KPT+
ផលប៉ះពាល់ពីការគេងមិនបានគ្រប់គ្រាន់ និង វិធីសាស្ត្រកែតម្រូវ
តើអ្នកបានគេងលក់ស្កប់ស្កល់ឬអត់ប៉ុន្មានថ្ងៃនេះ? គឺសំដៅទៅលើការគេងគ្រប់គ្រាន់ដែលក្រោកមកមានកម្លាំង និងស្រស់ស្រាយ។ បើអ្នកមិនបានគេងលក់ស្កប់ស្កល់ទេ អ្នកគួរតែអានអត្ថបទនេះ ទុកជាជំនួយជួយដល់បញ្ហាដំណេករបស់អ្នក។

រាល់ថ្ងៃនេះបន់ឲ្យតែឆាប់បានចូលគេងលឿន ព្រោះត្រូវងើបពីព្រឹកទៅធ្វើការ ឬទៅរៀន។ បានគេងម្ដងៗ មានអារម្មណ៍ថាមិនចង់ក្រោកសោះ ចង់គេងស្ពឹកពិបាកងើបមែនទែន។ ការគេងឲ្យបានគ្រប់គ្រាន់ គឺសំខាន់ណាស់សម្រាប់សុខភាពរាងកាយ នៅពេលដែលយើងគេង រាងកាយយើងនឹងបញ្ចូលថ្មថាមពលសម្រាប់ប្រើប្រាស់បន្តនៅថ្ងៃស្អែក ប្រៀបបាននឹងទូរស័ព្ទដែលប្រើយូរជិតអស់ថ្មដើរយឺត ហើយក្ដៅបើ មិនបានបញ្ចូលថ្ម ប្រាកដជារលត់មិនខាន។ លើសពីនេះទៅទៀត ពេលយើងគេង រាងកាយរបស់យើងនឹងជួសជុលកោសិកាដែលខូចខាតឡើងវិញ ដូចដែលយើងបានសង្កេតឃើញថាហេតុអ្វីបានជាអ្នកជំងឺត្រូវការសម្រាកច្រើនចឹង។
ចុះអ្នកដឹងទេថា បើគេងមិនគ្រប់គ្រាន់ នឹងជួបផលប៉ះពាល់បែបណាខ្លះ?
ក្នុងករណីដែលអ្នកគេងមិនគ្រប់គ្រាន់ មិនត្រឹមតែធ្វើឲ្យអ្នកគ្មានថាមពលសម្រាប់ប្រើប្រាស់មួយមុខទេ វាអាចបង្កហានិភ័យបានទៀតដូចជា៖ ទឹកនោមផ្អែម ជំងឺបេះដូង ឡើងគីឡូជាដើម។ នេះមិនរាប់មេរោគដែលនៅជុំវិញខ្លួនអ្នករាល់ថ្ងៃផង។
ទោះបីជាអ្នកគេងមិនលក់រាល់ថ្ងៃ ក៏អ្នកមិនគួរប្រើប្រាស់ជាឱសថងងុយគេង ឬវីតាមីនដែលគ្មានការណែនាំពីពេទ្យច្បាស់លាស់ដែរ វានឹងផ្ដល់គ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នក។ វិធីសាស្ត្រដើម្បីឲ្យឆាប់គេងលក់ មានច្រើនណាស់ដូចជា៖
-អានសៀវភៅមុនចូលគេង
-ផឹកទឹកដោះគោក្ដៅៗ មុនចូលគេង
-សមាធិឲ្យស្ងប់ចិត្ត
-ចាក់ភ្លេងតិចៗកំដរអារម្មណ៍
-មិនគួរបើកភ្លើងគេងទេ
– កុំដាក់ទូរស័ព្ទនៅចិត្តខ្លួន
-លាងជើងនឹងទឹកក្ដៅអ៊ុនៗ
– ហាត់ប្រាណនៅពេលព្រឹក
– កុំផឹកភេសជ្ជៈកំប៉ុងដែលបានកែច្នៃ
-ទទួលទានស្រាក្រហមមួយកែវ មុនចូលគេង។

យ៉ាងណាមិញ នៅតែមានមនុស្សច្រើនណាស់ កំពុងតែជួបបញ្ហាដំណេក ហើយមានកត្តាខុសៗគ្នា ( វ័យ សុខភាព បញ្ហាផ្លូវចិត្ត… ) យើងខ្ញុំសង្ឃឹមថា អត្ថបទនេះអាចជួយដោះស្រាយវិបត្តិរបស់អ្នកបាន ទោះមិនបានច្រើនក្ដី ក៏បានមួយចំណែកតូចដែរ។ អ្នកគួរតែអនុវត្តតាមវិធីធម្មតាៗជាមុនសិន បើនៅតែមិនអាចជួយបានទៀត អ្នកគប្បីពិគ្រោះជាមួយគ្រូពេទ្យ ព្រោះអាចជាសញ្ញាបញ្ហាផ្លូវចិត្ត ឬសរសៃប្រសាទក៏ថាបានដែរ៕
ប្រែសម្រួល៖ស្រីខួច

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?