KPT+
ឥរិយាបថប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ៤ យ៉ាង កំពុងបំផ្លាញអនាគតការងារបច្ចុប្បន្ន
វាជារឿងធម្មតា សម្រាប់មនុស្សក្នុងសង្គមបច្ចុប្បន្ន ដែលនិយមលេង Facebook។ ដូច្នេះយើងអាចបង្ហោះ និងចែករំលែកនូវអ្វីដែលនៅក្នុងចិត្ត ដោយមិនមានអារម្មណ៍ថាឆ្គង និងអនុញ្ញាតឲ្យផ្សេងចូលរួមក្នុងជីវិតរបស់យើងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2022/05/โซเชียลมีเดีย-1024x683-1.jpeg)
ទោះជាយ៉ាងណាក៏ដោយ តំបន់ឯកជនដែលយើងតែងតែប្រើ ដើម្បីបង្ហោះសកម្មភាពឯកជន ត្រូវបានគេមើលឃើញ និងចូលប្រើប្រាស់ជាសាធារណៈ ដោយមនុស្សគ្រប់គ្នា។ នៅពេលដែលមនុស្សគ្រប់គ្នាអាចមើលឃើញ តើវាជាលំហឯកជនពិត ឬជាលំហឯកជនសាធារណៈ? បើអ្នកដែលមកមើលនោះជានិយោជកដែរ អ្នកត្រូវគិតឲ្យបានច្រើន មុននឹងអ្នកចុចប្រកាសណាមួយ។ ដោយសារតែយើងមានសិទ្ធិក្នុងការអត់ការងារធ្វើ ឬត្រូវបានបដិសេធការងារ។
ការសិក្សាអន្តរជាតិបានរកឃើញថា ៩០ ភាគរយនៃនិយោជកពិចារណាលើសកម្មភាពប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នកដាក់ពាក្យ មុនពេលជួល ហើយ៧៩ភាគរយ នៃនាយកដ្ឋានធនធានមនុស្ស នឹងបដិសេធអ្នកដាក់ពាក្យ។ លើសពីនេះទៀត សម្រាប់បុគ្គលិកបច្ចុប្បន្នដែលកំពុងធ្វើការ ក៏មានករណីបុគ្គលិកត្រូវគេបណ្ដេញចេញ ដោយសារការបង្ហោះការត្អូញត្អែរអំពីការងាររបស់ពួកគេ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ដូច្នេះហើយ យើងគួរផ្ដោតលើសកម្មភាពប្រព័ន្ធផ្សព្វផ្សាយសង្គមបច្ចុប្បន្ន និងអតីតកាលរបស់យើង។
![](https://www.kampucheathmey.com/wp-content/uploads/2022/05/aHR0cHM6Ly9zLmlzYW5vb2suY29tL21lLzAvdWQvMTUvNzg3MTcvc29jaWFsLmpwZw.jpg)
១ ការបង្ហោះមិនសមរម្យលេចឡើង ដោយសារតែមនុស្សជាច្រើន មើលឃើញប្រព័ន្ធផ្សព្វផ្សាយសង្គម ជាកន្លែងផ្ទាល់ខ្លួន ដែលពួកគេអាចបង្ហោះ និងបញ្ចេញអ្វីទាំងអស់។ ដូច្នេះមិនខ្វល់ពីភាពស័ក្ដិសមនៃអ្វីដែលបានបង្ហោះនោះទេ។ ការបង្ហោះនោះ អាចជាការត្អូញត្អែរពីថៅកែចាស់ ឬរឿងអវិជ្ជមានដែលកើតឡើងនៅក្នុងការិយាល័យ ចេតនាបង្ករបួសស្នាមដល់និយោជកដោយចេតនា វាក៏រួមបញ្ចូលនូវសេចក្តីថ្លែងការណ៍មិនសមរម្យ ភេទ ជាតិសាសន៍ សាសនាសារប្រមាថ របស់ខុសច្បាប់ ការនិយាយស្អប់ ការចែករំលែកខ្លឹមសារដែលមានគុណភាពទាប ព័ត៌មានក្លែងក្លាយ ពាក្យចចាមអារ៉ាម ជាដើម។ ការធ្វើបែបនេះមើលទៅគ្មានវិជ្ជាជីវៈ គ្មានតម្លៃ អសមត្ថភាពក្នុងការធ្វើការជាមួយអ្នកដទៃ ។ ជាការពិតដែលថា យើងមានសិទ្ធិក្នុងការមិនពេញចិត្តនឹងមិត្តរួមការងា ឬចៅហ្វាយរបស់យើង ដែលចង់បញ្ចេញ។ ប៉ុន្តែនិយោជក ក៏មានសិទ្ធិកម្ចាត់អ្នកដែលធ្វើបាបគាត់ដែរ។
២ បង្ហាញរូបភាពអវិជ្ជមាននៃខ្លួនអ្នក ត្រឡប់ទៅការចាប់ផ្តើម ដែលអ្នករាល់គ្នាមើលឃើញប្រព័ន្ធផ្សព្វផ្សាយសង្គមជាកន្លែងផ្ទាល់ខ្លួនដើម្បីបង្ហោះ អ្នកអាចចុចដើម្បីចែករំលែកចំណាប់អារម្មណ៍ផ្ទាល់ខ្លួនតាមមធ្យោបាយណាមួយ។ ត្រូវដឹងថារឿងបែបនេះនឹងបង្ហាញរូបភាពអវិជ្ជមានរបស់ខ្លួន ដល់អ្នកដទៃផងដែរ។
៣ កុហកបំភ្លើស មនុស្សដែលមានការញៀនប្រព័ន្ធផ្សព្វផ្សាយសង្គមខ្លាំង ពួកគេចាប់ផ្តើមជក់ចិត្តនឹងការធ្វើបច្ចុប្បន្នភាពអ្វីៗទាំងអស់ក្នុងជីវិត នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីបង្ហាញដល់មិត្តភ័ក្តិ ឬអ្នកតាមដាន។ ពួកគេក៏ព្យាយាមបំផ្លើសជីវិត នៅក្នុងពិភពនិម្មិតពីអ្វីដែលមាន ដើម្បីទទួលបានការចូលចិត្តកាន់តែច្រើន ឲ្យមនុស្សចូលមកបញ្ចេញមតិ។ ថ្ងៃមួយ ស្រាប់តែគាត់បានដាក់លិខិតឈប់សម្រាក ដោយហេតុផលថាគាត់ឈឺ។ ប៉ុន្តែរូបថតបែរជាមានលើបណ្ដាញសង្គម ឬលេចឡើងនៅកន្លែងផ្សេងទៀត។ យ៉ាងណាមិញកុំភ្លេចថា ក្នុងចំណោមមិត្តភក្តិរបស់យើងនៅកន្លែងធ្វើការ ក៏មាននិយោជករបស់យើង អាចលាក់ខ្លួនជាអ្នកដែលតាមយើងជាយូរមកហើយ។ ម្យ៉ាងទៀត ពិភពលោកនេះតូចជាងអ្នកគិត។ ពួកគេអាចដឹង ដោយមិនចាំបាច់លើកទូរស័ព្ទ ហើយចុចឆែកមើលដោយខ្លួនឯង។
![](https://www.kampucheathmey.com/wp-content/uploads/2022/05/aHR0cHM6Ly9zLmlzYW5vb2suY29tL2hlLzAvdWQvNC8yMDA1My9zb2NpYS1tZWRpYS1zYWQuanBn.jpg)
៤ បណ្ដាញសង្គមនឹងបង្ហាញថាអ្នកជាមនុស្សបែបណា មនុស្សជាច្រើនជ្រើសរើសប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីធ្វើជាកន្លែងសម្រាប់បង្ហាញពីរឿងរ៉ាវក្នុងជីវិតរបស់ពួកគេ។ ប៉ុន្តែការពិតនៃចិត្តវិទ្យា ដែលនិយោជកយកចិត្តទុកដាក់ គាត់បានវិភាគការប្រកាសត្អូញត្អែរនៅទីនេះ។ គ្រប់ប្រភេទនៃរឿងតូចតាចនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង អ្វីដែលមនុស្ស និយាយឬវាយ វាតែងតែបង្ហាញថា តើយើងជាមនុស្សបែបណា។ ជាឧទាហរណ៍ ការបង្ហោះយ៉ាងហោចណាស់ ៥-៦ដងក្នុងមួយថ្ងៃ បង្ហាញពីភាពឥតប្រយោជន៍ និងការគិតមមៃរបស់យើងតែប៉ុណ្តោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តើការផ្ដល់កិត្តិយសដល់សហសេវិក មានសារៈសំខាន់ប៉ុនណា?
ចុចអាន៖៥ វិធី ផ្លាស់ប្ដូរអត្តចរិតប្រកួតប្រជែងចង់តែឈ្នះ ប្រែទៅរកភាពអវិជ្ជមានវិញ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច