KPT+
បញ្ឈប់ការឡើងមុននៅដងខ្លួន ដោយវិធីសម្អាត ព្យាបាល និងប្រើប្រាស់ឡេផ្ដល់សំណើម
ការឡើងមុននៅលើដងខ្លួន អាចជាបញ្ហារំខានមួយដែលព្យាបាលមិនដាច់ ជាពិសេសនៅពេលដែលកើតចំតំបន់ដែលពិបាកសម្អាត ដូចជានៅបរិវេណខាងក្រោយខ្នង។ បញ្ហាឡើងមុន ឬស្នាមកន្ទួលក្រហមនៅលើរាងកាយ អាចមកពីកត្តាអម៉ូន ដែលបង្កឡើងដោយការបែកញើសច្រើន និងចំណីអាហារមួយចំនួន។

ទោះបីបង្កពីកត្តាអ្វីក៏ដោយ ជំហានដំបូងក្នុងការថែរក្សាសុខភាពស្បែករបស់អ្នក តែងតែអនុវត្តទៅដោយបីជំហានសំខាន់ៗរួមមាន ការលាងសម្អាត ការព្យាបាល និងការលាបឡេផ្តល់សំណើម។
ការលាងសម្អាត
ការងូតទឹកជារឿងរាល់ថ្ងៃ មិនបានន័យថា បញ្ហាមុនរបស់អ្នកនឹងបញ្ឈប់នោះទេ។ ជាពិសេសត្រង់តំបន់ទីតាំងដែលមានការកើតមុន ដូចជាផ្នែកទ្រូង និងខ្នង ដែលជាកន្លែងពិបាកក្នុងការលាងសម្អាតឱ្យបានត្រឹមត្រូវ។ បើសិនជាអ្នកកំពុងមានមុនចាស់ ឬកើតមុនថ្មី ឬមិនទាន់មានមុនក៏ដោយ អ្នកត្រូវតែដឹងពីវិធីបង្ការ និងទប់ស្កាត់ឱ្យបានទាន់ពេល។ អ្នកអាចជ្រើសរើសសាប៊ូដុសខ្លួនដែលផ្សំឡើងពីសារធាតុ potent នៅក្នុងជំហានដំបូង។ ហើយអាចរកទិញស្បៃដុសខ្លួនដែលមានដងវែងងាយស្រួលកាន់សម្អាតកន្លែងមួយចំនួនឱ្យស្អាតល្អ។ ការធ្វើបែបនេះ អាចជួយអ្នកឱ្យកម្ចាត់តំបន់ដែលមានមុន ដោយមិនធ្វើឱ្យខូចស្រទាប់ ឬរបាំងការពារស្បែក។

ការព្យាបាល
ដូចទៅនឹងផ្ទៃមុខរបស់អ្នកដែរ អ្នកត្រូវស្វែងរកផលិតផលដែលមានសារធាតុ potent actives ដើម្បីជួយកម្ចាត់បញ្ហាឡើងមុន ព្រមទាំងមានមុខងារជួយចិញ្ចឹមស្បែក។ ជាធម្មតា បន្ទាប់ពីពេលអ្នកងូតទឹក អ្នកចង់ឱ្យស្បែកស្ងួតភ្លាមទាំងស្រុងមុនពេលប្រើប្រាស់ផលិតផលសកម្ម (active ingredient) ណាមួយ ដើម្បីឱ្យវាឆាប់ជ្រាបចូលស្បែកបានល្អ។ ចំណុចសំខាន់មួយទៀត អ្នកត្រូវប្រើប្រាស់កន្សែងដែលស្អាតជានិច្ច ពីព្រោះវាផ្នែកមួយជួយបំបាត់មុនយ៉ាងមានប្រសិទ្ធភាព។ មិនថាអ្នកប្រើប្រាស់ផលិតផលមានគុណភាពបែបណា បើសិនជាអ្នកមិនបានសម្អាតកន្សែងប្រើប្រាស់ឱ្យបានត្រឹមត្រូវនោះទេ មុនរបស់អ្នក នឹងមិនអាចជាសះស្បើយ។
លាបឡេផ្ដល់សំណើម
ពេលខ្លះអ្នកមានទម្លាប់លាបឡេនៅលើដងខ្លួនរួចហើយ ប៉ុន្តែមិនបានលាបនៅត្រង់បរិវេនខ្នង ទ្រូង បានគ្រប់ជ្រុងជ្រោយ។ ជាពិសេសត្រង់កន្លែងដែលកើតមុន ដោយខ្លាចប៉ះពាល់ត្រង់កន្លែងនោះទៅ ស្បែកនឹងរឹតតែឡើងប្រេង ឬមានរបួសនៅលើមុនជាដើម។ ប៉ុន្តែការផ្តល់សំណើមដល់ស្បែកខ្លួន មានសារៈសំខាន់ដូចគ្នាទៅនឹងស្បែកមុខ បើសិនជាអ្នកចេះជ្រើសរើសផលិតផលឱ្យស្របតាមប្រភេទស្បែក និងមានគុណភាពច្បាស់លាស់។ គ្រូពេទ្យជំនាញខាងសើស្បែកបានណែនាំថា អ្នកត្រូវការពារនិងថែរក្សារបាំងស្បែកខ្លួន ជាពិសេសត្រង់កន្លែងដែលកើតមុន ឱ្យមានសុខភាពល្អដូចទៅនឹងស្បែកមុខ។

ចំពោះអ្នកកំពុងមានមុន ឬមិនទាន់ឡើងមុនក៏ដោយ អ្នកគួរសាកល្បងអនុវត្តជំហានថែរក្សាស្បែកទាំង៣នេះ ពីព្រោះវាជាវិធីសាមញ្ញៗ និងងាយស្រួល ប៉ុន្តែបានបង្កើតទម្លាប់ល្អទប់ស្កាត់ការឡើងមុន។ ប៉ុន្តែ បើសិនជាមុនរបស់អ្នកស្ថិតក្នុងសភាពធ្ងន់ធ្ងរ អ្នកគួរតែទៅជួបគ្រូពេទ្យឯកទេសខាងសើស្បែក ដើម្បីទទួលបានសុវត្ថិភាពខ្ពស់៕
ប្រែសម្រួល៖ លីលី
ចុចអាន៖៧ វិធី កម្ចាត់មុននៅក្នុងច្រមុះ បានយ៉ាងប្រសិទ្ធភាព
ចុចអាន៖តិចនិកថែទាំស្បែកមុខ ការពារកុំឲ្យឡើងអាចម៍រុយផ្ដេសផ្ដាស

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ