួនចាកចេញពី LDC ​នៅឆ្នាំ២០២៩​

សន្តិសុខសង្គម១៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម