វប្បធម៌ ជំនឿ
ប្រពៃណីចម្លែក កាត់ប្រដាប់បន្តពូជស្ត្រី ដើម្បីរក្សាព្រហ្មចារី ឲ្យដល់ថ្ងៃរៀបការ
ប្រពៃណី Female Genital Mutilation ហៅកាត់ FGM ត្រូវបានគេស្គាល់ថា ជាប្រពៃណីមួយដែលកាត់រួចដេរប្រដាប់បន្តពូជស្ត្រីឲ្យជិតវិញ ដោយទុកតែរន្ធសម្រាប់បត់ជើងតូច និងមករដូវតែប៉ុណ្ណោះ។
ប្រពៃណីនេះមានប្រភពមិនច្បាស់លាស់ឡើយ ខ្លះថា FGM មានកំណើតតាំងពីពេលជនជាតិស្បែកខ្មៅត្រូវបានលក់ដូរជាទាសករទៅអារ៉ាប កាលពីបុរាណមកម្ល៉េះ ខ្លះទៀតថា FGM មានពេលជនជាតិឥស្លាមចូលមកដល់តំបន់ ខ្លះនៅសាហារ៉ា អាហ្វ្រិកទៅវិញ។ ជាសំណាងល្អប្រពៃណីនេះ ត្រូវបានគេហាមឃាត់ក្នុងប្រទេសជាច្រើន ហើយអនុវត្តនៅតាមប្រទេសក្រីក្រមួយចំនួនប៉ុណ្ណោះ។
យ៉ាងណាមិញ ពួកគេជឿថា ការធ្វើបែបនេះដើម្បីឲ្យប្រដាប់ភេទមានរូបរាងតូចស្អាត បង្កើនចំណង់បុរសជាស្វាមី និងអាចរក្សាព្រហ្មចារីដល់ថ្ងៃរៀបការបាន។ រីឯផលប៉ះពាល់វិញ មានច្រើនសន្ធឹកដូចជា៖ បង្កឲ្យមានរោគស្ត្រីដោយសារសម្អាតមិនស្អាតទៅក្នុងបរិវេណដែលដេរជិត មានការឈឺចាប់ខ្លាំង នៅពេលដែលចាប់ផ្ដើមរួមភេទជាមួយស្វាមី ពិបាកនោម ពិបាកបង្កើតកូន ឬ មិនអាចមានកូនបាន មិនតែប៉ុណ្ណោះ ក្មេងស្រីខ្លះបានបាត់បង់ជីវិតដោយសារប្រពៃណីនេះទៀតផង។ បើនិយាយពីអត្ថប្រយោជន៍វិញ គឺគ្មានទាល់តែសោះ។
ឥលូវយើងងាកមកមើលពីវិធីអនុវត្តវិញម្ដង ជាដំបូងគេកាត់តាមគ្លីតូរីស បន្ទាប់មកគឺកាត់បបូរប្រដាប់ភេទទាំងសងខាង ចុងក្រោយគេដេរផ្ចិតវាចូលគ្នា ដើម្បីកុំឲ្យរួមភេទបាន នេះមិនទាន់ជាទីបញ្ចប់នៃការឈឺចាប់នៅឡើយទេ គឺគេនឹងកាត់វាឲ្យចេញពីគ្នា ដើម្បីរួមភេទនៅថ្ងៃណាមួយ។ ស្រីៗដែលទើបនឹងដេររួច ពិបាកក្នុងការបត់បែនខ្លួន ដើរ នោមឈឺ អាចបង្កឲ្យមានជំងឺថែមទៀតផង។
ទោះបីជាយ៉ាងណាក៏ដោយ ប្រពៃណី FGM នេះ ត្រូវបានចាត់ទុកថាជាអំពើខុសច្បាប់ ពីការរំលោភបំពានរាងកាយចំពោះកុមារ។ ប្រសិនបើអ្នកជួបប្រទះបញ្ហានេះ ឬនរណាម្នាក់ដែលអ្នកស្គាល់កំពុងមានគេបង្ខំឲ្យធ្វើបែបនេះ អ្នកត្រូវប្រញាប់ទាក់ទងទៅសមត្ថកិច្ច ដើម្បីស្វែងរកជំនួយជាបន្ទាន់៕
ប្រែសម្រួល៖ ស្រីខួច
ចុចអាន៖បញ្ហា និងផលប៉ះពាល់ជាច្រើន បណ្ដាលមកពីការប្រើប្រាស់គ្រឿងញៀន
ចុចអាន ៖វិធីសាស្ត្រសាមញ្ញ តែមានប្រសិទ្ធភាព ដើម្បីជួយអ្នកជំងឺបាក់ទឹកចិត្ត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជង្ហុកជាច្រើនកន្លែងលើកំណាត់ផ្លូវ ៦០៨ បង្កគ្រោះថ្នាក់ដល់អ្នកដំណើរជារឿយៗ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ធ្លាយវីដេអូរសើប Selena ក្នុងពិធីជប់លៀងរបស់ Diddy ពី Weibo ចិន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរ កើនឡើងពី ២០ ជើង ទៅ ៥០ ជើងក្នុងមួយថ្ងៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
រដ្ឋកំពុងសិក្សាផ្លូវជិះកង់ពីខេត្តកែប ដល់ខេត្តកោះកុង នៅតាមមាត់សមុទ្រ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ចោទប្រកាន់មនុស្ស៣នាក់ ជាប់ពាក់ព័ន្ធការស្លាប់ Liam Payne អតីតក្រុម One Direction
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះ យីនស៊ីង ដ៏ខ្លាំង នឹងហោះទៅវាយប្រហារវៀតណាម ចុងសប្តាហ៍នេះ