KPT+
កូនប្រុសច្បង CR7 អាយុទើប ១២ឆ្នាំ រកប្រាក់បានខ្ទង់លានដុល្លារ
ចំពោះអ្នកគាំទ្រវិស័យបាល់ទាល់ទាត់ ច្បាស់ណាស់នរណាក៏ស្គាល់កីឡាករ Cristiano Ronaldo ដែរ។ លោកត្រូវបានមហាជនចាត់ទុកជា អធិរាជ ក្នុងពិភពកីឡាបាល់ទាត់ ជាមួយនឹងរូបភាពតំណាងនៃអាវលេខ 7 ឬ CR7។

ដោយសារភាពល្បីល្បាញដ៏ខ្លាំងក្លា ខ្សែជីវិតរបស់ CR7 ត្រូវបានអ្នកកាសែតតាមប្រមាញ់ព័ត៌មាន ក៏ដូចជាតាមដានជីវិតឯកជន មិនសូវលោះពេលឡើយ។ ក្នុងនោះដែរ សមាជិកគ្រួសាររបស់កីឡាកររូបនេះ ក៏ត្រូវទស្សនិកចាប់អារម្មណ៍ខ្លាំងដូចគ្នា។
ទន្ទឹមគ្នានេះ កូនប្រុសច្បងរបស់ CR7 ត្រូវមហាជនងាកមកចាប់ភ្លឹក មិនចាញ់ពីឪពុកនោះទេ។ Cristiano Ronaldo Junior ត្រូវបានគេរំពឹងថានឹងក្លាយជាជើងឯកបន្តវេនពីឪពុក ដោយសារទេពកោសល្យ និងសមត្ថភាពរបស់គេមានឈ្មោះបោះសំឡេង តាំងពីគេអាយុ ១០ឆ្នាំមកម្ល៉េះ។ ហើយគិតមកដល់ឆ្នាំ២០២២នេះ Ronaldo Jr មានសមត្ថភាពរកលុយបានជាង ១លានដុល្លារបាត់ទៅហើយ។

ក្មេងប្រុសជំទង់រូបនេះ បានបង្ហាញខ្លួនជាសាធារណៈលើកដំបូង កំលុងពេលឪពុកនាំទៅចូលរួមព្រឹត្តិការណ៍ទទួលពានរង្វាន់បាល់មាស កាលពីឆ្នាំ ២០១៥។ ចាប់ពីពេលនោះមក Ronaldo Jr បានធំឡើងក្រោមក្រសែភ្នែករាប់លានតាមមើលពីគ្រប់ទិសទី។

ទោះបីជា CR7 មិនបានតម្រង់ទិសកូនប្រុសឱ្យដើរតាមគន្លងរបស់ខ្លួនក៏ដោយ ប៉ុន្តែដោយស្ថិតក្រោមឥទ្ធិពល និងហ្សែនពីឪពុក កីឡាករវ័យក្មេង Ronaldo Jr បានចូលរួមក្នុងសមរភូមិបាល់ទាត់ ហើយបង្ហាញទេពកោសល្យដ៏ល្អទៅកាន់ទស្សនិក។ ក្នុងរដូវកាលឆ្នាំ ២០២០ គេធ្លាប់ស៊ុតបញ្ចូលទីបាន ៥៨គ្រាប់ ក្នុង ២៣ ប្រកួត។ ពីពេលនោះមក ពិភពបាល់ទាត់ចាប់ផ្តើមយកចិត្តទុកដាក់ និងដាក់ការចាប់អារម្មណ៍លើឈ្មោះ Ronaldo Jr ព្រោះគេជាគ្រាប់ពូជរបស់អធិរាជបាល់ទាត់ និងអាចជំនួសតំណែង Cristiano Ronaldo នាពេលអនាគត។

នៅលើទីលានប្រកួត Ronaldo Jr បញ្ចេញសមត្ថភាពជាមួយនឹងការបញ្ជូនបាល់ដោយជំនួយ ការគ្រប់គ្រងបាល់ប្រកបដោយវិជ្ជាជីវៈ និងស្ទីលគប់បាល់យ៉ាងស្ទាត់ ដូចអ្នកជំនាញ។ ដោយសារមូលហេតុនេះ កីឡាករវ័យ ១២ឆ្នាំ បានឈ្នះពានរង្វាន់អ្នកស៊ុតបញ្ចូលទីវ័យក្មេងល្អបំផុត កាលពីឆ្នាំ២០២០។ លុះមកដល់ដើមឆ្នាំ២០២២ Ronaldo Jr បានចុះកិច្ចសន្យាជាមួយក្លឹប Manchester United ដែលជាការបើកទំព័រថ្មីមួយសម្រាប់អាជីពជាកីឡាករបាល់ទាត់របស់គេ។

យោងតាមការវិភាគរបស់ Fame Ranker ជារៀងរាល់ឆ្នាំ កូនច្បងប្រុស CR7 រូបនេះ អាចរកចំណូលបានជាង ៣៦៣,០០០ដុល្លារអាមេរិក ហើយតាំងពីប្រឡូកក្នុងវិស័យបាល់ទាត់ រហូតដល់បច្ចុប្បន្ន ទ្រព្យសម្បត្តិរបស់ Ronaldo Jr បានឡើងដល់ ១.២លានដុល្លារអាមេរិក ដែលសុទ្ធសឹងជាប្រាក់រកដោយខ្លួនឯងទាំងអស់៕




ប្រែសម្រួល៖ សន្យា
ចុចអាន៖ មកដឹងពីប្រភពចំណូលរបស់ Cristiano Ronaldo
ចុចអាន៖ ការពិតនានាពី Georgina មិត្តស្រីរបស់ Ronaldo គ្មាននរណាធ្លាប់ខ្វល់ឡើយ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក