Connect with us

KPT+

សម្គាល់មិត្តក្លែងក្លាយរាប់អានបន្លំៗ ដោយចំណុចទាំង ៥ នេះ

បានផុស

នៅ

ពេលខ្លះអ្នកមានការភាន់ច្រឡំ និងមិនអាចបែងចែកឱ្យច្បាស់ រវាងកល្យាណមិត្ត និងមិត្តក្លែងក្លាយ។ ដោយសារមនុស្សក្លែងក្លាយ មិនដែលបង្ហាញចេញ​ចេតនា​មកត្រង់ៗឱ្យ​អ្នក​បាន​ដឹង។ ប៉ុន្តែ ការ​លើកទឹកចិត្ត ភាព​ស្មោះត្រង់ និង​ភាព​ស្និទ្ធស្នាល​ចេញ​ពី​ចិត្ត មិន​មាន​ក្នុង​មិត្តភាព​ក្លែងក្លាយ​នោះ​ទេ។

ថ្ងៃនេះសារព័ត៌មានកម្ពុជាថ្មី នឹងប្រាប់ពីគន្លឹះទាំង ៥ ដែល​បង្ហាញ​ពី​អត្តចរិត​មិត្ត​ក្លែងក្លាយ។

១. មិត្ត​មើល​ឃើញ​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើអ្នក​កត់សម្គាល់​ឃើញ​ថា មិត្ត​របស់​អ្នក​តែងតែ​លេច​វត្តមាន នៅ​ពេល​ពួកគេ​ត្រូវការ​ជំនួយ​ពី​អ្នក ប៉ុន្តែ​ជាប់​រវល់ រាល់​ពេល​អ្នក​ត្រូវការ​ពឹង​ពាក់​ពួកគេ​វិញ​ម្ដង។ ជាក់ស្ដែង ពួកគេ​មក​ចូលរួម​កម្មវិធី​របស់​អ្នក ដើម្បី​គ្រាន់តែ​ស្គាល់​មនុស្ស​ថ្មីៗ ឱ្យ​មាន​បណ្ដាញ​បាន​ច្រើនតែប៉ុណ្ណោះ។ នេះ​ជា​សញ្ញា​មួយ​បង្ហាញ​ថា ពួកគេ​ជា​មិត្តភ័ក្ដិ​ក្លែងក្លាយ។

២. មិត្តភ័ក្ដិ​ដែល​បំបាក់​ទឹកចិត្ត​អ្នក

មិត្ត​ក្លែងក្លាយ​នឹង​មិន​និយាយ​ចំណុច​ល្អ ឬ​លើក​សរសើរ​អ្នក​ដូច​កល្យាណមិត្ត​ឡើយ។ អ្នក​ជំនាញ​ខាង​ចិត្តសាស្ត្រ​បាន​និយាយ​ថា នៅពេលដែលអ្នកនៅក្បែរមិត្តប្រភេទនេះ អ្នកនឹង​មិន​មាន​អារម្មណ៍​ស្រណុក​ក្នុង​ចិត្ត ឬ​អារម្មណ៍​មាន​តម្លៃ ជាដើម។ ពេលខ្លះ ពួកគេ​មិន​បាន​និយាយ​ចេញ​ដោយ​ផ្ទាល់មាត់​ទេ ប៉ុន្តែ​បង្ហាញ​ពី​ចេតនា​មិនល្អ តាម​រយៈ​ទឹកមុខ និង​កាយវិការ។

៣. មិត្ត​ដែល​មិន​ត្រេកអរ​ជាមួយ​ភាព​ជោគជ័យ​របស់​អ្នក

ពួកគេ​មិន​ត្រឹមតែ មិន​ចូលរួម​អបអរជាមួយ​នឹង​ការ​សម្រេចកិច្ចការ​អ្វីមួយ​របស់​អ្នកនោះទេ ប៉ុន្តែ​ថែម​ទាំង​មើលងាយ​នូវ​សមិទ្ធផល ស្នាដៃ និង​ភាព​ជោគជ័យ​របស់​អ្នកទៅវិញ។ ជាឧទាហរណ៍ ពួកគេ​ឆក់​ឱកាស​ដែល​អ្នក​កំពុង​ជោគជ័យ ទៅនិយាយអាក្រក់ ចង់បំបាក់មុខរបស់អ្នក ដោយ​ប្រើ​ពាក្យ​ថា សមិទ្ធផល​ទាំងនោះ​មិន​មែន​ជា​រឿង​ធំ​ទេ នរណាក៏អាចធ្វើបានដូចគ្នា។

៤. មិត្ត​ដែលនិយាយអាក្រក់ពីក្រោយខ្នងអ្នក

ទោះជាយ៉ាងណា រឿង​និយាយអាក្រក់ និយាយដើមនេះ ពួកគេមិនងាយឱ្យអ្នកចាប់បានឡើយ។ បើសិនជា​ក្នុងករណីអ្នកលេចឮពាក្យមិនពិត ក្នុង​បំណង​បង្ខូច​កេរ្តិ៍ឈ្មោះ​អ្នក ដោយ​មិត្ត​ណា​ម្នាក់។ វា​គួរ​តែ​ល្មម​គ្រប់គ្រាន់​ដល់​ពេល​ដែល​អ្នក​ឈប់​សេពគប់ ដើរចេញ​ពី​មនុស្ស​ទ្រុស្ត​មិត្ត​ប្រភេទ​នោះ។

៥. មិត្ត​មិន​ដែល​មាន​ពាក្យ​ល្អ​មក​កាន់​អ្នក

វាជារឿង​ត្រឹមត្រូវ ​ក្នុង​ការ​រិះគន់​គ្នាទៅវិញទៅមក​ក្នុងន័យស្ថាបនា ទោះបីស្ថិត​ក្នុង​ទំនាក់ទំនង​បែប​ណា​ក៏ដោយ។ ការ​និយាយ​រិះគន់​គ្នា ត្រូវនិយាយនៅចំមុខគ្នា ទើបអាចកែប្រែបញ្ហា និង​រកចំណុច​ល្អ​ឃើញ ប៉ុន្តែ​បើគេព្យាយាមយក​ចំណុចខ្សោយ​របស់អ្នកទៅនិយាយជាមួយអ្នកផ្សេង និង​មិន​ដែល​មាន​ពាក្យល្អៗ លើកទឹកចិត្តមកកាន់អ្នក។ នេះបានន័យថា ពួកគេ​មិន​បាន​រាប់អាន​អ្នក​ដោយ​ចេញ​ពី​ចិត្ត​ឡើយ។ ជាធម្មតា មិត្តភាពមួយ​អាចបន្តទៅមុខដោយរឹងមាំបាន គឺ​វា​ទាមទារ​ការ​ស្រឡាញ់​រាប់អាន បង្ហាញ​ចេញ​ទៅ​ដោយ​ចេតនា​ស្មោះត្រង់។

ជារួម បើសិនជាអ្នកកត់​សម្គាល់​ឃើញ​មិត្តភ័ក្ដិ​របស់អ្នកមានចំណុចណាមួយខាងលើ អ្នកគួរ​តែ​ព្យាយាម​សង្កេត​ឱ្យ​បាន​ច្បាស់លាស់​ដោយ​ចិត្ត​ត្រជាក់​ ដើម្បី​ជៀសវាង​ការ​ភាន់​ច្រឡំ​មិត្ត​ល្អ​ទៅ​ជា​មិត្ត​ក្លែងក្លាយ៕

ប្រែសម្រួល៖ លីលី

ចុចអាន៖ប្រសិនសង្ស័យថា មិត្តភក្តិកំពុងលេងល្បិច កេងចំណេញលើយើង

ចុចអាន៖កំពូលមនុស្ស ៥ ប្រភេទ អាចជាមិត្តទ្រុស្តមិត្ត ឃើញទីណាគួរចៀសឆ្ងាយភ្លាមៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ២៨ នាទីutes មុន

កម្មវិធី​ទូរទស្សន៍​ចិនរង​ការ​រិះ​គន់ខ្លាំង​ ដែល​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​​ក្នុង​ការ​ចាប់ជំរិត​នៅមីយ៉ាន់​ម៉ា ​ដើរ​តួ​​ធ្វើត្រាប់​

អាវុធហត្ថខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម៤៩ នាទីutes មុន

មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រៀមកម្លាំងរួចជាស្រេចដើម្បីចូលរួមការពារសន្តិសុខសណ្តាប់​ធ្នាប់ និងសង្គ្រោះពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំ

ជីវិតកម្សាន្ដ៤៩ នាទីutes មុន

តារាឆ្នើម​តៃវ៉ាន់ Ning Chang ខាតឡុងចុង​អស់​រាប់​លាន​ដុល្លារ ពេលផ្សារហ៊ុនធ្លាក់​ថ្លៃ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានជាតិ១ ម៉ោង មុន

សង្ក្រានខេត្តក្រចេះ ​រៀបចំរួចរាល់​ត្រៀមទទួលទេសចរ​មក​កម្សាន្ត ​ឲ្យកាន់តែ​សប្បាយ​អ៊ូអរ​ជាងឆ្នាំ​​មុនៗ

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ រងការចោទប្រកាន់​ «​ក្រឡុកទីផ្សារ​ហ៊ុន» ជុំវិញភាពមិនប្រាកដប្រជានៃពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម