Connect with us

KPT+

បណ្ដុំម៉ូដសក់ខ្លី ពីតារាស្រីកូរ៉េទាំង ១០ រូបនេះ ឃើញហើយចង់កាត់តាមមិនខាន

បានផុស

នៅ

កំពុង​ស្មុគស្មាញ​ចង់​កាត់សក់ខ្លី តែមិនដឹងថាកាត់ម៉ូដអ្វី ឲ្យសមនឹង​ទម្រង់មុខ​មែនទេ? ខាងក្រោមនេះ កម្ពុជាថ្មី នឹងបង្ហាញ​ពីម៉ូដសក់របស់តារាល្បីៗ ជាពិសេសតារាស្រីកូរ៉េ ធានា​ថា ឃើញ​ហើយ​ចង់​កាត់​តាម​មិន​ខានឡើយ។

១ Lisa សមាជិក Black Pink

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្មានអ្នកណាម្នាក់ដែល​មិនស្គាល់​​ Lisa ដែលជាតារាល្បីប្រចាំ​ប្រទេសកូរ៉េនោះទេ។ ជាមួយ​នឹងម៉ូដសក់ខ្លីដ៏ពេញនិយមនោះ មើលទៅ​ហាក់​សាមញ្ញ​ តែ​​គួរ​ឲ្យ​ស្រឡាញ់​ខ្លាំង។

២ IU

សក់​ខ្លី​ប្រវែង​ស្មា​របស់ IU ក៏​ស្រស់ស្អាត​មិន​ធម្មតា​ដែរ​ សក់បស់នាងមើលទៅ បន្ថែម​ភាព​គួរ​ឲ្យ​ស្រលាញ់​និង​មុខ​ក្មេង​ជាង​មុន​។ អ្នកណាថាសក់ខ្លីមិនអាចចងបាន មើលតែ IU ចងសក់ពាក់កណ្តាល​របស់​នាង វា​ជា​ការ​បង្កើត​ម៉ូដ​សក់​សាមញ្ញមួយ។

៣ Yoona

ស្ទីល​ម៉ូដ​សក់​របស់​តារា​ស្រី Yoona មួយ​ម៉ូដ​នេះ ​មើល​ទៅ​ឡូយ​ណាស់។​ នារី​ដែល​មាន​ស្ទីលបែបនេះ ​គឺ​ជា​នារី​ដែល​ឡូយ​ខ្លាំង​ណាស់ មើលទៅល្អ​ឥត​ខ្ចោះ។

៤ Song Hye Kyo

ម៉ូដសក់ខ្លីរបស់ Song Hye Kyo ធ្វើឲ្យនាងមានសម្រស់​កាន់តែក្មេងជាងអាយុរបស់ទៅទៅទៀត។
សក់ម៉ូតនេះ ក្ដោបថ្គាមឲ្យឃើញតូច ដែលសាកសមសម្រាប់មនុស្សគ្រប់គ្នា ក្នុងការកាត់​ឲ្យមុខក្មេង​ជាងវ័យ ។ ប្រសិនបើស្រីៗមានទំនុកចិត្តថា អាចកាត់វាបានម៉ូដ​សក់​ខ្លី​នេះ ​ជា​ម៉ូដ​មួយ​ទៀត​ដែល​ត្រូវ​សាកល្បង!

៥ Kim Da Mi

ម៉ូដ​ខ្លី​នេះមើល​ទៅ​សាមញ្ញ​ណាស់ ដោយ​សារ​តែ​ចុងសក់​មាន​ពណ៌​រំលេច​នៅ​ចុង​សក់ ​ដើម្បី​ឲ្យ​មើល​ទៅ​ជា​នារី​មាន​ទំនុក​ចិត្ត​ដូច​តារា​ស្រី Kim Da តួឯកស្រីក្នុងរឿង itaewon ម្នាក់​នេះ។

៦ Lee Joo Young

ម៉ូដសក់ដ៏ល្បីល្បាញនេះ បានមកពីតារាស្រី Lee Joo Young ដែលជាតួស្រីក្នុងរឿង itaewon ម្នាក់ទៀត ។ បើអ្នកជានារីដែលមានស្ទីលបែបនេះ​ មើល​ទៅ​ ឡូយ និងទាន់សម័យមិនធម្មតា។

៧ Park Bo Young

អ្នកណាក៏ដឹងថា តារាសម្ដែងរូបនេះនិយមសក់ខ្លី ហើយតែងកាត់ឲ្យសមនឹងទម្រង់មុខមូលរបស់នាង។ មើលទៅពិតជាទាន់សម័យខ្លាំងណាស់។

៨ Taeyeon សមាជិក SNSD

សក់​ប្រវែង​ស្មា និងរួញខ្លីចុងនេះ កាន់តែ​បង្កើនភាព​គួរ​ឲ្យ​​ស្រលាញ់​ទ្វេដងនិង​មិន​ចេះ​ធុញ​ទ្រាន់​ឡើយ​ បើ​ទោះបី​ជា​មើល​ច្រើន​ដង​យ៉ាងណា។

៩ Joy សមាជិកRed Velvet

សម្រាប់​នារី​ដែល​មាន​មុខ​ខ្លី​ អាច​កាត់​ម៉ូដ​នេះ​បាន មើល​ Joy ជា​ឧទាហរណ៍ សក់​ខ្លី​ប្រវែង​ស្មា​ជា​មូលដ្ឋាន​ ដែល​ផ្តល់​ឲ្យនូវ​រូបរាង​ដែល​ស្រស់ស្អាតខ្លាំង និងមើលទៅក្មេងជាងវ័យពិតមែន។

១០ Suzy អតីតសមាជិក Miss A

ស្ទីល​សក់​ខ្លី​របស់​តារា​ស្រី Suzy និងបន្ថែម​​វ៉ែនតាមូលៗមើលទៅកាន់តែស្អាតខ្លាំងមែនទែន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ងាយៗច្នៃម៉ូដ បិតបាំងសក់ស្កូវ មិនបាច់លាបពណ៌ នាំខាតលុយ

ចុចអាន៖បុគ្គល ៧ រូប ជាប់ឈ្មោះមានឥទ្ធិពល នៃពិភពម៉ូដប្លែកៗ រហូតមកដល់សព្វថ្ងៃនេះ




Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​តាមដាន​ការ​អនុវត្ត​ យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ១៨ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា១៩ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ២៥ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម