KPT+
បុគ្គលមានអំនួតខ្លាំងពេក ឬ មោទនភាពហួសហេតុ នឹងជួបផលអវិជ្ជមាន ៥ នេះ ក្នុងជីវិត
Overproud គឺជាពាក្យដែលនាំទៅរកអត្ថន័យអវិជ្ជមាន ដែលមនុស្សម្នាក់បង្ហាញមោទនភាពហួសហេតុនៅក្នុងខ្លួន។ ពាក្យនេះមានប្រជាប្រិយភាពខ្លាំង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយបានក្លាយទៅជាស្លាកសញ្ញា សម្រាប់អ្នកដែលចាប់ផ្តើមអួតអំពីទ្រព្យសម្បត្តិ រូបរាងកាយ សមត្ថភាពហិរញ្ញវត្ថុ ឬសមិទ្ធផលរបស់ពួកគេ។
ប៉ុន្តែជាអកុសល ការមានអាកប្បកិរិយាហួសហេតុពេក នឹងមាននិន្នាការនៃឥទ្ធិពលអវិជ្ជមានលើខ្លួនឯង រហូត«រោគសញ្ញា» នៃអំណួតកាន់តែខ្លាំងឡើងៗ។
១ រារាំងអ្នកពីការរីកលូតលាស់

នៅពេលដែលអ្នកមានមោទនភាពខ្លាំងពេក ចំពោះអ្វីដែលខ្លួនមាន ឬសម្រេចបានសក្តានុពល សម្រាប់ការអភិវឌ្ឍន៍ខ្លួនឯងនឹងត្រូវបានរារាំង។ ហេតុផលគឺ អារម្មណ៍នៃមោទនភាព ដែលបន្តដាក់តាំងបង្ហាញ នឹងធ្វើឲ្យអ្នកមានអារម្មណ៍ពេញចិត្តនៅចំណុចនេះ។ អ្នកគិតថាខ្លួនឯង ពូកែជាងអ្នកដទៃ រហូតដល់ពេលដែលអ្នកមិនបាច់សិក្សាទៀត។ ទោះបីជាភាពអស្ចារ្យរបស់អ្នកនៅថ្ងៃនេះ ប្រហែលជាមិនមានអ្វីប្រៀបធៀបជាមួយនឹងមនុស្សអស្ចារ្យផ្សេងទៀតនៅទីនោះ។ មោទនភាពហួសហេតុ ធ្វើឲ្យអ្នកភ្លេចថា នៅមានមេឃនៅពីលើមេឃ។ ទីបំផុត អ្នកលែងមានអារម្មណ៍ថា ត្រូវអភិវឌ្ឍខ្លួនឯងទៀតហើយ ព្រោះមោទនភាពរបស់អ្នក បានប្រែទៅជាក្រអឺតក្រទមមួយទៅហើយ។
២ បញ្ចេញចរិតក្អេងក្អាង និងងាយមើលស្រាលអ្នកដទៃដែលមិនដល់ខ្លួន
ដោយសារតែអ្នកមានអារម្មណ៍ថា ខ្លួនឯងអស្ចារ្យខ្លាំង ដោយសារតែការយល់ឃើញហួសហេតុពេក អ្នកទំនងជាងាយនឹងមើលស្រាលសមត្ថភាពរបស់អ្នកដទៃ ថាមិនដល់ខ្លួន។ សម្រាប់អ្នក ពួកគេមិនធំជាង ឬសមិទ្ធផលដែលសម្រេចបានមិនប្រសើរជាងខ្លួនឯងឡើយ។ ទោះបីជាវាជាការពិតក៏ដោយ អាកប្បកិរិយាបែបនេះ នឹងធ្វើឲ្យយើងឈឺចាប់វិញទេ។ អំណួតនឹងធ្វើឲ្យយើងលែងស្គាល់ទាបខ្ពស់ ហើយបន្តអួតខ្លួនឯងជារឿយៗ រហូតលង់កាន់តែជ្រៅលើសមុន។
៣ មានទំនោរប្រឆាំងនឹងការរិះគន់

ការមានអំនួតជ្រុល នឹងធ្វើឲ្យអ្នកមានទំនុកចិត្តលើខ្លួនឯងខ្ពស់ ហើយមិនងាយបាក់ទឹកចិត្តចំពោះកាលៈទេសៈ ឬសមិទ្ធផលរបស់អ្នកដទៃឡើយ។ ទោះជាយ៉ាងណាក៏ដោយ ជាអកុសល អ្នកពិបាកទទួលយកការផ្ដល់យោបល់ និងការបញ្ចូលពីអ្នកដ៏ទៃ។ ដោយមិនដឹងខ្លួន អ្នកក៏ក្លាយជាមនុស្សប្រឆាំងនឹងការរិះគន់។ ការយល់ឃើញពីអ្នកដ៏ទៃ ទោះជាមានលក្ខណៈស្ថាបនាក៏ដោយ អ្នកលែងគិតថាមានប្រយោជន៍ទៀតហើយ ព្រោះអ្នកកំពុងតែគិតថា ពួកគេច្រណែននឹងភាពជោគជ័យរបស់អ្នកទៅវិញ។
៤ រោគសញ្ញានៃអំណួត នឹងកាន់តែរីកធំទៅៗ
ចាប់ផ្ដើមពីអារម្មណ៍នៃមោទនភាព ដែលវិវត្តទៅជាភាពឆ្មើងឆ្មៃ ភាពក្រអឺតក្រទមនៅក្នុងខ្លួន ហាក់ដូចជាកាន់តែធំទៅៗ។ គួបផ្សំនឹងអាកប្បកិរិយាដែលមើលងាយមនុស្ស ព្រោះអ្នកគិតថាពួកគេមិនស្មើនឹងអ្នក ទីបំផុតរោគសញ្ញានៃជំងឺតួឯក នឹងលេចឡើងក្នុងខ្លួនយើង។ អំណួតនឹងធ្វើឲ្យអ្នកមានអារម្មណ៍ថា ទទួលបានប្រជាប្រិយភាពក្នុងចំណោមមនុស្សអស្ចារ្យ ។ ម្យ៉ាងវិញទៀត អ្នកកាន់តែស្ទាក់ស្ទើរ ក្នុងការទំនាក់ទំនងជាមួយមនុស្សផ្សេងៗ ឬអ្នកដែលយើងគិតថា គេនោះមានកម្រិត ឬនៅក្រោមអ្នកប៉ុណ្ណោះ។ ទីបំផុតអ្វីដែលមើលឃើញ គឺលែងមានមោទនភាពទៀតហើយ ប៉ុន្តែភាពក្រអឺតក្រទមប្រែជារុំព័ន្ធយើងឲ្យក្លាយជាមនុស្សប្រភេទនេះ។
៥ បរិយាកាសសង្គម នឹងជ្រើសរើសនៅឆ្ងាយពីអ្នក
ជាមួយនឹងការគិតថា អ្នកគឺជាអ្នកអស្ចារ្យបំផុតដោយសារតែមោទនភាពហួសហេតុ ដែលបណ្តាលឲ្យមានរោគសញ្ញាតួឯកខ្ពស់ អាចទៅរួចដែលថា យើងកំពុងតែចៀសវាងដោយបរិយាកាសសង្គម។ មនុស្សនៅជុំវិញនឹងមានអារម្មណ៍ថា ភាពក្រអឺតក្រទមរបស់អ្នក មិនអាចអត់ឱនបានទៀតទេ។ ប្រសិនបើអ្នកគិតថា អ្នកមិនចង់ជជែកឬមានទំនាក់ទំនងជាមួយនរណាម្នាក់ទៀតទេ នោះអ្នកគ្រប់គ្នា នឹងមិនទទួលយកអ្នក ចូលទៅក្នុងក្រុមរបស់ពួកគេទៀតទេ។

យ៉ាងណាមិញ ពួកគេនៅតែមានឆន្ទៈក្នុងការនិយាយតិចតួចមករកយើង ប៉ុន្តែក្នុងចិត្ត គឺមិនចង់ធ្វើជាមិត្តជាមួយមនុស្សប្រភេទដូចយើងឡើយ។ អារម្មណ៍នៃមោទនភាព តែងត្រូវបណ្តុះនៅក្នុងខ្លួនជាធម្មជាតិមក ដែលវាជាទម្រង់នៃការកោតសរសើរ និងស្រឡាញ់ខ្លួនឯង នៅពេលដែលជោគជ័យ។ នៅពេលដែលវាក្លាយជារឿងហួសហេតុ ឬអំណួតពេក អ្នកនឹងបាត់បង់សូម្បីមនុស្សស្មោះត្រង់ជាមួយ។ សូមចាំថា អ្វីដែលលើស គឺមិនដែលល្អនោះទេ មានមោទនភាព តែកុំក្រអឺតក្រទម កុំជ្រុលពេក កុំគិតថាគ្មានអ្នកណាដូច គឺជារឿងប្រសើរបំផុត។ រលកក្រោយអាចច្រានរលកមុនឲ្យផាយផាត់ចោលច្រាំងបាន ដូច្នេះ រស់នៅចូរឲ្យមានទាបខ្ពស់ ទើបជាការគាប់ប្រសើរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ភាពខុសគ្នារវាងការប្រឹក្សាយោបល់ និងការព្យាបាលបញ្ហាផ្លូវចិត្ត
ចុចអាន៖រោគសញ្ញា ៥ លើរាងកាយ អាចមើលឃើញដោយភ្នែក និងបញ្ជាក់ថា អ្នកកំពុងមានជំងឺផ្លូវចិត្ត

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច