KPT+
បុគ្គលិកម្នាក់ធ្វើការឲ្យក្រុមហ៊ុនរហូតដល់បំបែកកំណត់ត្រា Guinness
បុរសចំណាស់ម្នាក់បានចំណាយពេលជាង ៨ទសវត្សរ៍ ធ្វើការនៅក្រុមហ៊ុនតែមួយ រហូតអាចបំបែកកំណត់ត្រាពិភពលោក Guinness ជាមនុស្សស្មោះត្រង់នឹងក្រុមហ៊ុនរយៈពេលយូរបំផុត។

លោកតា Walter Orthmann ជនជាតិប្រេស៊ីល បានចាប់ផ្តើមធ្វើការឱ្យក្រុមហ៊ុនវាយនភណ្ឌ Industrias Renaux S.A នៅថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៣៨ នៅពេលគាត់មានអាយុទើបតែ ១៥ឆ្នាំ។ ពីនាយកដ្ឋានដឹកជញ្ជូន លោកតា Walter Orthmann បន្តិចម្តងៗបានឡើងតំណែងជាជំនួយការរដ្ឋបាល ហើយបច្ចុប្បន្នគាត់កាន់តំណែងជាអ្នកគ្រប់គ្រងផ្នែកលក់។
កាលពីខែកុម្ភៈ ឆ្នាំ២០២២ លោកតា Orthmann បានកត់ត្រានៅក្នុងសៀវភៅកំណត់ត្រាហ្គីណេស ជាបុគ្គលធ្វើការនៅក្រុមហ៊ុនមួយសម្រាប់រយៈពេលដ៏យូរបំផុត រហូតដល់ ៨៤ឆ្នាំ និង ៩ថ្ងៃ។
រំលឹកពីអតីតកាល លោកតា Orthmann និយាយថា កាលពីធ្វើការដំបូងៗមិនមានកុំព្យូទ័រប្រើទេ រាល់ពេលដែលត្រូវវាយឯកសារ ត្រូវធ្វើការលើម៉ាស៊ីនអង្គុលីលេខ បន្ទាប់មកផ្ញើតាមប្រៃសណីយ៍។ នៅផ្ទះអត់មានទឹកស្អាតប្រើប្រាស់ ហើយនៅតាមផ្លូវអត់មានភ្លើងស្តុបសាធារណៈទៀត ចំណែកផ្លូវទៅក្រុមហ៊ុនសុទ្ធតែខ្សាច់ និងភក់ខ្លាំង ពេលរដូវភ្លៀង។
នៅពេលគេសួរថា តើគាត់ធ្វើយ៉ាងណាអាចធ្វើការនៅក្រុមហ៊ុនមួយរហូតដល់ ៨៤ឆ្នាំ ហើយនៅតែមិនលាឈប់? លោកតា Orthmann ឆ្លើយថា “អ្នកមិនអាចគ្រាន់តែធ្វើការងារណាមួយ ហើយគិតថាអ្នកកំពុងធ្វើការនោះទេ។ បើដូច្នេះ អ្នកនឹងមិនអាចទ្រាំទ្របានឡើយ។ ចំណែកខ្ញុំវិញ ខ្ញុំចូលចិត្តធ្វើការ ហើយត្រៀមខ្លួនជានិច្ចក្នុងការតស៊ូពេលមានការលំបាក»។
ក្នុងឆ្នាំ ២០២២នេះ លោកតា Orthmann មានអាយុ ១០០ឆ្នាំហើយ ប៉ុន្តែបុគ្គលិកពិសេសរូបនេះមិនទាន់មានគម្រោងចូលនិវត្តន៍នៅឡើយ៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ បច្ចេកទេសចម្លែក រក្សាផ្លែឈើក្នុងដីឥដ្ឋ អាចទុកហូបបានរហូតមួយឆ្នាំ
ចុចអាន៖ ប្រវត្តិតស៊ូរបស់បុរសពិការជើង ធ្លាប់បំបែកកំណត់ត្រាពិភពលោកដល់ទៅ ២ដង

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?