KPT+
ចម្លែកណាស់! ជនជាតិភាគតិចចិន អាចការជាមួយគ្នាបានឬមិនបាន អាស្រ័យលើថ្លើមមាន់
ក្រុមនុស្សនៅក្នុងសហគមន៍ជនជាតិភាគតិច Daur នៃប្រទេសចិន មានជំនឿខ្លាំងលើថ្លើមមាន់ ក្នុងការកំណត់ជោគជតាគូស្នេហ៍ដែលបម្រុងនឹងរៀបការ ប្រសិនបើថ្លើមមាន់ពុំមានសុខភាពល្អ ពួកគេមិនអាចរៀបការបានឡើយ។
ប្រទេសចិនមានទំនៀមទម្លាប់ចម្លែកមួយ ដែលមានចាប់កំណើតតាំងប្រទេសកកើតដំបូងមកម្ល៉េះ។ វាជាប្រពៃណីរបស់អ្នកស្រុក Daur ដែលពួកគេរស់នៅពឹងផ្អែកលើការបរបាញ់ កសិកម្ម និងនេសាទ។ ប្រជាជន Daur ភាគច្រើនរស់នៅតំបន់ស្វយ័តម៉ុងហ្គោលីខាងក្នុង និងខេត្ត Heilongjiang ខណៈដែលអ្នកខ្លះរស់នៅក្នុងតំបន់ស្វយ័ត Xinjiang Uygur ។

ប្រពៃណីនេះ កើតឡើងជាយូរយារមកហើយ និងនៅតែបន្តអនុវត្តចំពោះកូនកំលោះកូនក្រមុំ នាពេលបច្ចុប្បន្ន។ នៅមុនពេលពួកគេរៀបអាពាហ៍ពិពាហ៍មួយខែ គេឱ្យកូនកំលោះ-ក្រមុំ ហែកទ្រូងមាន់ ហើយយកថ្លើមវាចេញមក ដើម្បីទស្សន៍ទាយរាសី និងពាលារៀបការ។ បើថ្លើមមានសុខភាពល្អ មិនមានការខូចខាត ឬខ្ទេចខ្ទាំដោយប្រការណាមួយទេ ចំណងអាពាហ៍ពិពាហ៍របស់គូស្នេហ៍ អាចប្រព្រឹត្តទៅបាន។ ផ្ទុយទៅវិញ បើថ្លើមមាន់មានការខ្វះខាត ខ្ទាំខ្មៅខុសពីធម្មតា ឬថ្លើមមាន់ខ្សោយ ត្រូវចាត់ទុកជាប្រផ្នូលអាក្រក់ គេមិនអនុញ្ញាតឱ្យគូស្នេហ៍រៀបការដាច់ខាត។ ហើយដើម្បីអាចរៀបការបាន ចាស់ទុំឱ្យសាមីខ្លួន ហែកទ្រូងមាន់ យកថ្លើមម្ដងទៀត ប្រសិនវានៅល្អ អាពាហ៍ពិពាហ៍ នឹងត្រូវអនុញ្ញាតឱ្យរៀបចំ។

មិនខុសពីប្រពៃណីទូទៅ ក្នុងប្រទេសចិននោះទេ ប្រសិនការរៀបមង្គលការ អាចប្រារព្ធបាន ក្រោយថ្លើមមាន់មានសុខភាពល្អ កូនក្រមុំជនជាតិភាគតិច Daur នឹងមិនត្រូវបានទទួលដោយកូនកំលោះ ឬសាច់ញាតិខាងកូនប្រុសឡើយ។ កូនក្រមុំត្រូវបង្ហែពីព្រឹកព្រលឹម អមដោយសាច់ញាតិវ័យក្មេងជាច្រើននាក់មកពីគ្រួសាររបស់នាងផ្ទាល់ ទៅគ្រួសាររបស់កូនកំលោះ ដើម្បីរៀបចំពិធី។ នៅតាមផ្លូវណាទាំងកូនក្រមុំ និងសាច់ញាតិ ទោះបីអាឡោះអាល័យគ្នាប៉ុនណាក៏ដោយ ហាមយំដាច់ខាត ម្នាក់ៗត្រូវច្រៀងឱ្យសប្បាយរីករាយ រហូតដល់គេហដ្ឋានខាងប្រុស៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ ស្ត្រីកុលសម្ព័ន្ធមួយ ពាក់ចានបបូរមាត់ឲ្យកាន់តែធំ បើចង់បានថ្លៃបណ្ណាការខ្ពស់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ១១ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ