KPT+
មួយជីវិតមានម្តង ស្ដាយណាស់បើមិនបានទៅដល់កន្លែងទាំងអស់នេះ!
ស្គាល់ Phi Phi Islands ប្រទេសថៃឬនៅ?
ទេសចរ មិនគួរមើលរំលងឆ្នេរខ្សាច់ស្រស់ស្អាត ទឹកថ្លាឆ្វង់ និងសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលនៅកោះនោះបានទេ។ ក្នុងចំណោមប្រជុំកោះទាំង៦ Phi Phi Islands គឺជាសហគមដ៏ចំណាស់ជាងគេមួយរបស់ប្រទេសថៃ ដែលមានអាយុកាលតាំងពីសម័យបុរេប្រវត្តិ។
ជាមួយឱកាស ហែលទឹក មុជទឹក មើលផ្កាសមុទ្រ ដំណើរផ្សងព្រេងក្រោមទឹកនៅទីនោះ ពិតជាអស្ចារ្យ ដែលមិនសាកមិនដឹងនោះឡើយ។
ពេលវេលាដែលការធ្វើដំណើរល្អបំផុតគឺពីចន្លោះខែវិច្ឆិកានិងឧសភានៅពេលមានទឹកភ្លៀងតិចតួច ហើយមធ្យោបាយល្អបំផុតដើម្បីទៅដល់កោះគឺតាមទូកពី Phuket ឬ Krabi។
ចុះ Santorini ប្រទេសក្រិក?
កោះភ្នំភ្លើង Santorini ជាកោះដែលមានទេសភាពដ៏អស្ចារ្យ ជាមួយពន្លឺព្រះអាទិត្យរៀបលិចចាំងជះមកលើឆ្នេរខ្សាច់ពណ៌ចម្រុះ។
ទីនេះលំអរដោយភូមិជាច្រើន អមទៅដោយស្ថាបត្យកម្មបែបបុរាណ និងប្រាសាទផង។
ចំណែកឯទីក្រុង Fira កំពុងឈរស្របតាមឆ្នេរអួតសម្រស់របស់ខ្លួន និងតូបលក់ទំនិញហូរហែល ក្រោមទេសភាពថ្ងៃលិចដ៏ស្រស់ស្អាតបំផុតរបស់កោះនេះអាចត្រូវបានគេមើលពី Oia ជាទីក្រុងមួយ នៅតាមបណ្តោយឆ្នេរសមុទ្រ Ammoundi ។
គ្រប់សំណង់ស៊ីគ្នា ជាមួយនឹងជញ្ជាំងពណ៌សនិងពណ៌ខៀវដ៏បំព្រងប្លែក។
បើសិនជាមានបំណងទៅកោះភ្នំភ្លើង Santorini មួយនេះ ពេលវេលាល្អជាងគេគឺនៅក្នុងខែឧសភានិងតុលា។
រីឯ Machu Picchu ប្រទេសប៉េរូ វិញ ជាទីក្រុង Inca បុរាណមួយក៏ជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
រឿងមួយដែលមានប្រជាប្រិយបំផុត ទេសចរត្រូវធ្វើនៅទីនេះ គឺការឡើងជិះ Inca ក្រុមហ៊ុនទេសចរណ៍ជាច្រើនដំណើរការកម្សាន្តដោយទៅ Machu Picchu ដែលពាក់ព័ន្ធនឹងការជិះកង់ឡើងភ្នំជិះក្បូននិងខ្សែពួរ។
ចំណែក Positano នៅប្រទេសអ៊ីតាលីជាកន្លែងដ៏រ៉ូមែនទិចបំផុត។
នៅឆ្នេរ Amalfi ភាគខាងត្បួងនៃប្រទេសអ៊ីតាលីគឺទីក្រុង Positano។
ទីក្រុងនេះត្រូវបានកសាងឡើងនៅលើច្រាំងថ្មចោទហើយដំបូងបានទទួលការពេញនិយមពីអ្នកនិពន្ធនិងសិល្បករក្នុងទសវត្សឆ្នាំ ១៩៥០ ។
រដូវកាលកំពូលគឺចន្លោះពីខែមេសាដល់ខែតុលាទោះបីជាទីក្រុងនេះមានអាកាសធាតុក្ដៅបន្ដិចមែនតែមានហាងលក់សំលៀកបំពាក់លំដាប់ថ្លៃជាច្រើននៅទីនេះ ហើយកុំភ្លេចទៅសាកភេសជ្ជៈពិសេសនៅទីក្រុង limoncello។
ចុះចំណែក ទីនេះវិញ? Aurora Australis អង់តាក់ទិក!
ខណៈដែលប៉ូលខាងជើង Aurora Borealis ប៉ូលខាងត្បូងមានAurora Australis។ កន្លែងដ៏អស្ចារ្យបំផុតដើម្បីមើល Aurora Australis ឬ “Southern Lights,”គឺឈ្មោះនៅអង់តាក់ទិក។
វាអាចមើលឃើញតែពីរយៈទទឹងខាងត្បូង ដោយបាតុភូតនេះច្រើនតែលេចឡើងជា ពណ៌បៃតងភ្លឺ ឬក្រហមនៅលើមេឃពេលយប់ជ្រៅ។
នៅទីនេះ ថ្ងៃរះគឺជាក្តីសុបិន្តក្នុងជីវិតរបស់អ្នកថតរូបអាជីព ទំាងឡាយ គ្រប់យ៉ាងពិតជាបទពិសោធន៍ដ៏អស្ចារ្សសម្រាប់ជីវិត៕
ប្រែសម្រួល៖ សន ផានិត
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ