KPT+
៥ វិធី ផ្លាស់ប្ដូរអត្តចរិតប្រកួតប្រជែងចង់តែឈ្នះ ប្រែទៅរកភាពអវិជ្ជមានវិញ
ក៏ដូចជាប្រចាំថ្ងៃក្នុងករណី និងឱកាសខ្លះ មានការប្រកួតប្រជែងខ្លាំង ដែលជារឿងធម្មតា និងធម្មជាតិទៅហើយ។ ទោះជាយ៉ាងណាក៏ដោយ ជាអកុសលមានមនុស្សមួយចំនួន ដែលឆ្លើយតបទៅនឹងការប្រកួតប្រជែង ដោយបង្ហាញអាកប្បកិរិយារឹងត្អឹង នាំទៅរករឿងអវិជ្ជមាន។ អញ្ចឹងតើធ្វើដូចម្តេច ដើម្បីឲ្យការប្រកួតប្រជែង ស្ថិតក្នុងផ្លូវវិជ្ជមានជាងនេះ?
នេះគឺជាវិធី ៥ យ៉ាង ដែលអាចជួយយើងប្រែក្លាយបំណងប្រាថ្នាប្រកួតប្រជែង ទៅជាផលអវិជ្ជមានវិញ៖
១ បង្រួញចិត្តពីខាងក្នុងសិន ការបង្រួញចិត្តដែលចេញពីខាងក្នុងខ្លួន គឺជាជំហានដំបូងដែលអ្នកត្រូវធ្វើ។ សកម្មភាពនេះគឺដើម្បីឲ្យអ្នកអាចយកឈ្នះលើអាកប្បកិរិយាប្រកួតប្រជែង ក្នុងវិធីអវិជ្ជមាន។ ជាការពិត នេះមិនមែនជាការងាយស្រួលដូចការគិតនោះទេ ព្រោះក្នុងការប្រកួតប្រជែងមួយទាំងការងារ និងក្នុងជីវិត វាពិតជាមានការចូលរួមពីបេះដូង និងគំនិត។ ដើម្បីអាចបង្រួញចិត្ត អ្នកគ្រាន់តែចាប់ផ្ដើមជាមួយរឿងសាមញ្ញៗ។ ជាឧទាហរណ៍ ដោយទម្លាប់គោរពអ្នកដែលកំពុងនិយាយជាមួយ គ្រប់គ្រងខ្លួនឯង និងអារម្មណ៍របស់យើង ដើម្បីកុំឲ្យរំខានដល់ការសន្ទនារបស់អ្នកដទៃ។ គោលដៅគឺថាអ្នកអាចនិងស៊ាំក្នុងការគ្រប់គ្រងអារម្មណ៍អវិជ្ជមាន ដែលអាចបង្កឲ្យមានជម្លោះ។
![](https://www.kampucheathmey.com/wp-content/uploads/2022/05/156468752_898623387644602_2417533265779363611_n.jpg)
២ កម្ចាត់ការច្រណែននឹងសមិទ្ធផលរបស់អ្នកដទៃ មធ្យោបាយបន្ទាប់ដើម្បីកុំឲ្យមានអាកប្បកិរិយាប្រកួតប្រជែងដែលនាំទៅរករឿងអវិជ្ជមាន គឺរៀនកម្ចាត់ការច្រណែននឹងសមិទ្ធផលរបស់អ្នកដទៃ។ ការមានអារម្មណ៍ច្រណែន ព្រោះអ្នកដទៃអាចសម្រេចបានជោគជ័យលឿនជាងអ្នក នឹងបំពេញចិត្តតែអវិជ្ជមាន។ លើសពីនេះទៅទៀត ចិត្តរបស់អ្នកនឹងមិនអាចស្ងប់បានឡើយ។ កាន់តែប្រសើរ រៀនបង្កើតសមិទ្ធផលរបស់អ្នកដទៃ មកជំរុញខ្លួនឯងឲ្យកាន់តែល្អជាងនេះ។ នេះនឹងធ្វើឲ្យយើងជាមនុស្សម្នាក់ដែលតែងតែមានសុខភាពល្អ ក្នុងការប្រកួតប្រជែង។ បន្ថែមពីលើការបង្កើនភាពរីករាយ និងការលើកទឹកចិត្ត ថាមពលវិជ្ជមាននៅក្នុងខ្លួនអ្នក ក៏នឹងត្រូវបានបំពេញកាន់តែខ្លាំងឡើងផងដែរ។
៣ មិនចាំបាច់រក្សាកិត្យានុភាពពេកទេ ហេតុផលមួយក្នុងចំណោមហេតុផល ដែលមនុស្សម្នាក់តែងតែមានអាកប្បកិរិយាប្រកួតប្រជែង ដែលនាំឲ្យមានរឿងអវិជ្ជមាន គឺដោយសារតែយើងតែងរក្សាកិត្យានុភាពខ្ពស់នៅក្នុងខ្លួនពេក។ កុំពាក់ព័ន្ធនឹងកិត្យានុភាព ពេលយើងកំពុងប្រកួតប្រជែង ទាំងការងារនិងទិដ្ឋភាពផ្សេងទៀត។ ពេលអ្នកផ្សេងអាចចាត់ថ្នាក់លើសពីអ្នក សូមអបអរសាទរ និងទទួលយកការពិតនោះ។ បើចាំបាច់ ចូររៀនពីគេ អំពីរបៀបដើម្បីទទួលបានភាពជោគជ័យ។ អ្នកថែមទាំងអាចផ្លាស់ប្ដូរគំនិត និងធ្វើឲ្យរីកចម្រើនជាមួយគ្នា។ វាមិនមែនអំពីចំណាត់ថ្នាក់ ដែលអ្នកត្រូវគិតនោះទេ ប៉ុន្តែត្រូវគិតអំពីរបៀបដែលអ្នកអាចបន្តរីកចម្រើន និងជោគជ័យតាមរបៀបដែលមានសុខភាពល្អ។
![](https://www.kampucheathmey.com/wp-content/uploads/2022/05/working-1024x614.jpg)
៤ មានចិត្តទូលាយក្នុងការចែករំលែកចំណេះដឹង និងការយល់ដឹង កុំគ្រាន់តែដោយសារតែចង់ឲ្យគេចាត់ថ្នាក់ថាអស្ចារ្យបំផុត និងឆ្លាតបំផុតនោះ យើងត្រូវក្លាយមនុស្សជាស្ទាក់ស្ទើរ ក្នុងការចែករំលែកចំណេះដឹង និងការយល់ដឹងដល់អ្នកផ្សង។ កុំប្រកាន់ខ្ជាប់ នឹងការចែករំលែកចំណេះដឹង ព្រោះវានឹងនាំអ្នកទៅរករឿងអវិជ្ជមានក្នុងការប្រកួត។ អាកប្បកិរិយាបែបនេះ ក៏អាចបង្កឲ្យមានភាពមិនស្រួលនៅក្នុងបរិយាកាសជុំវិញផងដែរ។ ប្រកួតប្រជែងប្រកបដោយសុខភាពល្អ គឺការចែករំលែកចំណេះដឹងដល់គ្នា។ ជាក់ស្ដែង តាមរយៈការចែករំលែកចំណេះដឹង ដែលយើងមាននាពេលបច្ចុប្បន្ននេះ ក៏អាចធ្វើឲ្យជើងមេឃរបស់យើងកាន់តែទូលំទូលាយ។ អ្នកក៏នឹងទទួលបានទស្សនៈថ្មីមួយ ទាក់ទងនឹងរឿងដែលអ្នកមិនបានដឹងរហូតមកដល់ពេលនេះ។
៥ ថែរក្សា និងកែលំអគុណភាពដែលអ្នកមាន មនុស្សដែលមានគុណភាព នឹងមិនងាយត្រូវគេជិះជាន់ឡើយ។ ទោះបីជាមានការប្រកួតប្រជែងមិនល្អនៅជុំវិញក៏ដោយ វានឹងមិនប៉ះពាល់ដល់អ្នកក្នុងការប្រកួតប្រជែងក្នុងផ្លូវអវិជ្ជមាននោះទេ។ អ្នកនឹងនៅតែមានទំនុកចិត្តលើសមត្ថភាពផ្ទាល់ខ្លួន ដូច្នេះនឹងមិនត្រូវបានទាក់ទាញ ដោយរឿងអវិជ្ជមានដើម្បីប្រើប្រាស់សម្រេចបានជោគជ័យនោះទេ។ ថែរក្សា និងកែលំអគុណភាពរបស់អ្នក កុំងាយរងឥទ្ធិពលពីស្ថានភាពជុំវិញមិនល្អ ចូររក្សាភាពវិជ្ជមាន ដោយការប្រកួតប្រជែងតាមរបៀបដែលមានសុខភាពល្អវិញ។
ចូរប្រើស្ថានភាពប្រកួតប្រជែងនេះ ដើម្បីកែលំអគុណភាពដែលមាននៅក្នុងខ្លួន ក្លាយជាអ្នកឈ្នះក្នុងការប្រកួតប្រជែងតាមរបៀបដែលមានសុខភាពល្អ។ ការប្រកួតប្រជែងគឺជាវត្ថុដ៏មានតម្លៃ ដែលអាចបង្រៀនមេរៀនជាច្រើន។ ការកសាងវប្បធម៌ប្រកួតប្រជែងដែលមានសុខភាពល្អ មិនមែនគោលដៅត្រឹមតែជាមួយកន្លែងនេះប៉ុណ្ណោះទេ ប៉ុន្តែលើសពីនោះទៅទៀត។
![](https://www.kampucheathmey.com/wp-content/uploads/2022/05/bigstock-Bored-Business-People-And-Slee-261555937-1024x683.jpg)
ទន្ទឹមនោះត្រូវយល់ដឹងថា ការប្រកួតប្រជែងគឺជាមធ្យោបាយសម្រាប់អ្នក ដើម្បីបង្កើនជំនាញទៅថ្ងៃមុខ និងស្វែងរកសក្តានុពលដែលលាក់កំបាំងពីខាងក្នុងខ្លួន។ ដូច្នេះ វាជាការអាម៉ាស់មួយ ប្រសិនបើយើងប្រព្រឹត្តិអំពើក្លែងបន្លំ ឬអវិជ្ជមានក្នុងករណីនេះ ព្រោះវានឹងធ្វើឲ្យយើងកាន់តែទាប ហើយសក្តានុពលដែលមើលឃើញ គ្រាន់តែជាឧបាយកលប៉ុណ្ណោះ ហើយមិនមែនជាសក្តានុពល ដែលយើងមានពិតប្រាកដនោះទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បុគ្គលមានអំនួតខ្លាំងពេក ឬ មោទនភាពហួសហេតុ នឹងជួបផលអវិជ្ជមាន ៥ នេះ ក្នុងជីវិត
ចុចអាន៖មនុស្ស ៣ ប្រភេទ គួរនិយាយប្រយោគសុំទោសទាំងនេះ ចៀសវាងអ្វីៗយឺតពេល
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច